Paris Peace Accords 23 Oct. 1991

Sunday, July 16, 2017

«ច្បាប់​ បក្ស​នយោបាយ​ ថ្មី​ នឹង​មាន​ សុពលភាព​ ភ្លាម​ នៅ​ថ្ងៃ​ ព្រះមហាក្សត្រ​ ឡាយ​ព្រះហស្តលេខា» | New Law on Political Parties will take effect when King signs

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

«ច្បាប់​ បក្ស​នយោបាយ​ ថ្មី​ នឹង​មាន​ សុពលភាព​ ភ្លាម​ នៅ​ថ្ងៃ​ ព្រះមហាក្សត្រ​ ឡាយ​ព្រះហស្តលេខា»

RFA / វិទ្យុ អាស៊ី សេរី | ១៦ កក្កដា ២០១៧

នៅ​ល្ងាច​ថ្ងៃ​ ទី​១៦ កក្កដា អ្នក​នាំ​ពាក្យ​ គណបក្ស ប្រជាជន​ កម្ពុជា លោក សុខ ឥសាន បាន​ផ្ញើ​សារ​ តាម​តេឡេក្រាម (Telegram) ថា ច្បាប់​ ស្ដីពី​ វិសោធនកម្ម​ច្បាប់​ ស្ដីពី​ គណបក្ស​ នយោបាយ នឹង​មាន​ សុពលភាព​ អនុវត្តន៍​ ភ្លាមៗ​ នៅ​ថ្ងៃ​ ដែល​ព្រះមហាក្សត្រ​ ឡាយ​ព្រះហស្តលេខា​ លើ​ព្រះរាជក្រម​ ប្រកាស ​ឲ្យ​ប្រើប្រាស់ ​ច្បាប់​នេះ។

លោក​បញ្ជាក់​ថា ការ​ដែល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ គឺ​ដោយសារ​ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់។
លោក សុខ ឥសាន បន្ត​ថា ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។ ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ទោះ​ជា​សម្ងាត់​ក្ដី ឬ​ជា​ចំហ​ក្ដី ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ គណបក្ស​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មាន​ការ​ផ្អាក​សកម្មភាព​របស់​គណបក្ស​នោះ​រយៈពេល ៥​ឆ្នាំ​យ៉ាង​តិច ត្រូវ​លុប​ឈ្មោះ​គណបក្ស​នោះ​ចេញ​ពី​បញ្ជី​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​តែ​ម្ដង៕






2 comments:

  1. Anonymous4:06 AM

    The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!

    ReplyDelete
  2. Anonymous7:45 AM

    Yup, the end of the road for the YUON's troll here on T2P and everywhere else as we know it!

    ReplyDelete