
នរោត្ដម សីហនុ៖ លោក សម សារី គឺ ជាវីរបុរស ខ្មែរ

(រាជធានី ភ្នំពេញ)៖ ការចោទប្រកាន់ ដោយគ្មាន មូលដ្ឋាន ថា, លោក សម សារី គឺ ជាជន ក្បត់ជាតិ គឺ គ្រាន់តែ ជាការ លាបពណ៌ បំភ្លៃ ការពិត ពីសំណាក់ ជនអវិជ្ជា មួយចំនួន ដែលមិន បានសិក្សា ស្វែងយល់ ពីប្រវត្តិសាស្ត្រ កម្ពុជា របស់ខ្លួន តែ ប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោក សម សារី គឺ ជាវីរបុរស កម្ពុជា ដែលមាន គុណបំណាច់ ធំធេងណាស់ ចំពោះ ជាតិ មាតុភូមិ កម្ពុជា។
លោក សម សារី ធ្លាប់ធ្វើ ជាឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូត ខ្មែរ ប្រចាំ នៅចក្រភព អង់គ្លេស។ លោក ធ្លាប់ ជាមនុស្ស ជំនិត របស់ សម្តេចព្រះ នរោត្តម សីហនុ។ ទស្សនាវដ្ដី ថាមស៍ (Times) ចុះផ្សាយ កាលពីថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ១៩៥៨ បានសរសេរ ថា, លោក សម សារី មានស្នាដៃ ក្នុងការ ដឹកនាំ គណៈប្រតិភូ កម្ពុជា ចូលរួម ក្នុងសន្និសីទ ក្រុងហ្សឺណែវ នៅឆ្នាំ ១៩៥៤ ដើម្បី បញ្ចប់សង្គ្រាម នៅឥណ្ឌូចិន។ គាត់ បានក្លាយ ជាវីរបុរស របស់ជាតិ នៅពេលនោះ ដោយលោក បានបញ្ចៀស មិនឲ្យ កម្ពុជា ពុះចែក ជាពីរ ដូចជាករណី ប្រទេស វៀតណាម ត្រូវ បែងចែក ជាវៀតណាម ខាងជើង និងវៀតណាម ខាងត្បូង ជាដើម។ ដោយគុណបំណាច់ ចំពោះជាតិនេះ សម្ដេចព្រះ នរោត្តម សីហនុ ដែលទ្រង់ ដាក់រាជ្យ, ហើយ យាងមក ដឹកនាំ រាជរដ្ឋាភិបាល ក្នុងព្រះរាជតំណាង ជានាយករដ្ឋមន្ត្រីនោះ ទ្រង់ បានតែងតាំង លោក សម សារី ជាឧបនាយករដ្ឋមន្ត្រី។ ទស្សនាវដ្ដី សរសេរ បន្តទៀត ថា, ជីវិត នយោបាយ លោក សម សារី ក៏ត្រូវ ធ្លាក់ចុះវិញ ស្រឺតៗ ជាបន្តបន្ទាប់ ដោយការ ចោទប្រកាន់ មួលបង្កាច់នានា ពីសំណាក់ គូប្រជែង នយោបាយ របស់លោក ដែលទស្សនាវដ្ដី ថាមស៍ សរសេរ ថា គឺ លោក សឹម វ៉ា។

ការធ្លាក់ចុះចុងក្រោយរបស់លោក សម សារី គឺនៅពេលដែលលោកមានទំនាស់ជាមួយស្រ្តីខ្មែរម្នាក់ឈ្មោះ អ៊ីវ អេងសេង ដែលគេចោទថា ជាប្រពន្ធចុងរបស់លោក សម សារី រហូតដល់មានអំពើហិង្សាផង។ ពេលនោះ លោក សម សារី កំពុងបំពេញមុខងារជាឯកអគ្គរាជទូតកម្ពុជា នៅប្រទេសអង់គ្លេស។ បន្ទាប់ពីនោះ លោក សម សារី ក៏ត្រូវគេសរសេរថា បានមានការអាក់អន់ចិត្តជាមួយនឹងសម្ដេចព្រះ នរោត្តម សីហនុ រួច បន្ទាប់មកក៏បាត់ខ្លួនដោយអាថ៌កំបាំងតែម្តង។



ការបញ្ចប់សេចក្ដីរបស់ ព្រះមរមរតនកោដ្ឋ៖ “ខ្ញុំពុំដែលទ្រាំទ្រនឹងអំពើអយុត្តិធម៌ណាមួយបានទេ។ ទោះតាមរូបភាពណាមួយក្ដី ខ្ញុំត្រូវផ្ដល់យុត្តិធម៌ដល់ ឯកឧត្ដម សម សារី ចំពោះអ្វីដែលលោកបានធ្វើដើម្បីជាតិមាតុភូមិរបស់យើង និងសង្គមរាស្ត្រនិយម…”៕

ប្រភព៖ RFA Khmer, សមាគមឯកសារវិទូខ្មែរ, សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងវីរជនខ្មែរ របស់លោក សាគូ សាមុត
No comments:
Post a Comment