Paris Peace Accords 23 Oct. 1991

Saturday, August 26, 2017

ព្រឹទ្ធសភា អាមេរិក ម្នាក់ ស្នើឲ្យ រដ្ឋបាល លោកត្រាំ មានវិធានការ លើកម្ពុជា រឿងបិទ អង្គការ NDI | US Senator calls on the Trump govt to take measures against Cambodia for closing NDI

សមាជិកព្រឹទ្ធ្រិសភាអាមេរិក John McCain

ព្រឹទ្ធសភា អាមេរិក ម្នាក់ ស្នើឲ្យ រដ្ឋបាល លោកត្រាំ មានវិធានការ លើកម្ពុជា រឿងបិទ អង្គការ NDI

VOA / វីអូអេ | ២៥ សីហា ២០១៧

ព្រឹទ្ធស មាជិក សភា ស.រ.អ. ដ៏មាន ឥទ្ធិពល មួយរូប, គឺ លោក John McCain​  នៅព្រឹក ថ្ងៃសុក្រនេះ បានវាយប្រហារ លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ធ្ងន់ៗ ចំពោះ ការបណ្តេញ អង្គការ អាមេរិកាំង មួយ ហៅថា វិទ្យាស្ថាន ជាតិ ដើម្បី ប្រជាធិបតេយ្យ (NDI) ចេញពី កម្ពុជា ដោយបានស្នើ ដល់រដ្ឋបាល លោក ប្រធានាធិបតី ស.រ.អ. ដូណាល់ ត្រាំ ចាត់វិធានការ ពង្រឹង សិទ្ធិមនុស្ស នៅកម្ពុជា និងក្នុង ពិភពលោក។

លោក បានថ្លែង តាមខ្លឹមសារ ដើម ក្នុងសេចក្តី ថ្លែងការណ៍ ប៉ុន្មាននាទី មុននេះ ថា៖

«ខ្ញុំ មានក្តីព្រួយបារម្ភ និងខកចិត្ត ចំពោះ ដំណឹង ដែលរដ្ឋាភិបាល កម្ពុជា បានបញ្ជា ឲ្យបុគ្គលិក អង្គការ NDI ចាកចេញ ពីប្រទេស កម្ពុជា។  អង្គការ NDI បានប្តេជ្ញា អនុវត្តន៍ នីតិរដ្ឋ និងជំរុញ ប្រជាធិបតេយ្យ នៅជុំវិញ ពិភពលោក។  ហើយ អង្គការនេះ ធ្វើកិច្ចការ សំខាន់ៗ និងមានតម្លៃ ក្នុងប្រទេស កម្ពុជា ដើម្បី ធានា សុចរិតភាព នៃដំណើរការ បោះឆ្នោត។  ទង្វើរ ចុងក្រោយ របស់ រដ្ឋាភិបាល កម្ពុជានេះ គឺ ជាគ្រាន់តែ ជាយុទ្ធនាការ ដើម្បី បំបិទសម្លេង ក្រុមជំទាស់ នៃលទ្ធិប្រជាធិបតេយ្យ ការយាយី ក្រុម សង្គមស៊ីវិល ការរិតត្បិត ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងកិច្ចព្យាយាម រារាំង ដំណើរការ ប្រកបដោយ យុត្តិធម៌ និងបើកចំហ ក្នុងពេល បោះឆ្នោត ជាតិ ដែលគេ គ្រោងធ្វើ នៅឆ្នាំ ខាងមុខនេះ ទេ។  ការបណ្តេញ បុគ្គលិក អង្គការ NDI នេះ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ បង្ហាញច្បាស់ ថា, លោក ហ៊ុន សែន ខ្លាចសង្គម បើកចំហ និង​ពិភាក្សា, ហើយ រឿងនេះ លោក ហ៊ុន សែន មានបំណង ប្រើប្រាស់ ល្បិចកល បែបផ្តាច់ការ ដើម្បី កៀបសង្កត់ គេឯង‍»


លោក John McCain បានបញ្ជាក់ ទៀត ថា,​ ការពិត ដ៏គួរឲ្ យក្រៀមក្រំ នោះ គឺ ថា ទង្វើទាំងនេះ នឹងកាន់តែ រីករាលដាល ឡើង ក្នុងពិភពលោក បើ គ្មាន ការអ្នកដឹកនាំ ដ៏ខ្លាំង ក្នុងប្រទេស អាមេរិក។   លោក បន្ថែមសេចក្តី ថា៖

«អវត្តមាន នៃការ តាំងចិត្ត របស់ អាមេរិក ក្រុមមេដឹកនាំ ផ្តាច់ការ នៅជុំវិញ ពិភពលោក នឹងមាន អារម្មណ៍ កាន់តែ បានចិត្តឡើង ក្នុងការ វាយប្រហារ លើក្រុមជំទាស់, សកម្មជន សិទ្ធិមនុស្ស, និងក្រុម សង្គមស៊ីវិល។  រដ្ឋាភិបាលរបស់លោក ត្រាំ ចាំបាច់ត្រូវបញ្ជូនសារដ៏ខ្លាំងក្លាមួយថា ស.រ.អ. ប្តេជ្ញា ធ្វើឲ្យ រីកចំរើន ខាងប្រជាធិបតេយ្យ, សិទ្ធិមនុស្ស , និងនីតិរដ្ឋ ក្នុងប្រទេស កម្ពុជា, ហើយ នឹងពាសពេញ ពិភពលោក‍»

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធបានបញ្ជាក់ពីការសម្រេចបិទអង្គការ NDI ដោយយោងថា អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជី ទោះជាអង្គការនេះបានអះអាងថាខ្លួនបានដាក់ពាក្យមួយឆ្នាំហើយ តែក្រសួងការបរទេសកម្ពុជាមិនបានឆ្លើយតបក្តី។ ក្រសួងការបរទេសកម្ពុជាមានរយៈពេល៤៥ថ្ងៃក្នុងការឆ្លើយ តប។ ការបិទអង្គការ NDI ហើយបណ្តេញបុគ្គលិកបរទេសចេញពីកម្ពុជានេះធ្វើ ឲ្យមានប្រតិកម្មពីរដ្ឋាភិបាលអាមេរិកាំងយ៉ាងខ្លាំង ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគិតគូឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកគឺលោក ស្រី Heather Nauert បានអះអាងកាលពីថ្ងៃពុធថាសរអានិងបន្តពិភាក្សាជាមួយ កម្ពុជា ហើយទទូចឲ្យកម្ពុជាបន្តការអនុញ្ញាតឲ្យអង្គការ NDI បន្តកិច្ចការបស់ខ្លួន៕









5 comments:

  1. Anonymous8:24 AM

    លោកត្រាំ??? អាចង្រៃ VOA ជាភាសារខ្មែរ គ្រាន់តែ ឈ្មោះ អាត្រឹម [Trump] ក៏សសេេរមិនត្រូវផង។

    ReplyDelete
  2. Anonymous9:08 AM

    How dare you oppose USA? How dare you support China, USA's arch-rival?

    ReplyDelete
    Replies
    1. Anonymous10:47 AM

      it's them Viet/Yuon who engineered the killing fields and repopulated with them Viet/Yuon!

      Down with the Viet/YUON!
      Vietcong, get out of Cambodia now!

      Delete
    2. Anonymous1:43 AM

      Everyone else including the victims knew that the Khmer Rouges (Red Khmer) with support and backing of Red China murdered their own Khmers. Vietnam came in to stop the killing and saved the people.

      China tried to save the KR and attacked Vietnam. Vietnam fought battles at two fronts, West front against the KR trying to come back, North front against China trying to get close to Hanoi, the Vietnamese capital.

      Vietnam succeeded in the defense, thus KR could not come back, and UN stepped in to confirm Mr. Hun Sen's government by passing the recognized UN seat to Mr. Hun Sen. (UN recognized the Cambodian seat under Khmer Rouge from 1975 till 1991 right up to the Paris accord.)

      You folks must not insult the soul of the dead victims or perhaps you are the Khmer Rouge yourselves and try to play trick with the blame. Evil must go.

      Delete
    3. Anonymous1:57 AM

      Nope, the Viet/YUON must take HUN SEN with them and get out of Cambodia now!!! Bravo the Khmer people! Down with the replenished Viet/YUON invaders in Cambodia following the Killing Fields!!!

      Delete