កងកម្លាំងយោធាកម្ពុជា ត្រៀមទៅកាន់តំបន់មានជម្លោះព្រំដែនជាមួយប្រទេសឡាវ នៅខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី១២ សីហា ឆ្នាំ២០១៧។ RFA/Men Sothyr |
កម្ពុជា ជាប់ ចំណាត់ថ្នាក់ កម្លាំងយោធា លេខ ៨៩ ខណៈឡាវ ទទួលបាន លេខ ១២៤
RFA / វិទ្យុ អាស៊ី សេរី | ១១ សីហា ២០១៧
អង្គការ ឃ្លាំមើល កម្លាំងយោធា ក្នុងពិភពលោក (Global Fire Power) បានរកឃើញ ថា, កម្ពុជា ក្នុងឆ្នាំ ២០១៧ នេះ បានទទួល ចំណាត់ថ្នាក់ លេខ៨៩ ខណៈ ប្រទេសឡាវ បានចំណាត់ថ្នាក់ លេខ១២៤, ហើយ វៀតណាម លេខ១៦ ក្នុងចំណោម ប្រទេស ១៣៣ ក្នុងពិភពលោក។ ការវាយតម្លៃនេះ គឺ ផ្អែកទៅលើ កត្តា ប្រជាជន និងភូមិសាស្ត្រ នៃបណ្ដាប្រទេស នីមួយៗ។
អង្គការឃ្លាំមើលកម្លាំងកងទ័ពក្នុងពិភពលោកមួយនេះ រកឃើញថា កម្ពុជា មានកម្លាំងទ័ពជិត ២សែននាក់ (១៩៥.០០០នាក់) មានទ័ពសកម្មចំនួនជាង ១សែននាក់ (១២៥.០០០នាក់) ហើយទ័ពបម្រុងចំនួន ៧ម៉ឺននាក់។ ចំណែកប្រទេសឡាវ កងទ័ពជាង ១សែន (១៣០.០០០នាក់) មានទ័ពសកម្ម ៣ម៉ឺននាក់ និងទ័ពបម្រុង ១សែននាក់។ កម្ពុជា មានយន្តហោះដឹកជញ្ជូន ២១គ្រឿង និងមានឧទ្ធម្ភាគចក្រ ១៧គ្រឿង ចំណែកប្រទេសឡាវ មានយន្តហោះដឹកជញ្ជូន ១៧គ្រឿង និងមានឧទ្ធម្ភាគចក្រ ២២គ្រឿង។
អង្គការនេះបង្ហាញថា កម្ពុជា មានរថក្រោះ ៥៥០គ្រឿង មានរថពាសដែក ៣០០គ្រឿង និងមានកាំភ្លើងផ្លោង ៦០០គ្រឿង ចំណែកប្រទេសឡាវ មានរថក្រោះ ៥៥គ្រឿង មានរថពាសដែក ១៨៥គ្រឿង និងមានកាំភ្លើងផ្លោង ១៤៩គ្រឿង។ កម្ពុជា មានកងនាវាជើងទឹក ២៧គ្រឿង មាននាវាល្បាត ២៦គ្រឿង ហើយមានកញ្ចប់ថវិកាយោធា ១៩២លានដុល្លារសហរដ្ឋអាមេរិក។ រីឯប្រទេសឡាវ ឯណោះមានកងនាវាជើងទឹក ៣៦គ្រឿង មាននាវាល្បាត ៦១គ្រឿង និងមានកញ្ចប់ថវិកាយោធា ១៨លានដុល្លារសហរដ្ឋអាមេរិក។
ការវាយតម្លៃទាំងនេះបង្ហាញថា កម្ពុជា មានទំហំផ្ទៃដី ១៨១.០៣៥គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនជិត ១៦លាននាក់ ចំណែកឡាវ មានផ្ទៃដីទំហំ ២៣៧.៩៥៥គីឡូម៉ែត្រការ៉េដែលមានប្រជាជនជាង ៧លាននាក់៕
And how powerful is Thailand? Afraid of Thais?
ReplyDelete