លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងពិធីជូនដំណើរកងទ័ពមួកខៀវ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។ RFA/Brach Chev |
ព្រះមហាក្សត្រ ប្រទាន គោរមងារ ដល់រដ្ឋមន្ត្រី ការពារជាតិ ជាសម្ដេច ពិជ័យសេនា ទៀ បាញ់
RFA / វិទ្យុ អាស៊ី សេរី | ២៩ កក្កដា ២០១៧
ព្រះមហាក្សត្រ ប្រទាន គោរពងារ សម្ដេច ដល់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារជាតិ។ នៅក្នុង ព្រះរាជក្រឹត្យ នៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជប្រទាន គោរមងារ ឲ្យលោក ទៀ បាញ់ ថា ជា «សម្ដេច ពិជ័យសេនា ទៀ បាញ់»។
ក្នុងព្រះរាជក្រឹត្យបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់យល់ថា លោក ទៀ បាញ់ ជាអ្នកដឹកនាំឆ្នើម ចូលរួមក្នុងការកសាងសន្តិភាព ការអភិវឌ្ឍ ការពារជាតិ ប្រជាធិបតេយ្យ និងរក្សាបានឯករាជ្យជាតិ និងបូរណភាពទឹកដី។ លើសពីនេះ លោកជាអ្នកមានស្វាមីភក្ដិចំពោះរាជបល្ល័ង្ក ការពារព្រះពុទ្ធសាសនា និងរាជនិយម។
ភ្លាមៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនបានចេញលិខិតសាទរចំពោះការទទួលគោរមងារថ្មីនេះ។ ចំណែកលោក ទៀ បាញ់ ក៏បានទូលថ្វាយអំណរព្រះគុណព្រះមហាក្សត្រវិញដែរ។
លោក ទៀ បាញ់ ក្នុងពេលថ្មីៗនេះ ទទួលរងការរិះគន់ថា បានធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលធានាការពារសិទ្ធិសេរីភាពពលរដ្ឋ និងជ្រៀតជ្រែកកិច្ចការរបស់ក្រសួងនៅពេលដែលលោកព្រមានថា នឹងវាយអោយបែកធ្មេញចំពោះនរណាដែលចាញ់ឆ្នោតហើយហ៊ានចេញមកតវ៉ាចំពោះលទ្ធផលឆ្នោត៕
To -Drgunzet-:
ReplyDeleteHow many innocent Khmer/Cambodian people have you murdered since you were a Vietnamese/Yuon secret agent(s) hiding in Khmer Rouges uniforms during and after the Killing Fields (1975-1979)?
We know that you -Drgunzet- and other murderous Vietnamese secret agents have killed several thousands of innocent and well-educated Khmer/Cambodian people (including innocent small children), in order to reduce Cambodian population so that Hanoi master-minded killers and you would/will replace the landless Vietnamese folks in Cambodia and would accomplish the devil Ghost Ho Chi Minh's goal and dirty plan to wipe out Cambodian people before stealing land from Cambodian people and taking a control over Cambodia.