អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥។ RFA |
លោក សម រង្ស៊ី ជំរុញលោក ហ៊ុន សែន កុំ ខ្ជះខ្ជាយ ពេល សម្លាប់ជីវិត នយោបាយលោក
RFA / វិទ្យុ អាស៊ី សេរី | ១០ កក្កដា ២០១៧
លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ បានជំរុញ ឲ្យលោក ហ៊ុន សែន កុំ ខ្ជះខ្ជាយ ពេលវេលា ព្យាយាម សម្លាប់ជីវិត នយោបាយ របស់លោក តាមរយៈ ការធ្វើ វិសោធនកម្មច្បាប់ ស្ដីពី គណបក្ស នយោបាយ ជាលើកទីពីរ មិនឲ្យ ទណ្ឌិត មានសិទ្ធិ ពាក់ព័ន្ធ នឹងកិច្ចការ នយោបាយ។លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថាបានព្យាយាមសម្លាប់រូបលោកអស់រយៈពេលជាង ២០ឆ្នាំមកហើយតាមគ្រប់មធ្យោបាយទាំងអស់ ដូចជាករណីបោកគ្រាប់បែកមុខអតីតមន្ទីររដ្ឋសភា ការផ្ដន្ទាទោសលោកជាច្រើនករណីដោយតុលាការអាយ៉ង និងដោយការបង្កើតច្បាប់កំប្លុកកំប្លែងសំដៅទៅលើមនុស្សតែម្នាក់។ លោក សម រង្ស៊ី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកនៅថ្ងៃច័ន្ទ ទី១០ កក្កដា នេះថា លោកមានកិត្តិយសណាស់ដែលបានធ្វើជាគូប្រកួតរបស់លោក ហ៊ុន សែន ប៉ុន្តែលោកស្នើឲ្យការប្រកួតនេះធ្វើឡើងក្នុងលក្ខណៈមិត្តភាព និងការទទួលខុសត្រូវ។
លោកបន្តថា ក្នុងនាមលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកគួរប្រើប្រាស់ថាមពលរបស់លោក ដើម្បីជំរុញឲ្យមានការបង្កើតច្បាប់មានប្រយោជន៍ផ្សេងៗ ដើម្បីតម្រង់ដឹកនាំរបស់ប្រទេសកុំឲ្យមានការក្រឡាប់ចាក់ទៅវិញប្រសើរជាង។ លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន គួរបង្ហាញទស្សនវិស័យទំនើបក្នុងការអភិវឌ្ឍសម្រាប់កម្ពុជា ជាជាងការបន្តចរិតកោងកាចដូចមេបញ្ជាការខ្មែរក្រហម ដែលលោកធ្លាប់ដឹកនាំនោះ។
លោក សម រង្ស៊ី ព្រមានលោក ហ៊ុន សែន ទុកជាមុនថា គ្រប់មធ្យោបាយទាំងអស់ដែលលោក ហ៊ុន សែន កំពុងប្រើប្រាស់ដើម្បីកម្ចាត់រូបលោកនោះ គឺគ្មានន័យ និងគ្មានប្រយោជន៍អ្វីទាំងអស់៕
Hun Sen and his Yuon's CPP will lose and lose big time. The Hun Sen's rank and file will discreetly abandon Hun Sen and there is nothing HUN SEN can do about it. Long live the Khmer people [without Hun Sen]!!!
ReplyDelete