Paris Peace Accords 23 Oct. 1991

Wednesday, July 26, 2017

[Demographic Vietnamization: Military, Border, Criminal Elements, Ratanakiri] ពលរដ្ឋ​ ជនជាតិ​ដើម​ ភាគ​តិច ​ខេត្ត​រតនគិរី​ បារម្ភ​ ពី​កំណើន យុវជន ​ប្រើ​គ្រឿងញៀន | Ethnic minority in Ratanakiri worries about the beginning of drug use in youth [The tail wags the dog??]

 [Related / Background]
http://truth2power-media.blogspot.com/2015/12/vietnamization-grand-concessions.html

VN, Cambodia border localities urged to do more for border of peace

Vietnam Net Bridge | 15 March 2017

Vietnam, Cambodia advance border province cooperation

VNA / Thanh Nien News | 28 October 2015

VN, Cambodia ties an invaluable asset, says NA Chair

VietNamNews | 24 June 2017

Party leader hails VN-Cambodia amity

VietNamNews | 22 July 2017

Vietnam, Laos, Cambodia localities work on border security

Vietnam Net Bridge | 28 December 2016
 ...
សាលា​បឋម​សិក្សា​សោមត្រក់ចាស់ ស្ថិត​ក្នុង​ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៧
សាលា​បឋម​សិក្សា​សោមត្រក់ចាស់ ស្ថិត​ក្នុង​ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៧

ពលរដ្ឋ​ ជនជាតិ​ដើម​ ភាគ​តិច ​ខេត្ត​រតនគិរី​ បារម្ភ​ ពី​កំណើន យុវជន ​ប្រើ​គ្រឿងញៀន

RFA / វិទ្យុ អាស៊ី សេរី | ២៥ កក្កដា ២០១៧


អត្រា ​កើន​ឡើង​ នៃ​អ្នក ​សេព​គ្រឿងញៀន ​នៅ​តំបន់​ ជនជាតិ​ដើម​ ភាគតិច​ ខេត្ត​រតនគិរី បង្ក​ក្ដី​បារម្ភ​ ពី​ផល​ប៉ះពាល់ ​វប្បធម៌, ប្រពៃណី​  និង​ជីវភាព ​រស់​នៅ ​របស់​ ពលរដ្ឋ​ សហគមន៍ ​មូលដ្ឋាន។  នៅ​ភូមិ ​សោមត្រក់ចាស់ អ្នក​ភូមិ និង​មន្ត្រី​ មូលដ្ឋាន ​អះអាង​ ថា យុវជន ​សេព​គ្រឿងញៀន ​មាន​កម្រិត​ខ្ពស់។


មន្ត្រី និង​ពលរដ្ឋ​ក្នុង​ភូមិ​សោមត្រក់ចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន​ក្នុង​ភូមិ​ប្រើប្រាស់​គ្រឿងញៀន និង​បង្ក​បាតុភាព​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍​ពួកគេ។

ពលរដ្ឋ​ភូមិ​សោមត្រក់ចាស់ លោក រម៉ាស ពេជ្រ កត់សំគាល់​ថា ក្នុង​ឆ្នាំ​២០១៧ នេះ អ្នក​ជួញដូរ​គ្រឿង​​ញៀន​ពី​ខាង​ក្រៅ​សហគមន៍​បាន​ចែកចាយ​គ្រឿងញៀន​មក​ដល់​មូលដ្ឋាន​សម្រាប់​ក្រុម​យុវជន​ដែល​​ចូល​ព្រៃ​កាប់​ឈើ​ជក់​អាច​ទ្រាំ​នឹង​ភាព​ងងុយ ខណៈ​ពួកគេ​ដឹក​ជញ្ជូន​ឈើ​នៅ​ពេល​យប់​ចេញ​ពី​ព្រៃ។ លោក​បន្ត​ថា ការ​យុវជន​ប្រើប្រាស់​គ្រឿងញៀន​កើន​ឡើង​បើ​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ ដែល​មាន​យុវជន​នៅ​ភូមិ​ប្រមាណ ១០​ភាគរយ​បាន​ប្រើប្រាស់​គ្រឿង​ញៀន៖ «គាត់​ថា នៅ​ពេល​ជក់​គ្រឿង​ញៀន​ជួយ​ជា​កម្លាំង​ធ្វើ​ឲ្យ​អត់​ឲ្យ​ងងុយ​ដេក អ៊ីចឹង​គាត់​ត្រូវ​ការ​ប្រើ​អា​ហ្នឹង​ធ្វើ​ការ​រក​ជំនួញ​របស់​គាត់​ដែរ»

​ចំណែក​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​សោមត្រក់ចាស់ គឺ​អ្នកស្រី សល់ អុយ បញ្ជាក់​ថា យុវជន​ដែល​ប្រើ​គ្រឿងញៀន​បង្ក​ហិង្សា​ក្នុង​គ្រួសារ​លួច​ឆក់​ក្នុង​ភូមិ ជាពិសេស​អ្នក​ញៀន​ថ្នាំ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​សហគមន៍​ហើយ​ចូល​ព្រៃ​កាប់​ឈើ​លក់​យក​ប្រាក់​ចាយ​វាយ និង​ទិញ​គ្រឿងញៀន​បង្ក​ផល​ប៉ះពាល់​ប្រពៃណី និង​ធនធាន​ធម្មជាតិ​ដែល​សហគមន៍​អភិរក្ស៖ «សំណូមពរ​ឲ្យ​រក​វិធានការ​មក​ទប់ទល់ កម្ចាត់​គ្រឿងញៀន​ហ្នឹង​ឲ្យ​លឿន​បំផុត កុំ​ទុក​យូរ​ខូច​សុខភាព​ក្មេង​អត់​បាន​រៀន​សូត្រ​ដើរ​ប៉ោឡែ»

​របាយការណ៍ ​របស់​ អាជ្ញាធរ​ ភូមិ​ សោមត្រក់ចាស់ ឲ្យ​ដឹង​ ថា, យុវជន ​ក្នុង​ភូមិ​ចាប់ ​ពី​អាយុ ១៧​ឆ្នាំ រហូត ២០​ឆ្នាំ ៥០​ភាគរយ គឺ​ ជា​អ្នក​ប្រើប្រាស់​ គ្រឿងញៀន​ តាម​រយៈ ​អ្នក​ជួញដូរ ​ពី​ខាង​ក្រៅ​ សហគមន៍។


ប្រធាន​ភូមិ​សោមត្រក់ចាស់ លោក សេង អឿន បញ្ជាក់​ថា នេះ​ជា​តួលេខ​ខ្ពស់​នៃ​យុវជន​ក្នុង​សហគមន៍​កំពុង​ប្រើប្រាស់​គ្រឿងញៀន ចំណែក​អាជ្ញាធរ​មិន​មាន​លទ្ធភាព​ទប់ស្កាត់។ លោក​ថា ​អ្នក​ចែក​ចាយ និង​អ្នក​ប្រើប្រាស់​យក​តំបន់​ព្រៃ​ជា​កន្លែង​លក់​ដូរ ឬ​សេព​គ្រឿងញៀន​ហេតុ​នេះ​អាជ្ញាធរ​ពិបាក​បង្ក្រាប​បាន​ទាន់​ពេល​វេលា៖ «ពួក​អ្នក​មាន​ខ្នង​ធ្វើ​ការ​ហ្នឹង​ឯង​យក​មក​ចែកចាយ​ក្នុង​ភូមិ អ្នក​ភូមិ​ហ្នឹង​យក​មក​ពី​ណា»

​អធិការ​រង​នគរបាល​ស្រុក​អូរយ៉ាដាវ លោក ងយ ដន ទទួល​ស្គាល់​ថា ការ​អះអាង​របស់​ពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​សោមត្រក់ចាស់ គឺ​ជា​រឿង​ពិត​ដែល​សមត្ថកិច្ច​ប៉ូលិស​កំពុង​ចាត់​វិធានការ​បង្ក្រាប ក៏​ប៉ុន្តែ​លោក​ថា ការ​ចូលរួម​របស់​អ្នក​ភូមិ ជា​ពិសេស​អាណាព្យាបាល​យុវជន​សេព​គ្រឿងញៀន​គឺ​ជា​ប្រការ​សំខាន់​ដើម្បី​តាមដាន​មុខ​សញ្ញា​ចែកចាយ និង​អ្នក​ប្រើប្រាស់​បាន​ច្បាស់លាស់។

លោក​ថា វិធានការ​អប់រំ​ទាក់ទិន​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​តាម​រយៈ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព បាន​ផ្សព្វផ្សាយ​ច្រើន​លើក​ដើម្បី​រួមគ្នា​លុប​បំបាត់​បញ្ហា​គ្រឿងញៀន​នេះ៖ «អាណាព្យាបាល​ឲ្យ​គាត់​ផ្ដល់​ព័ត៌មាន​កូន​ជក់​គ្រឿងញៀន បើ​សិន​គាត់​ជក់​វិធានការ​ទី​១ យើង​អប់រំ»

​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ចាប់ពី​ដើម​ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន​ថា តួលេខ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ស្រុក​កើន​ឡើង​ដល់ ២០​ភាគរយ ដែល​ភាគ​ច្រើន​ជា​អ្នក​ប្រកប​​របរ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ ឬ​រថយន្ត​នៅ​ពេល​យប់។ ក្នុង​នោះ​សមត្ថកិច្ច​បង្ក្រាប​បាន ៥​ករណី ចាប់​​ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ពីរ​នាក់ និង​បាន​អប់រំ​យុវជន​ប្រើប្រាស់​គ្រឿងញៀន​បាន ១៤​នាក់៕





1 comment:

  1. Anonymous1:52 AM

    Everything with the YUON is systematic [historically]- now using Khmer-Yuon Hun Sen and his families hoping to finish off the colonization of Cambodia. But the discreet will of the Khmer people for the 2018 election will put an end to Hun Sen's legacy of the YUON slavery once and for all in the history of the YUON's invasion of Cambodia and its neighbors. Down with Hun Sen! Down with the YUON's Ho Chi Minh federation of Indochina. Bravo the Khmer people without HUN SEN! Bravo the new generation of the Khmer youngsters without the interference and bloody hands of the YUON, communist Vietcong!!!

    ReplyDelete