កម្ពុជា, វៀតណាម នឹងសម្ពោធ ស្តូប មិត្តភាព នៅខេត្ត ព្រះសីហនុ ដើម្បី រម្លឹកគុណ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៧
ប្រធាន ព្រឹទ្ធសភា លោក សាយ ឈុំ និងអគ្គលេខាធិការ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្ត វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នឹងសម្ពោធ ស្តូប អនុស្សាវរីយ៍ មិត្តភាព កម្ពុជា-វៀតណាម នៅខេត្ត ព្រះសីហនុ នៅថ្ងៃ ទី២២ កក្កដា។ គម្រោង ដាក់សម្ពោធនេះ គឺ ស្របពេល ដែលស្តូប អនុស្សាវរីយ៍ មិត្តភាព កម្ពុជា-វៀតណាម នៅតាមបណ្ដា រាជធានី-ខេត្ត ទាំង២៥ កំពុង ត្រូវ បានសាងសង់ ឲ្យគ្រប់ និងថែទាំ ឡើងវិញ។ មន្ត្រី គណបក្ស ប្រជាជន កម្ពុជា និងអ្នកឃ្លាំមើល ផ្នែកអភិវឌ្ឍន៍សង្គម មានទស្សនៈ ផ្ទុយគ្នា ចំពោះ ការរឹតបន្តឹង ចំណងមិត្តភាព របស់ ប្រទេស ទាំងពីរនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការសង់ស្តូបទាំង ២៥ខេត្ត រាជធានីនៅកម្ពុជា គឺជាការសម្ដែងនូវការដឹងគុណ និងរំលឹកអនុស្សាវរីយ៍ចំពោះវៀតណាម ដែលបានរួមកម្លាំងជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍បានជ័យជម្នះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍នៅថ្ងៃទី២១ កក្កដា ថា ការសង់ស្តូបទាំង ២៥ខេត្ត រាជធានី គឺជាកិច្ចព្រមព្រៀងរបស់រណសិរ្សសាមគ្គីកសាងអភិវឌ្ឍន៍មាតុភូមិរវាងកម្ពុជា និងវៀតណាម។ នៅឆ្នាំ២០១៧ នេះ ជាការរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃចំណងទាក់ទងការទូតប្រទេសទាំងពីរ។ លោកបន្តថា បញ្ហានេះគ្មានហេតុផលអ្វីក្រៅពីការរឹតចំណងការទូត ក៏ដូចជាការសម្ដែងនូវការដឹងគុណនោះទេ៖ «យើងថាដឹងគុណក៏ត្រូវម្យ៉ាងដែរ ប៉ុន្តែជាអនុស្សាវរីយ៍ក្នុងការជួយផ្ដួលរំដោះនៃកម្លាំងទ័ពទាំងពីរ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។»
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង មកធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ។ នៅថ្ងៃទី២២ កក្កដា លោកនិងប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ចូលរួមសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មានទស្សនៈថា កម្ពុជាពុំទទួលបានប្រយោជន៍អ្វីសោះ ក្រៅពីការដឹងគុណវៀតណាម អស់មួយជីវិត។ លោកសង្កេតឃើញថា នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ កម្ពុជាបានចាប់ផ្ដើមពង្រឹងនូវការសង់ និងការរៀបចំឡើងវិញនូវស្តូបមិត្តភាពតាមបណ្ដាខេត្ត ដែលកន្លងមកស្តូបទាំងនេះត្រូវបានទុកចោលឲ្យស្មៅដុះមួយរយៈហើយនោះ។
លោកបណ្ឌិតបន្តថា លោកមិនទើសទាល់ចំពោះការរឹតចំណងមិត្តភាពនេះទេ បើមើលពីប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមជំនាន់អាណានិគមបារាំង ហើយនិងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ដែលវៀតណាម បានរំដោះដីវៀតណាមខាងត្បូងជាស្ថាពរដោយមានការជួយគាំទ្រពីរដ្ឋាភិបាលខ្មែរយ៉ាងច្រើន ប៉ុន្តែជាអកុសលកម្ពុជា ពុំដែលបានទទួលការនឹកគុណនោះទេ គឺផ្ទុយគ្នាស្រឡះ៖ «តាមពិតយើងអត់បានទទួលប្រយោជន៍អ្វីក្រៅពីត្រូវដឹងគុណគេមួយជីវិត។ការដឹងគុណគេនេះវានឹងអាចធ្វើឲ្យមានការពិបាកសូម្បីតែការជជែកគ្នាពីរឿងព្រំដែនក៏យើងអត់ហ៊ានជជែកជាមួយគេ អត់បានស្មើភាពសូម្បីតែកន្លងមកហើយក៏ដូចជាការរំលោភបំពានខ្លះៗ របស់វៀតណាម ទោះបីក្នុងការមិនទាន់ច្បាស់លាស់នៅខេត្តបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយ នៅពេលគេបង្ខិតមកសង់ប៉ុស្តិ៍យាមប៉ុស្តិ៍អីនេះ គឺយើងអត់ហ៊ានធ្វើអីគេទេ យើងគ្រាន់បានត្រឹមតែស្រែកក៏ផ្ញើចំណាត់ការផ្សេងទៅ ប៉ុន្តែដល់គេមិនឆ្លើយ យើងក៏មិនធ្វើអីគេទៀតដែរ។»
គេហទំព័រព័ត៌មានវៀតណាមចុះផ្សាយថ្ងៃទី២១ ខែកក្កដា សរសេរថា នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២០ កក្កដា ភាគីវៀតណាម បានស្នើឲ្យកម្ពុជាជួយសហគមន៍ជនជាតិវៀតណាម និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនជាតិវៀតណាម ដែលរស់នៅកម្ពុជា ដើម្បីរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស។ គេហទំព័រនេះបន្តថា ក្នុងពេលជួបប្រជុំរវាងភាគីវៀតណាម និងកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ង្វៀន ហ៊្វូជុង បានស្នើទៅលោក ហ៊ុន សែន ឲ្យជួយសហគមន៍ជនជាតិវៀតណាម និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនជាតិវៀតណាម ដែលរស់នៅកម្ពុជាដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាមបានផ្ដល់ជំនួយដល់កម្ពុជា ចំនួន ២៥លានដុល្លារ សម្រាប់សង់អគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា។
ក្រៅពីផ្ដល់ជំនួយនេះ លោកង្វៀន ហ៊្វូជុង ក៏បានស្នើសុំអោយប្រទេសទាំងពីរជំរុញការតភ្ជាប់អោយកាន់តែស៊ីជម្រៅតាមរយៈវិស័យផ្សេងៗ ដោយធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ខាងមុខ៕
Vietnam or Yuon is the same as or similar to Yugoslavia. The Communist Vietcong master-minded killers in Hanoi have been involved with the Killing Fields in Cambodia, Southern Cambodia/Khmer Kampuchea Krom (now called Southern Vietnam).
ReplyDeleteCommunist Vietnamese leaders have set up many dirty and deadly plans to commit crimes against Humanity in Cambodia and Laos. Those Hanoi leaders will be sanctioned and punished by the International Community. The Communist leaders in Hanoi should be called to come to ICJ. Vietnamese leaders will be punished like the Yugoslavia leader Slobodan Milošević in the near future or Vietnam will be sanctioned because of the crime they (Hanoi master-minded killers or land invaders) committed against Cambodian people and Laos.
Vietnamese Communist leaders in Hanoi are controlling Hun Sen as their Vietnamese puppet. Hun Sen has been so faithful to his Vietnamese masters in Hanoi and he always took orders from his Vietnamese masters to do whatever to destroy Cambodia and Cambodian people by using the second Killing Fields in the present time after the 1st Killing Fields from 1975 to 1979.
Wonder why evil communist Yuon/Vietcong officials are so aggressive and hurried to promote ties with the illegally Vietnamese-installed CPP criminals in order to speed up because these evil Yuon/Vietcong communist leaders are afraid of gradually growing opposition party (CNRP) in Cambodia.
ReplyDeleteCNRP and illegally Vietnamese-installed CPP are facing off. All Khmer people should know why evil Yuon/Vietnamese communist officials are paying an official visit to Cambodia to see their Vietnamese-CPP dogs and puppet Hun Sen.
What are their purposes that these evil Vietnamese/Yuon official monsters paid an official visit in Cambodia?
Are they trying to tell their Vietnamese puppet Hun Sen that they will be there to protect CPP and Hun Sen in order to continue to destroy the Cambodian opposition party (CNRP) by doing the secret trade, business, and creating a new deadly plan for Hun Sen to kill more Cambodian/Khmer people for evil Vietnam?
Actually Vietnamese are a lot nicer than Khmers. Just do google search for "Cambodia rape" vs. "Vietnam rape" to compare. Now, do "Cambodia chopping head" vs. Vietnam chopping head" to compare.
ReplyDeleteI frequently read news report of Khmers using axes to kill Chinese bosses in Cambodia. Such violence!
Sick YUON's propagandist spamming, ignored/skipped.
DeleteWow, the poor Vietnamese are becoming rich.
ReplyDeletehttp://economictimes.indiatimes.com/news/international/business/samsung-makes-vietnams-farmers-bigger-earners-than-bankers/articleshow/54712350.cms
Skipping/Ignoring Yuon's propagandist sabotaging acts.
Delete