Paris Peace Accords 23 Oct. 1991

Wednesday, July 5, 2017

គណបក្ស​​​ ប្រជាជន​​​ ដាក់​​​សំណើ​​​ វិសោធនកម្ម ច្បាប់ ​​​«ដើម្បី​​​ សម្លាប់​​​ អាជីព​​​ នយោបាយ ​​​របស់​​​លោក ​​​សម​​​ រង្ស៊ី» CPP Aims ‘to Kill’ Rainsy’s Career With Law Changes

គណបក្ស​​​ ប្រជាជន​​​ ដាក់​​​សំណើ​​​ វិសោធនកម្ម ច្បាប់ ​​​«ដើម្បី​​​ សម្លាប់​​​ អាជីព​​​ នយោបាយ ​​​របស់​​​លោក ​​​សម​​​ រង្ស៊ី»

The Cambodia Daily |

គណបក្ស កាន់អំណាច បានដាក់សំណើ វិសោធនកម្ម ចុងក្រោយ របស់ខ្លួន លើច្បាប់ ស្តីពី គណបក្ស នយោបាយ ជូនរដ្ឋសភា កាលពីម្សិលមិញ ដែលអ្នក នាំពាក្យ គណបក្ស ប្រជាជន កម្ពុជា ថា ជាការប៉ុនប៉ង «សម្លាប់ អាជីព នយោបាយ របស់លោក សម រង្ស៊ី។»

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា «មិន ចាំបាច់ អ្នកនាំពាក្យ ជម្រាប ជូនទេ។  ក្នុង ២០ឆ្នាំ ជាង [ធ្វើ នយោបាយ], តើ សម រង្ស៊ី ធ្វើអ្វីខ្លះ សម្រាប់ជាតិ?»

វោហារសាស្ត្រនេះ ត្រូវ បានលោក សម រង្ស៊ី ឆ្លើយតប ភ្លាមៗ កាលពីម្សិលមិញ តាមរយៈ សារអេឡិចត្រូនិក មួយ ថា, «ការបន្ត សកម្មភាព នយោបាយ របស់ខ្ញុំ និងការបន្ត ប៉ុនប៉ង របស់ គណបក្ស ប្រជាជន ដើម្បី បំបិទមាត់ខ្ញុំ បង្ហាញ ថា វា ផ្ទុយគ្នា ស្រឡះ។»
IMG_0074 
លោក សម រង្ស៊ី បានលាលែង ពីតំណែង ប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីខែកុម្ភៈ ស្របពេល រដ្ឋសភា កំពុង ពិចារណា ការធ្វើ វិសោធនកម្ម ដ៏ចម្រូងចម្រាស មួយឈុត មុននេះ លើច្បាប់ ដដែល ដើម្បី ររាំង ទណ្ឌិត មិន ឲ្យធ្វើ ជាប្រធាន គណបក្ស នយោបាយ, ហើយ រម្លាយ គណបក្សណា ដែលប្រធាន របស់ខ្លួន ជាប់ទោស ព្រហ្មទណ្ឌ។  វិសោធនកម្ មទាំងនោះ ត្រូវ បានអនុម័ត នៅពេល ក្រោយមក។


ការធ្វើវិសោធនកម្មបន្ថែមទៀតលើច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឡើងកាលពីសប្តាហ៍មុនដោយសារខឹងលោក សម រង្ស៊ី បន្តរិះគន់លោក និងរដ្ឋាភិបាលលោក ព្រមទាំង ការបន្តពាក់ព័ន្ធរបស់លោក សម រង្ស៊ី ក្នុងកិច្ចការរបស់គណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារក្នុងសំណុំរឿងជាបន្តបន្ទាប់គ្នាដោយសារតែលោក និងសហការីរបស់លោករិះគន់រដ្ឋាភិបាល ហើយបានរស់នៅដោយនិរទេសខ្លួនក្នុងទីក្រុងប៉ារីស និងមិនបានឈានជើងចូលទឹកដីកម្ពុជាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥។

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា សមាជិកសភាគណបក្សកាន់អំណាចជាង៣០រូបបានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីចុះហត្ថលេខាលើសំណើវិសោធនកម្មនេះដែលគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបានបញ្ជូនបន្តទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌។
អ្នកនាំពាក្យរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតស្តីពីសំណើវិសោធកម្មនេះទេ។ ប៉ុន្តែអំឡុងពេលផ្តល់បទសម្ភាសន៍ ដល់វិទ្យុ បារាំង អន្តរជាតិ (RFI) ផ្សាយកាលពីព្រឹក ម្សិលមិញ, លោក សុខ ឥសាន បានបញ្ជាក់ យ៉ាងច្បាប់ ពីគោលបំណង នៃសោធនកម្ម នេះ។

លោកបានគូសបញ្ជាក់ ថា គោលបំណង «គ្មាន អ្វីផ្សេង ក្រៅពី ការសម្លាប់ ជីវិត នយោបាយ, ហើយ និងសម្លាប់ ជីវិត ក្នុងជីវភាព សង្គម របស់លោក សម រង្ស៊ី ទេ។»

ក្រោយមក អ្នកនាំពាក្យរូបនេះបានបដិសេធមិនលើកឡើងម្តងទៀតឡើយនូវការអត្ថាធិប្បាយរបស់លោក ហើយបានបន្ទរតាមសុន្ទរកថារបស់នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធ។
បន្ទរតាមការអត្ថាធិប្បាយដែលនាយករដ្ឋមន្ត្រីបានធ្វើឡើងកាលពីសប្តាហ៍មុនស្តីពីលោក សម សារី ដែលបានបាត់ខ្លួនក្នុងឆ្នាំ១៩៦២ ក្រោយពីតាម ចោទ ថា លោក ជាប់ពាក់ព័ន្ ធក្នុងផែនការ ធ្វើរដ្ឋប្រហារ ទម្លាក់ ព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅពេលនោះ លោក សុខ ឥសាន បានលើកឡើង ថា លោក សម រង្ស៊ី «បង្កអុកឡុក រហូត, ហើយ អាហ្នឹង ខ្ញុំ យល់ថា គាត់ ជាប់ហ្សែន ពីឪពុកគាត់ ឈ្មោះ សម សារី ដែលជាជន ក្បត់ជាតិ។»

លោក ប៉ែន បញ្ញា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
cam-photo-cnrp-jump-channa-e1443834210515
ចំណែកឯលោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាអនុប្រធានគណៈកម្មការនេះបានលើកឡើងថា លោក មិនទាន់ឃើញសំណើវិសោធនកម្មរបស់គណបក្សប្រជាជនកម្ពុជាទេ ហើយ លោក មិនចង់ធ្វើ អត្ថាធិប្បាយ ឡើយ រហូត ទាល់តែ លោក ឃើញសិន។

លោក មានប្រសាសន៍ ថា, «ចាំយើង ជជែកគ្នា សិន។»

ទាក់ទិន បញ្ហានេះ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ផ្សេងទៀត មិនអាច ទាក់ទង សុំ ការអត្ថាធិប្បាយ បានទេ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍កាលពីម្សិលមិញ ប្រសិនបើគណបក្សប្រឆាំងមានបញ្ហាជាមួយសំណើច្បាប់នេះ ពួកគាត់អាចលុបវាចោលបាន នៅពេលពួកគាត់ឡើងកាន់អំណាច។

លោកថ្លែងថា “ពេល អូបាម៉ា [អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅកាន់អំណាច] គាត់ធ្វើ ObamaCare ពេល ត្រាំ [ប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក] ឈ្នះ គាត់លុបចោល” បើទោះបីជាការពិត ការប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ត្រាំ និងគណបក្សសាធារណរដ្ឋដើម្បីលុបចោលច្បាប់ថែទាំសុខភាពខាងលើនេះទំនងជាបានជាប់គាំងហើយក្តី។
លោក សម រង្ស៊ី ថ្លែងថា សំណើវិសោធនកម្មនេះគឺជាការយល់ខុស។ លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិក ថា «ខ្ញុំយល់ថា ពួកគេ បានឆោតល្ងង់ រួចទៅហើយ នៅពេល ពួកគេ ខំព្យាយា មកម្ចាត់ខ្ញុំ ពីឆាក នយោបាយ ពីព្រោះ មានបច្ចេក វិទ្យាទំនើប គ្មាន អ្នកណា អាចរារាំង អ្នកណា មិនឲ្យ ចែករំលែក ព័ត៌មាន ឬទស្សនៈ ពាក់ព័ន្ធ ផលប៉ះពាល់ យ៉ាងខ្លាំង ខាងនយោបាយ បានឡើយ។»

លោក សរសេរ ទៀត ថា, «ប៉ុន្តែ ពេលនេះ ពួកគេ បង្ហាញ ថា ខ្លួន កាន់តែ ឆោតល្ងង់ ខាងនយោបាយ ខ្លាំង ជាងខ្ញុំ ធ្លាប់គិត កាលពីដំបូង ទៅទៀត នៅពេល ពួកគេ ទទួលស្គាល់ ថា ការធ្វើ វិសោធនកម្ម ថ្មី របស់ ពួកគេ លើច្បាប់ ស្តីពី គណបក្ស នយោបាយ ធ្វើឡើង ក្នុងគោលបំណង "សម្លាប់ សកម្មភាព នយោបាយ របស់ សម រង្ស៊ី។"»

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានមានប្រសាសន៍ថា ច្បាប់ដាក់ទណ្ឌកម្មលើគណបក្សមួយដោយសារតែសកម្មភាពរបស់អតីតសមាជិកខ្លួនបង្ហាញថា វាមិនសមហេតុផល និងមិនត្រឹមត្រូវតាមគោលការណ៍សីលធម៌។

លោកបានលើកឡើងទៀតថា សេរីភាពនៃការបញ្ចេញមតិជា
«សិទ្ធិមូលដ្ឋានមួយរបស់មនុស្សដែលត្រូវទទួលបានការការពារ។ របៀបដែលគេធ្វើច្បាប់បែបនេះគឺពិតជាពិបាកមែនទែន។»

លោកក៏បានគូសបញ្ជាក់ដែរថា ការខំប្រឹងប្រែងទាំងនេះមានតែធ្វើឲ្យលោកសម រង្ស៊ី ដែលគណបក្សសង្គ្រោះជាតិមិនអាចគ្រប់គ្រងបាន លូកដៃពាក់ព័ន្ធកាន់តែច្រើន។

ប្រធានវេទិកាអនាគតរូបនេះបានចោទជាសំណួរឡើងដូច្នេះថា «ហេតុអីក៏គេឆ្លើយតបទៅគាត់តាមវិធីបែបនេះ? វាមិនល្អទេសម្រាប់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល៕»



5 comments:

  1. Anonymous6:27 AM

    When Traitor & Yuon's puppet Hun Sen lost the 1993 election,
    to gain power, he created war in 1997.

    When Hun Sen loses the 2018 election, WILL he resort to his
    old tricks again ?

    ReplyDelete
  2. Anonymous6:34 AM

    Who says Hun Sen is a strong man ?

    To emasculate just one man, the coward Hun employs his court systems,
    his Parliament, his mercenary armed forces and the King to his heart's content !!!

    ReplyDelete
  3. Anonymous7:48 AM

    He is much more powerful than I am. And I am much more powerful than you.

    ReplyDelete
    Replies
    1. Anonymous3:30 AM

      7:48 AM

      Yuon Troll Gunzet,
      Since I am more powerful than YOU, I am therefore more
      powerful than your Samdach Ach Koar !!!

      Delete
  4. Anonymous8:25 AM

    LOL...

    ReplyDelete