សមាជិក សភា អាមេរិក ចម្រុះបក្ស ពីររូប រិះគន់ កម្ពុជា ចំពោះ ការរឹតត្បិត សេរីភាព អង្គការ និងព័ត៌មាន
VOA / វីអូអេ | ២៥ សីហា ២០១៧
ការរំលោភបំពាន ទាំងនេះ ទោះ មិនមែន ជារឿងថ្មីក្តី តែ វា ជាក្តីបារម្ភ ចំពោះ ដំណើរការ បោះឆ្នោត ជាតិ ឆ្នាំ២០១៨។
វ៉ាស៊ីនតោន —
សមាជិកសភា ស.រ.អ. ចម្រុះគណបក្ស, គឺ លោក Alan Lowenthal និង Steve Chabot
បានរិះគន់ ធ្ងន់ៗ លើរដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ចំពោះ ការបណ្តេញចេញ អង្គការ ស.រ.អ. មួយ គឺ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ
(NDI) និងការរិតបណ្តឹង សេរីភាព បញ្ចេញមិតិ និងសេរីភាព សារព័ត៌មាន
ដោយបាន ទទូច ដល់សហគមន៍ អន្តរជាតិ មានវិធានការណ៍ អំពី រឿងនេះ។
បើ តាមសេចក្តី ថ្លែងការណ៍ រួម របស់លោក Alan Lowenthal នៃគណបក្ស ប្រជាធិបតេយ្យមក ពីរដ្ឋ កាលីហ្វ័ញ៉ា (California) និង Steve Chabot នៃគណបក្ស សាធារណ:រដ្ឋ មកពីរដ្ឋ អូហៃយ៉ូ (Ohio) ដែលយកចិត្ត ទុកដាក់ ពីបញ្ហា កម្ពុជា, ហើយ ដែលVOAទទួលបាន បានបញ្ជាក់ តាមខ្លឹមសារ ដើមថា៖
«ក្នុងអំឡុងពេល នៃការ គ្រប់គ្រង អំណាច ជាង ៣០ឆ្នាំ, រដ្ឋាភិបាល លោក ហ៊ុន សែន បានប្រមូលផ្តុំ អំណាច ជាប្រវត្តិសាស្ត្រ ដ៏យូរលង់ ដើម្បី បំបិតសម្លេង ក្រុមអ្នករិះគន់ ទាំងខាងក្នុង និងខាងក្រៅ ប្រទេស។ ហើយ ការបណ្តេញ អង្គការ ក្រៅរដ្ឋាភិបាល របស់ អាមេរិក NDI គឺ ជាករណី មួយ បន្ថែមទៀត ក្នុងកិច្ចប្រឹងប្រែង ជាបន្តបន្ទាប់ ដ៏យូរ មកហើយ ដោយរដ្ឋាភិបាល លោក ហ៊ុន សែន ជាពិសេស គឺ តម្រង់ គោលដៅ ទៅលើក្រុម ដែលប្តេជ្ញា ចំពោះ សេរីភាព បញ្ចេញមតិ និងតម្លាភាព។»
ការរំលោភបំពានទាំងនេះ ទោះមិនមែនជារឿងថ្មីក្តី តែវាជាក្តីបារម្ភចំពោះដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨។
សមាជិកទាំងពីរដែលជាសហប្រធាន គណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Cambodia Caucus) បានទទូចដល់សហគមន៍អន្តរជាតិថា៖«សហគមន៍អន្តរជាតិត្រូវតែប្រឆាំងជាមួយនឹងរដ្ឋាភិបាលលោកហ៊ុន សែនអំពីការព្យាយាមកាត់បន្ថយសេរីភាពរបស់ពលរដ្ឋខ្មែរ។ ប្រទេសកម្ពុជាមានសិទ្ធិទទួលបានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ»។
សេចក្តីថ្លែងការណ៍នេះកើតឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានសម្រេចបណ្តេញអង្គការ NDI ពីកម្ពុជា និងគំរាមបិទកាសែត The Cambodia Daily ហើយនឹងការកៀបសង្កត់អង្គការ និង បណ្តាញព័ត៌មាននានាដូចជា វិទ្យុ VOA និង RFA តាមរយៈពន្ធដារ និងច្បាប់ទម្លាប់៕

No comments:
Post a Comment