សម រង្ស៊ី៖ សមាគម ដើម្បី លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា
១២ កញ្ញា ២០១៧ / 12 September 2017
បងប្អូន ជនរួមជាតិ និងប្រិយមិត្ត ជាទីគោរព៖
ខ្ញុំ មាន កិត្តិយស ប្រកាស ថ្ងៃនេះ ពីសេចក្តីសម្រេច របស់ខ្ញុំ បង្កើត «សមាគម ដើម្បី លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។
ដោយសារតែខ្ញុំ ឈប់ជាសមាជិក គណបក្ស នយោបាយ ណាមួយហើយ និងឈប់មាន តួនាទី ឬមុខងារ នយោបាយ អ្វីឡើយ, ខ្ញុំ មានសេរីភាព ពេញលេញ នៅពេលនេះ ដោយគ្មាន ចំណង ជាមួយ គណបក្សណា ឬក្រុមនយោបាយ ណាមួយឡើយ។
ប៉ុន្តែ ដោយសារតែខ្ញុំ នៅតែ មានបំណង ចង់ជួយ និងចង់បម្រើ ប្រទេសកម្ពុជា ដែលជាមាតុភូមិ ជាទីស្នេហា របស់ខ្ញុំ, ខ្ញុំ យល់ឃើញ ថា, កាតព្វកិច្ច របស់ខ្ញុំ នៅពេលនេះ គឺ យកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំ ទើបតែ ទទួលបាន មកប្រើប្រាស់ ដើម្បី បង្រួបបង្រួម ជនជាតិ ខ្មែរ ទាំងអស់ ក្នុងគោលបំណង សម្រេច ឯកភាពជាតិ ដោយមាន លទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន។
ឯកភាព ជាតិ ជាការចាំបាច់ ដើម្បី ដោះស្រាយ វិបត្តិសព្វថ្ងៃ, ហើយ បញ្ចៀសប្រទេស កម្ពុជា ពីមហន្តរាយ។ មានតែ លទ្ធិប្រជាធិបតេយ្យ ទេ ដែលបើកផ្លូវ ឲ្យខ្មែរ និងខ្មែរ គ្រប់និន្នាកាល នយោបាយ អាចនិយាយគ្នាបាន ដោយគោរពគ្នា ទៅវិញទៅមក, ហើយ អាចធ្វើការ ជាមួយគ្នាបាន ក្នុងគោលបំណង ការពារ ឧត្តមប្រយោជន៍ ជាតិ, ហើយ នាំមក នូវវឌ្ឍនភាព ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម។
មធ្យោបាយ ដ៏សំខាន់មួយ ដើម្បី សម្រេច គោលដៅ ខាងលើនេះ គឺ ជម្រុញ ឲ្យមាន ការគោរព ចំពោះ គោលការណ៍ ដែលមានចែង ក្នុងកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ឆ្នាំ១៩៩១។ «សមាគម ដើម្បី លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» នឹងត្រូវ បង្កើតឡើង ក្នុងស្មារតី និងគោលបំណង ដូចបញ្ជាក់ ខាងលើនេះ។
ខ្ញុំ សូម អំពាវនាវ ឲ្យជនជាតិខ្មែរ គ្រប់រូប, គ្រប់មជ្ឈដ្ឋាន, គ្រប់និន្នាការ នយោបាយ នៅលើ ទឹកដី ប្រទេស កម្ពុជា ក៏ដូចជា នៅក្រៅ ប្រទេស, សូម អញ្ជើញ ចូលរួម ក្នុងសមាគមនេះ ដែលមាន គោលបំណង តែមួយគត់ គឺ បង្រួបបង្រួមជាតិ លើមូលដ្ឋាន ប្រជាធិបតេយ្យ ពិតប្រាកដ។ មានតែ លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដទេ ដែលអាចធានា ការគោរ ពសិទ្ធិមនុស្ស, នីតិរដ្ឋ, និងអភិបាលកិច្ចល្អ។
បងប្អូន ជនរួមជាតិ ម្នាក់ៗ ដែលនឹង មកចូលរួម ក្នុង «សមាគម ដើម្បី លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» អាចនៅ ជាសមាជិក គណបក្ស របស់ខ្លួន រៀងៗខ្លួន ដូចសព្វថ្ងៃ ពីព្រោះ សមាគមយើង មិនគាំទ្រ គណបក្ស នយោបាយ ណាមួយទេ, ហើយ ក៏មិនប្រឆាំង គណបក្ស នយោបាយ ណាមួយដែរ។ សមាគមយើង គ្រាន់តែ គាំទ្រ គោលការណ៍ ប្រជាធិបតេយ្យ ដែលមាន លក្ខណៈ ជាសកល, ហើយ យើង នឹងខិតខំ ជម្រុញ ឲ្យមាន ការគោរព និងអនុវត្ត គោលការណ៍ ទាំងនេះ យ៉ាងជាក់ស្តែង និងជាប្រចាំ។
ការងារ ជាក់ស្តែង របស់យើង គឺ គាំទ្រ និងលើកទឹកចិត្ត ចំពោះ ការផ្តួចផ្តើម គំនិត និងសកម្មភាព របស់ គណបក្ស នយោបាយ ទាំងអស់ និងប្រជាពលរដ្ឋ ទាំងអស់ ដែលជួយ ពង្រឹង និងលើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
សមាគមយើង នឹងត្រូវ បង្កើតឡើង តាមច្បាប់ ប្រទេស បារាំង, ហើយ នឹងមាន ទីស្នាក់ការ នៅទីក្រុង ប៉ារីស ដោយសារតែ យើង នឹងបើកទ្វារ សមាគមយើង ឲ្យមិត្ត ប្រទេស កម្ពុជា មានគ្រប់ សញ្ជាតិ ចូលធ្វើ ជាសមាជិក ផងដែរ ដរាបណា មិត្តបរទេស ទាំងនោះ ចង់បង្ហាញ ពីការអាណិតអាសូរ ចំពោះ ប្រជារាស្ត្រខ្មែរ, ហើយ ចង់គាំទ្រ សកម្មភាព របស់យើង ដោយសន្តិវិធី ដើម្បី លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
ធ្វើនៅ ទីក្រុង ប៉ារីស ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧
សម រង្ស៊ី
Theary and Sochua should be taking over the CNRP to defeat HUN SEN in this 2018's election!
ReplyDeleteUnderstand one thing - Theary Seng couldn't care less about this blog T2P because she simply uses it as data reference from her facebook. Her audience is over there on her Facebook, not here. She is leaving it all up to -DrGunzet- to trash Khmer race here. And you all are supposed to be smart enough to have figured out the true identity of that -DrGunzet- already by now. Be smart, be vigilant, be brave. Good luck to the Khmer people. God save Cambodia!!!
ReplyDelete