២៩ មិថុនា ២០១៧ / 29 June 2017
A law especially conceived to eliminate Sam Rainsy
ធ្វើច្បាប់ ដើម្បីអ្វី ឬ ដើម្បី នរណា?
ចម្លែកណាស់ នៅប្រទេស កម្ពុជា សព្វថ្ងៃ គេ ធ្វើច្បាប់ ដើម្បី ផលប្រយោជន៍ រូបគេ ឬបក្សគេ មិនមែន ដើម្បី ផលប្រយោជន៍ សាធារណៈទេ។ ថ្មីៗនេះ គេ បានកែច្បាប់ ស្តីពី គណបក្ស នយោបាយ, ហើយ គេ ចង់កែច្បាប់ ដដែលនេះ ម្តងទៀត ដោយគេ ចង់សំដៅ តែ មកលើ រូបខ្ញុំ សម រង្ស៊ី តែប៉ុណ្ណោះ។ គេ កែចុះ កែឡើង, ហើយ យកច្បាប់នេះ មកលេងសើច គ្រាន់តែ ក្នុងគោលបំណង ចង់កម្ចាត់ខ្ញុំ ពីឆាក នយោបាយ កុំ ឲ្យខ្ញុំ អាចប្រកួតប្រជែង ជាមួយគេ បានទៀត។ តែ អ្នក ដែលមាន គំនិត បែបនេះ ជាមនុស្ស ល្ងង់ផុតលេខ ពីព្រោះ សម័យនេះ មិនអាច រារាំង ឬទប់ស្កាត់ ការផ្សព្វផ្សាយ ការពិត, គំនិត ស្នេហាជាតិ, គំនិត យុត្តិធម៌, និងគំនិត ជឿនលឿន បានទេ តាមរយៈ បច្ចេកវិទ្យា ទំនើប ដូចជា អ៊ីនធើណេត (Internet) និង ហ្វេសប៊ុក (Facebook)។ មនុស្ស បែបនេះ ក៏ជាជន ផ្តាច់ការ យ៉ាងព្រៃផ្សៃថែមទៀត ពីព្រោះ ក្នុងសង្គម ប្រជាធិបតេយ្យ គេ មិនដែល ធ្វើច្បាប់ ដើម្បី គ្រាន់តែ សំដៅ ក្នុងគោលបំណង កម្ចាត់បុគ្គល ណាម្នាក់ទេ។ អ្នកប្រជាធិបតេយ្យ យល់យ៉ាងច្បាស់ ថា, ច្បាប់ ធ្វើឡើង ជាធម្មតា ដើម្បី ការពារ ផលប្រយោ ជន៍ជាតិ និងផលប្រយោជន៍ សាធារណៈ តែប៉ុណ្ណោះ, ហើយ មិនត្រូវ យកច្បាប់ មកលេងសើច ដើម្បី គ្រាន់តែ ការពារ ផលប្រយោជន៍ បុគ្គលណា ឬបក្សណា ឡើយ។ តែ ខ្ញុំ ក៏យល់ដែរ ថា មានបុគ្គល ម្នាក់ កំពុង តែ ក្រពុលមុខ, ហើយ ស្លន់ស្លោ យ៉ាងខ្លាំង បន្ទាប់ ពីគាត់ បានទទួល លទ្ធផល នៃការ ស្ទង់មតិមួយ ដែលបក្សគាត់ បានជួល ឲ្យក្រុមហ៊ុន ជំនាញ អន្តរជាតិ មួយ ធ្វើឡើង ថ្មីៗនេះ ដើម្បី ស្ទាបស្ទង់ ទឹកចិត្ត ប្រជារាស្ត្រ, ហើយ ដែលលទ្ធផល នោះ បង្ហាញ ថា, ប្រជាប្រិយភាព របស់គាត់ ធ្លាក់ចុះ យ៉ាងខ្លាំង, ហើយ មានកម្រិត ទាប ជាងប្រជាប្រិយភាព របស់ខ្ញុំ ឆ្ងាយណាស់។ ខ្ញុំ ស្នើឲ្យ អ្នកដឹកនាំ ប្រទេស សព្វថ្ងៃ ខិតខំ ធ្វើច្បាប់ ឬកែច្បាប់ ដើម្បី ធ្វើឲ្យ ប្រទេស កម្ពុជាយើង មានការរី កចម្រើន ពិតប្រាកដ, ហើយ ធ្វើឲ្យ ប្រជារាស្ត្រខ្មែរ អាចរស់នៅក្នុងសង្គម មួយ ប្រកបដោយ យុត្តិធម៌។ ល្មមឈប់ ធ្វើច្បាប់ ឬកែច្បាប់ ដើម្បី គ្រាន់តែ កម្ចាត់គ្នា ទៅវិញទៅមក ទៀតទៅ។
Hun Sen has recently suggested another amendment to the law on political parties in order to further eliminate me from the political scene. But he is just showing his ignorance because, with modern information and communication technologies, nobody can prevent anybody from sharing information, opinions and ideas with a significant political impact. It is undemocratic and silly to make or amend a law just to target a single person. Hun Sen seems to panic after seeing the results of a recent opinion poll ordered by his party and showing that his popularity has declined to a level well below mine. Hence his desperate desire to eliminate me by all means.
Dear SOV:
ReplyDeleteWould you please post the links below for Khmer readers inside and outside Cambodia.
រឿងពិតនៃថ្ងៃ៧មករា 7 Makara History Of Cambodia Khmer Political:
https://www.youtube.com/watch?v=SAvvHS6r4gQ
ខ្មែរត្រូវតែដឹងប្រវត្តិសាស្រ្តតោះសែ៑ តែហ៑ុនសែនជាអ្នកណា:
https://www.youtube.com/watch?v=11EjgcCZhgY
Thank you,
Khmer Yeurng
Correction for Anonymous4:49 PM
ReplyDeleteDear Khmer Democrat Team:
Would you please post the links below for Khmer readers inside and outside Cambodia.
រឿងពិតនៃថ្ងៃ៧មករា 7 Makara History Of Cambodia Khmer Political:
https://www.youtube.com/watch?v=SAvvHS6r4gQ
ខ្មែរត្រូវតែដឹងប្រវត្តិសាស្រ្តតោះសែ៑ តែហ៑ុនសែនជាអ្នកណា:
https://www.youtube.com/watch?v=11EjgcCZhgY
Thank you,
Khmer Yeurng
"Hun Sen seems to panic after seeing the results of a recent opinion poll ordered by his party and showing that his popularity has declined to a level well below mine."
ReplyDeleteScam Rainsy, stop being self-important. I don't see how you would get:
1. A Royal pardon.
2. Get Kem Sokha to give back CNRP's presidency.
6:25 AM
DeleteYuon troll Gunzet, you failed to understand the inner workings of the
CNRP.
Oh, I know plenty of CNRP's internal intricate. Read here:
ReplyDeletehttp://thediplomat.com/2016/11/the-trouble-with-cambodias-largest-opposition-party/
The Trouble With Cambodia's Largest Opposition Party
Internal criticism needs to become the norm if it is to become a truly democratic alternative.
By David Hutt, November 26, 2016
It started with a tweet: “Somebody watches too much movies on their free time. If you respect the audience you at least make your lies sound believable. #insult #sad.”
So wrote Kem Monovithya, deputy head of public affairs of Cambodia’s largest opposition party, the Cambodia National Rescue Party (CNRP), and daughter of the party’s vice-president, Kem Sokha.
Monovithya’s comments, expressed last month, came as a response to the proposal made by the CNRP’s president, Sam Rainsy, who has been in exile for the last year, that he would return to face imprisonment for the release of several CNRP politicians currently in jail. Days later, following the imprisoned CNRP politicians’ rejection of the so-called prisoner swap, and following Sam Rainsy’s criticism of China for encouraging human rights abuses in Cambodia, Monovithya took to Twitter again: “Cnrp official stance prioritizes Cambodia’s interests and regional stability. Not erratic positions based on wild theories/one’s moodiness.”