Paris Peace Accords 23 Oct. 1991

Sunday, July 16, 2017

[Vietnamization: Military, Metfone, Viettel, ICT] ក្រុមហ៊ុន ទូរស័ព្ទ​ ទាហាន​ យួន Metfone បង្ក​ ការខឹង​សម្បា និង​ក្តៅក្រហាយ​ យ៉ាង​ពុះកញ្ជ្រោល​ ដល់​អតិថិជន​ | Client furious at Metfone, company owned by Vietnamese military



ក្រុមហ៊ុន ទូរស័ព្ទ​ ទាហាន​ យួន Metfone បង្ក​ ការខឹង​សម្បា និង​ក្តៅក្រហាយ​ យ៉ាង​ពុះកញ្ជ្រោល​ ដល់​អតិថិជន​

 Deum Tnot News | 27 June 2017

បុរស​ម្នាក់ ​ឈ្មោះ ជឺ គឹមហុង (Cheu Kimhong ) រស់នៅ​ ឃុំ​ ត្រើយ​ស្លា ស្រុក​ ស្អាង ខេត្ត កណ្តាល ដែលជា​អតិថិជន ​ម្នាក់ ​របស់​ ក្រុមហ៊ុន ទូរស័ព្ទ Metfone ដែល​គេ​ ស្គាល់​ថា​ ជា​ក្រុមហ៊ុន​ ទូរគមនាគមន៍ ​របស់​ ទាហាន​ វៀតណាម វិនិយោគ ​នៅ​កម្ពុជា​ នោះ បាន​សម្តែង ​នូវ​ការ ខឹង​សម្បា និង​ក្តៅក្រហាយ​ យ៉ាងខ្លាំង​ ចំពោះ ​ក្រុមហ៊ុន ​កាលពីពេល ​កន្លងទៅ​ ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ ថា ក្រុមហ៊ុន ​បំពេញ ការងារ​ បម្រើ សេវា ​ដល់​អតិថិជន​ ខ្វះ ​ការទទួល ខុសត្រូវ និង​មានបំណង​ កេងប្រវ័ញ្ច​ លើ​អតិថិជន​ ពាក់ព័ន្ធ​ នឹង​ការភ្ជាប់​ បណ្តាញ Internet ប្រើប្រាស់​ តាម​លំនៅឋាន។ 
លោក ជឺ គឹមហុង អាយុ​ ៣០​ឆ្នាំ បាន​រៀបរាប់ ​ឲ្យ​ដឹង ថា, កាលពី​ថ្ងៃ ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​ លោក​ បានសម្រេច​ចិត្ត​ ចុះ​កិច្ចព្រមព្រៀង​ ប្រើប្រាស់​ សេវា Internet ជាមួយ​ ក្រុមហ៊ុន Metfone មានតម្លៃ​ ១៥​ ដុល្លារ​ អាមេរិក ​ក្នុង​១​ខែ ដោយ​លោក ​បាន​បង់ប្រាក់​ សរុប ​លើកដំបូង ​ចំនួន​ ១១០ ​ដុល្លារ​ អាមេរិក​ ឲ្យ​ទៅ​បុគ្គលិក​ ក្រុមហ៊ុន Metfone នេះ ខណៈ ​បុគ្គលិក​ ក្រុមហ៊ុន​ រូបនោះ​ បានបញ្ជាក់​ អះអាង ថា, រយៈពេល​ យ៉ាងយូរ​ ៧​ ថ្ងៃក្រោយ ក្រុម​ជាង​ នឹង​មក​ រៀបចំ​ បណ្តាញ Internet បាន​ប្រើប្រាស់ ​ហើយ ។​
លោក ជឺ គឹមហុង បាន​រៀបរាប់ ​ឲ្យ​ដឹង​ទៀត ថា, លុះ ​រយៈពេល ​១០​ ថ្ងៃក្រោយ ​នៅតែ​ មិនឃើញ​មាន​ ក្រុម​ជាង ​ក្រុមហ៊ុន Metfone មក​ភ្ជាប់​ បណ្តាញ Internet បាន​ប្រើប្រាស់​នោះ។  ទើប ​នៅ​ថ្ងៃ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ​លោក​ បានធ្វើការ​ ទំនាក់ទំនង​ ទៅកាន់​ ក្រុមហ៊ុន ប៉ុន្តែ ​ត្រូវ បាន​បុគ្គលិក ​ក្រុមហ៊ុន​ និយាយប្រាប់​ តាម​ទូរស័ព្ទ​ តប​មកវិញ​ ទាំង​ហួសចិត្ត​ ថា Account របស់លោក បាន​ប្រើប្រាស់​ បណ្តាញ Internet តាំងពី​ថ្ងៃ ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ពោល គឺ​ ក្រោយពេល​ បង់លុយ​ ២​ថ្ងៃ​ មកម្ល៉េះ។  ទោះ យ៉ាងណា បន្ត​ មកដល់​ថ្ងៃ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​ ក៏​មិន ទាន់​ឃើញ ​ខាង​ក្រុមហ៊ុន​ មក​ភ្ជាប់​ បណ្តាញ Internet ឲ្យ​បាន​ ប្រើប្រាស់​ដែរ។  ដូច្នេះ ទើប​ លោក​ បង្ខំចិត្ត Chat តាម Messenger Facebook មកកាន់ Page របស់​ ក្រុមហ៊ុន​តែម្តង ព្រមទាំង ​បាន​ថត​ឯកសារ​ ពាក្យសូម ចុះឈ្មោះ​ ប្រើប្រាស់​ សេវា​ ទូរគមនាគមន៍​/​កិច្ចព្រមព្រៀង​លេខ​038861​ឲ្យ​ក្រុមហ៊ុន​ បាន​ជ្រាប​ ទៀតផង, ប៉ុន្តែ​ បាន​ត្រឹម​ចម្លើយ ​ឆ្លើយតប​វិញ​ ថា «​ឯកសារ​ មើល​ មិន​ច្បាស់, រង់ចាំ​ ដោះស្រាយ ​នៅពេល​ក្រោយ​»។ 
​សេចក្តីរាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ឈានចូល​មកដល់​វេលា​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​ក្រុម​ជាង​របស់​ក្រុមហ៊ុន Metfone បានរៀបចំ​ភ្ជាប់​បណ្តាញ internet ឲ្យ​អតិថិជន​ឈ្មោះ ជឺ គឹមហុង បាន​ប្រើប្រាស់​រួចរាល់​ហើយៗ​ខាង​ក្រុមហ៊ុន​បានធ្វើការ​បកស្រាយ​ថា «​ការយឺតយ៉ាវ​បណ្តាលមកពី​ការភ័ន្តច្រឡំ​ទីតាំង​របស់​អតិថិជន​» (​កប់យោបល់ !) ។ 
​ក្រុមហ៊ុនទូរស័ព្ទ Metfone គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈ្មោះ Viettel របស់​ក្រសួងការពារជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​កន្លងទៅ ក្រុមហ៊ុន​នេះ និង​បុគ្គល​ឧ​ត្ត​ម​សេនីយ៍​យោធា​វៀតណាម​ចំនួន​៥​នាក់ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី ថ្នាក់​មហាសេនា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦១៧ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កងយោធពល​ខេមរភូមិន្ទ (​ខ​.​ភ​.​ម​) និង​អាជ្ញាធរ​ខ្មែរ​នៅ​មូលដ្ឋាន បាននិងកំពុង​ដើរតួ​ជា​ឧបករណ៍ប្រើប្រាស់​របស់​ក្រុមហ៊ុនទូរស័ព្ទ​វៀតណាម​មួយ​នេះ (​បង្គោល​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ករ​បស់​ក្រុមហ៊ុន​សុទ្ធតែ​ដាក់​ស្លាក​សញ្ញា ខ​.​ភ​.​ម ជា​ឈ្មោះ​នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

3 comments:

  1. Anonymous7:35 AM

    Yuon is theif and parasite...what else is new!!!

    ReplyDelete
  2. Anonymous7:48 AM

    The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP with or without Kem Sokha and Sam raingsy. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!

    ReplyDelete
  3. Anonymous1:40 PM

    Khmer do not know how to operate technology, cannot form their own tech company. So sad...

    ReplyDelete