Paris Peace Accords 23 Oct. 1991

Monday, July 17, 2017

[Vietnamization: Visits] អគ្គលេខាធិការ​ បក្ស​កុម្មុយនីស្ត​ វៀតណាម​ នឹង​បំពេញ​ ទស្សនកិច្ច​ នៅ​កម្ពុជា​ រយៈពេល​ បី​ថ្ងៃ | Secretary General of Vietnam's Communist Party to visit Cambodia for 3 days

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP

អគ្គលេខាធិការ​ បក្ស​កុម្មុយនីស្ត​ វៀតណាម​ នឹង​បំពេញ​ ទស្សនកិច្ច​ នៅ​កម្ពុជា​ រយៈពេល​ បី​ថ្ងៃ

RFA / វិទ្យុ អាស៊ី សេរី | ១៦ កក្កដា ២០១៧

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ មជ្ឈិម​ បក្ស​កុម្មុយនីស្ត​ វៀតណាម នឹង​មក​ បំពេញ​ ទស្សនកិច្ច​ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា ខាង​មុខ​នេះ។

សេចក្តី​ជូន​ព័ត៌មាន ​របស់ ​ក្រសួង​ ការ​បរទេស និង​សហប្រតិបត្តិការ​ អន្តរជាតិ ផ្សព្វផ្សាយ​ នៅ​ថ្ងៃ ​ទី​១៦ កក្កដា ឲ្យ​ដឹង​ ថា, ដំណើរ ​ទស្សនកិច្ច​ របស់​ អគ្គលេខាធិការ​ បក្ស​កុម្មុយនីស្ត​ វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នេះ គឺ​ តប​តាម​ ការ​អញ្ជើញ​ របស់​ ព្រះមហាក្សត្រ​ ខ្មែរ។

ក្នុង​អំឡុង​ពេល ​នៃ​ដំណើរ ​ទស្សនកិច្ច​នេះ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​ក្រាប​បង្គំ​ គាល់​ព្រះករុណា ​ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ នរោត្តម សីហមុនី, សម្ដេច​ ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ, សម្ដេច​ព្រះ​សង្ឃរាជ​ ទាំង​ពីរ​ គណៈ ព្រម​ទាំង ​លោក ហេង សំរិន ប្រធាន ​រដ្ឋសភា, លោក សាយ ឈុំ ប្រធាន ​ព្រឹទ្ធសភា, និង​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

លោក សាយ ឈុំ និង​លោក ង្វៀន ហ៊្វូជុង ក៏​នឹង​ចូលរួម​ ជា​អធិបតី​ ក្នុង​ពិធី​សម្ពោធ ​ស្តូប​អនុស្សាវរីយ៍​ មិត្តភាព​ កម្ពុជា-វៀតណាម នៅ​ខេត្ត​ ព្រះសីហនុ ផង​ដែរ៕

1 comment:

  1. Anonymous7:27 PM

    The YUON's CPP rank and file, doctors, lawyers, business communities big and small and the Cambodian youth will discreetly abandon Hun Sen on this 2018 election for the CNRP [with or without Kem Sokha and Sam Raingsy]. And there is nothing HUN SEN can do about it. They will take HUN SEN's money to discreetly vote for the CNRP... Bravo the Khmer people [without Hun Sen]!!!
    Yup, this is the end of the road for the YUON's troll/propagandist here on T2P and everywhere else as we know it! The Yuon's trolls will end up in Hun Sen's black dossier for sure...

    ReplyDelete