Paris Peace Accords 23 Oct. 1991

Sunday, July 16, 2017

អ្នក​នាំ​ពាក្យ ​បក្ស​កាន់​អំណាច​ ហៅ​លោក សម រង្ស៊ី ថា​ ជា​ជន​កំសាក | Spokesman for ruling party calls Sam Rainsy a coward

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លីប​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លីប​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook

អ្នក​នាំ​ពាក្យ ​បក្ស​កាន់​អំណាច​ ហៅ​លោក សម រង្ស៊ី ថា​ ជា​ជន​កំសាក

RFA / វិទ្យុ អាស៊ី សេរី | ១៦ កក្កដា ២០១៧

អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​ កម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃ​ ទី​១៦ កក្កដា ហៅ​អតីត​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​ ជា​ជន​កំសាក ដែល​សម្ងំ​ យក​សុខ​ តែ ​ម្នាក់​ឯង មិន​ខ្វល់ ​ពី​សុខ​ទុក្ខ​ របស់ ​ប្រជាជន។  អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ ច្រានចោល​ ការ​លើក​ឡើង​ បែប​នេះ ដោយ​បញ្ជាក់​ ថា វត្តមាន ​របស់​លោក សម រង្ស៊ី ក្នុង​ការ​ បោះឆ្នោត​ ជាតិ​ ខាង​មុខ​នេះ ​ជា​រឿង​សំខាន់, ដូច្នេះ​ ទើប​ គណបក្ស​ កាន់​អំណាច ​ប្រឹងប្រែង​ ដើម្បី​ បញ្ចប់​ជីវិត​ នយោបាយ​ របស់​គាត់។

ការ​វាយប្រហារ​ជា​ពាក្យ​សម្ដី​ធ្ងន់ៗ​របស់​លោក សុខ ឥសាន នេះ ធ្វើ​ឡើង​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប បាន​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៅ​កោះ​ហុងកុង ដើម្បី​ជួប​ជាមួយ​លោក សម រង្ស៊ី ជា​លើក​ចុង​ក្រោយ មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ត្រូវ​ចូល​ជា​ធរមាន ដែល​នឹង​ឈាន​ដល់​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងស្រុង។
លោក សុខ ឥសាន សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា លោក សម រង្ស៊ី គឺ​ជា​ជន​កំសាក​ដែល​តែង​និយាយ​ថា​ខ្លួន​ស្រឡាញ់​ជាតិ និង​ប្រជាជន ក៏ប៉ុន្តែ​ពេល​ប្រជាជន​មាន​ទុក្ខ​លំបាក លោក​បែរ​ជា​ទៅ​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង​ទៅ​វិញ។
លោក​បញ្ជាក់​បន្ថែម​ថា លោក សម រង្ស៊ី ធ្វើ​នយោបាយ​ដោយ​ចង​កំហឹង និង​មាន​គំនុំ​គុំកួន​ទៅ​លើ​ដៃគូ​ប្រកួត​ប្រជែង៖ «»
ទន្ទឹម​នឹង​ការ​បង្អាប់​លោក សម រង្ស៊ី ថា​ជា​ជន​កំសាក​នេះ លោក សុខ ឥសាន បាន​លើក​តម្កើង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដូចជា លោក ជា ស៊ីម លោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ ជាដើម ថា​ជា​វីរបុរស​ជាតិ​ដែល​ចេះ​គិតគូរ​បញ្ហា​ស្រុក​ទេស រិះរក​វិធី​ដោះស្រាយ​បញ្ហា​ជាតិ និង​គិតគូរ​ផល​ប្រយោជន៍​រួម​ជា​ធំ។
ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ដឹង និង​អាច​ពិចារណា​ដោយ​ខ្លួន​ឯង​ថា​អ្នក​នយោបាយ​រូប​ណា​ដែល​មាន​ចរិត​បែប​នេះ ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​អយុត្តិធម៌​សង្គម និង​ជា​អ្នក​ធ្វើ​បាប​រាស្ត្រ​ពិតប្រាកដ ហើយ​ពលរដ្ឋ​នឹង​សម្ដែង​ឆន្ទៈ​របស់​គាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។
លោក យឹម សុវណ្ណ ដែល​ជា​មនុស្ស​ជំនិត និង​មាន​ភក្ដីភាព​ចំពោះ​លោក សម រង្ស៊ី ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បន្ត​ថា វត្តមាន​របស់​អតីត​មេ​បក្ស​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជា​រឿង​សំខាន់ ហេតុ​ដូចនេះ​ហើយ​ទើប​គណបក្ស​កាន់​អំណាច​ប្រញាប់ប្រញាល់​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ថ្មី​ម្តង​ទៀត តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះ​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​រួច​ហើយ​ក៏ដោយ​ចុះ៖ «»
វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ទើប​ត្រូវ​បាន​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​កាល​ពី​ពេល​ថ្មី​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា ជា​ចេតនា​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងស្រុង​តែ​ម្តង ព្រោះ​ច្បាប់​ថ្មី​នេះ​មាន​ចែង​អំពី​ទណ្ឌិត​មិន​អាច​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​បាន។
អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​នឹង​វត្តមាន​របស់​លោក សម រង្ស៊ី ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​តែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​បាន៖ «»
អ្នក​ជំនាញ​រូប​នេះ​មើល​ឃើញ​ថា មាន​បញ្ហា​ធំៗ​របស់​ជាតិ​ជាច្រើន​ដែល​កំពុង​កើត​មាន ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ តែ​អ្នក​នយោបាយ​ឯណោះ​វិញ​បែរ​ជា​នៅ​បន្ត​ឈ្លោះ​គ្នា​ឥត​ឈប់ រក​តែ​ពេល​ធ្វើ​ការ​រួម​គ្នា​មិន​បាន។ លោក​ថា ប្រជាប្រិយភាព​មិន​មែន​បាន​មក​ដោយសារ​ការ​ប្រើ​ល្បិចកល​វាយ​បំបាក់​ដៃគូ​ម្ខាងៗ​នោះ​ទេ ក៏ប៉ុន្តែ​គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​ពលរដ្ឋ។
បណ្ឌិត មាស នី រំលេច​ថា បញ្ហា​ប្រឈម​មួយ​សំខាន់​របស់​ពលរដ្ឋ​នៅ​តាម​ខេត្ត​ខណ្ឌ​ទូទាំង​ប្រទេស​នៅ​ពេល​នេះ គឺ​ការ​គ្មាន​ទីផ្សារ​លក់​កសិផល​ដែល​ពួក​គាត់​ផលិត​បាន ដែល​បញ្ហា​នេះ​នឹង​នាំ​ឲ្យ​ជីវភាព​ពួក​គាត់​កាន់​តែ​ក្រីក្រ៕

7 comments:

  1. Anonymous4:07 AM

    The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!

    ReplyDelete
  2. Anonymous6:49 AM

    Yes, he is a coward.

    ReplyDelete
  3. Anonymous7:03 AM

    Yup, the end of the road for the YUON's troll here on T2P and everywhere else as we know it!

    ReplyDelete
  4. Anonymous7:11 AM

    Woahahaha, I got it. Scam Rainsy is a political troll.

    ReplyDelete
  5. Anonymous7:16 AM

    Down with the YUON's troll here on T2P and everywhere else!!! Bravo the Khmer people without the YUON's troll!!!

    ReplyDelete
  6. Anonymous12:08 PM

    He is a loser too.

    ReplyDelete
  7. Anonymous1:37 PM

    A coward and a loser!

    ReplyDelete