អតីត មេបញ្ជាការ អាមេរិកាំង ខិតខំ ឱ្យសភា ទទួលស្គាល់ ក្រុមខ្មែរក្រោម ក្នុងសង្គ្រាម វៀតណាម
VOA / វីអូអេ |
វ៉ាស៊ីនតោន —
កាលពី ៥០ឆ្នាំមុន, លោក អនុសេនីយ៍ឯក ស្ទីវ យ៉េតឌីណាក់ (Steve Yedinak)
បានវិល ត្រឡប់មក សហរដ្ឋ អាមេរិកវិញ
បន្ទាប់ពី បំពេញ បេសកកម្ម នៅប្រទេស វៀតណាមដោយនៅក្នុងចិត្ត របស់លោក ជឿជាក់ ថា
ប្រតិបត្តិការ សម្ងាត់ ជាច្រើន ដែលលោក បានដឹកនាំ បានចូលរួម ចំណែក យ៉ាងសំខាន់ ដល់កិច្ចខិតខំ ប្រឹងប្រែង របស់ សហរដ្ឋ អាមេរិក ក្នុងការ ទប់ស្កាត់ ការជ្រៀត ចូល របស់ ពួកវៀតណាម កុម្មុយនីស្ត ភាគខាងជើង ចូលមក ភាគខាងត្បូង។
លោក យ៉េតឌីណាក់ បានចាកចេញពីទាហានរបស់គាត់ចំនួនជាង២០០នាក់ ដែលបានចូលរួមប្រយុទ្ធរួមគ្នាជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក នៅក្នុងអង្គភាពលេខ៩៥៧ ដែលជាកងកម្លាំងទ័ពព្រៃចល័ត។ លោក យ៉េតឌីណាក់ គឺជាអ្នកជ្រើសរើសពួកគេដោយផ្ទាល់ ហើយយកមកបង្ហាត់ហ្វឹកហ្វឺន និងបំពាក់អាវុធឱ្យព្រមទាំងដឹកនាំទាហានទាំងនោះចូលប្រយុទ្ធនៅក្នុងព្រៃនៃប្រទេសវៀតណាម។ លោក យ៉េតឌីណាក់ដែលពេលនេះមានអាយុ៧៧ឆ្នាំ បានរំលឹក ថា អង្គភាពរបស់លោកបំពេញការងារបានលេចធ្លោជាងគេ ដោយសារតែទាហានទាំងនោះ គឺជាជនជាតិខ្មែរក្រោម ដែលរស់នៅភាគខាងត្បូងប្រទេសវៀតណាម ហើយលោកបានរំលឹកឡើងវិញថា «លោក សប្បាយរីករាយ ដែលធ្វើការ ជាមួយ នឹងពួកគេ។»
ប៉ុន្តែ ក្នុងអំឡុងពេលសង្គ្រាម ពួកគេមិនសូវល្បីឈ្មោះទេ ហើយលោក យ៉េតឌីណាក់ បានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីឱ្យមានការទទួលស្គាល់ក្រុមទាហានខ្មែរក្រោម ដែលបានចូលរួមចំណែកនៅក្នុងបេសកកម្មជាមួយនឹងសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាម។ លោកបានធ្វើការជាមួយនឹងលោក ស្កត វ៉កឃឺ (Scott Walker) ដែលជាអ្នកតស៊ូមតិទាមទារឱ្យមានការទទួលស្គាល់ក្រុមមង និងម៉ុងតាញ៉ាផងដែរ នៅពេលដែលសង្គ្រាមបានបញ្ចប់ ហើយកំពុងរស់នៅក្នុងរដ្ឋមីនីសូតា។ សកម្មជនទទួលបានជោគជ័យក្នុងការទាមទារឱ្យមានការទទួលស្គាល់ការចូលរួមចំណែករបស់ទាហានទាំងនោះ ដោយសភាប្រចាំរដ្ឋមីនីសូតា នៅឆ្នាំ២០១២។
ប៉ុន្តែការខិតខំប្រឹងប្រែងសុំការទទួលស្គាល់ពីសភាជាតិសហរដ្ឋអាមេរិកនៅមិនទាន់សម្រេចបាននៅឡើយទេ។ សេចក្តីសម្រេចចុងក្រោយសុំឱ្យទទួលស្គាល់ក្រុមខ្មែរក្រោម និងក្រុមដទៃទៀតត្រូវបានដាក់ជូនរដ្ឋសភាជាតិកាលពីខែកក្កដា។
បញ្ហានៅត្រង់ថាសមាជិកសភានិងបុគ្គលិករបស់ពួកគេមិនបានដឹងច្បាស់លាស់ពីសង្គ្រាមនៅប្រទេសវៀតណាមទេ។ នេះបើតាមការបញ្ជាក់របស់លោក ស្កត វ៉កឃឺ។
លោក បានបន្ថែម ថា៖
«ប្រព័ន្ធអប់រំរបស់យើងមិនបានបង្រៀនច្រើនពីសង្គ្រាមវៀតណាមទេ ដូច្នេះហើយពលរដ្ឋអាមេរិកាំងបានយល់ដឹងពីសង្គ្រាមនោះក្នុងលក្ខណៈទូទៅតែប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេពិតជាមិនបានដឹងអ្វីទាំងអស់អំពីអ្វីដែលបានកើតមានឡើងដោយសម្ងាត់នៅប្រទេសឡាវនិងកម្ពុជាទេ។ ដូច្នេះ វាលំបាកណាស់សម្រាប់ក្រុមអតីតយុទ្ធជនក្នុងការនិយាយប្រាប់នរណាម្នាក់ឱ្យយល់ដឹងក្នុងរយៈពេលតែ១៥ឬ២០នាទី ហើយបន្ទាប់មកឱ្យជននោះទៅពន្យល់ប្រាប់អ្នកតំណាងរាស្រ្តពីតួនាទីដែលក្រុមអតីតយុទ្ធជនបានបំពេញ។»
ទាំងលោក ស្កត វ៉កឃឺ និងលោក យ៉េតឌីណាក់ ធ្លាប់បានធ្វើដំណើរទៅជួបបុគ្គលិករដ្ឋសភាជាតិដោយពន្យល់ប្រាប់ពួកគេពីតួនាទីពិតប្រាកដរបស់ទាហានទាំងនោះ។
ក្នុងឆ្នាំ២០១៦ នៅពេលដែល លោក ស្កត វ៉កឃឺ និងក្រុមការងារបានដឹងថា ផលិតករភាពយន្តឯកសារ ខែន ប៊ឺន (Ken Burns) ផលិតភាពយន្តឯកសារចំនួន១០ភាគ ដែលមានរយៈពេល១៨ម៉ោងស្តីពីសង្គ្រាមនៅប្រទេសវៀតណាម ក្រុមការងាររបស់លោកគិតថា ពួកគេអាចផ្តោតលើការបញ្ចុះបញ្ចូល ដើម្បីឱ្យមានការទទួលស្គាល់ក្រុមអតីតទាហានទាំងនោះបាន ដោយសារតែស្នាដៃភាពយន្តរបស់ទូរទស្សន៍ PBS ដឹកនាំដោយលោក ខែន ប៊ឺន តែងតែមានអ្នកទស្សនានៅសហរដ្ឋអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់។ បន្ទាប់មកក្រុមរបស់លោក ស្កត វ៉កឃឺដឹងថា ភាពយន្តឯកសារនោះមិនបញ្ចូលពលិកម្មរបស់ក្រុមខ្មែរក្រោមនៅក្នុងនោះទេ។
ភាពយន្តឯកសាររបស់លោក ខែន ប៊ឺន ផ្តោតលើព្រឹត្តិការណ៍ធំៗនៃសង្គ្រាមនោះហើយបានចាក់ផ្សាយចាប់ពីថ្ងៃទី១៧ ខែកញ្ញាតទៅនៅតាមទូរទស្សន៍ PBS នៅទូទាំងសហរដ្ឋអាមេរិក។
លោក ប្រាយអឹន ម៉ូរីយ៉ាទី(Brian Moriarty) អ្នកទទួលបន្ទុកផ្នែកឃោសនាផ្សព្វផ្សាយរបស់ភាពយន្តឯកសារនេះ បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងមិនបានសម្ភាសទាហានកម្ពុជា ឬឡាវនៅក្នុងភាពយន្តនេះទេ ព្រោះផ្តោតលើតែបទពិសោធន៍របស់ទាហានអាមេរិកាំង និងវៀតណាមក្នុងអំឡុងពេលសង្គ្រាម។ ភាពយន្តនេះបាននិយាយពីការចូលឈ្លានពានដោយប្រទេសវៀតណាមចូលក្នុងប្រទេសកម្ពុជា នៅពេលដែលសង្គ្រាមបានបញ្ចប់ និងសកម្មភាពយោធាដទៃទៀតនៅទីនោះប៉ុន្តែយើងអត់បានទាក់ទងទាហានកម្ពុជាដែលបានជួយទាហានអាមេរិកាំងទេ។»
លោក ស្កត វ៉កឃឺ បានបញ្ជាក់ថា៖
«នៅពេលដែលយើងបានដឹងថា លោក ខែន ប៊ឺន និងទូរទស្សន៍ PBS ផលិតភាពយន្តឯកសារដែលមានរយៈពេល១៨ម៉ោង យើងពិតជាមានអារម្មណ៍ដូចបានដុះស្លាប។ យើងមានអារម្មណ៍រំភើបណាស់ ពីព្រោះវានឹងមានភាពងាយស្រួលសម្រាប់សមាជិកសភា និងបុគ្គលិករបស់ពួកគេទស្សនា ហើយយល់ដឹងពីតួនាទី ដែលសម្ព័ន្ធមិត្តរបស់យើងបំពេញក្នុងអំឡុងពេលសង្គ្រាម។ ប៉ុន្តែនៅពេលដែលយើងដឹងថា គេបានដកចេញផ្នែកដែលនិយាយពីប្រទេសកម្ពុជា និងឡាវ យើងមានអារម្មណ៍ខកចិត្តខ្លាំងស្ទើរតែមិនជឿសោះ។»
ទំនាក់ទំនង យូរអង្វែង
ក្រុមខ្មែរក្រោមមានប្រវត្តិដ៏យូរលង់ ក្នុងការជួយសហរដ្ឋអាមេរិកប្រយុទ្ធនឹងក្រុមឧទ្ទាមកុម្មុយនីស្តវៀតណាមនៅតំបន់ដែនដីសណ្តនៃទន្លេមេគង្គ។ ពួកគេត្រូវបានជ្រើសរើសចូលក្នុងក្រុមការពារស៊ីវិលពិសេស (Civilian Irregular Defense Groups – CIDG)។
ក្នុងកំណត់ហេតុប្រតិបត្តិមួយកាលពីឆ្នាំ១៩៦២ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក(សេអ៊ីអា CIA) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់កងស្វ័យការពារ ដែលមានក្រុមខ្មែរក្រោមប្រឆាំងនឹងពួកវៀតកុង។
កំណត់ហេតុនោះ បញ្ជាក់ថា៖
«កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធតបនឹងក្រុមវៀតកុង ដែលមានក្រុមតូចៗដោយប្រើប្រាស់តែកងកម្លាំងយោធាធម្មតាតែមួយមុខ គឺប្រៀបដូចជាព្យាយាមកម្ចេចរុយរាប់សែនក្បាលដោយកាំភ្លើងផ្លោងដូច្នោះដែរ»។ នេះបើតាមកំណត់ហេតុសរសេរដោយលោក E.H Knoche នាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកផ្ញើជូននាយកទីភ្នាក់ងារស៊ើបការណ៍លោក ចន ម៉ាក់ខូន (John A. McCone)។ កំណត់ហេតុនេះបានបន្ថែមថា៖
«ជាផ្នែកដ៏ធំមួយគឺក្រុមឧទ្ទាមត្រូវតែបំបែកដោយប្រើប្រាស់កងកម្លាំងប្រឆាំងឧទ្ទាមដែលក្នុងនោះមានពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។»
នៅរាល់បេសកកម្ម កងកម្លាំងរបស់លោក យ៉េតឌីណាក់ ធ្វើប្រតិបត្តិការចូលជ្រៅក្នុងតំបន់ ដែលគ្រប់គ្រងដោយកងទ័ពវៀតណាមភាគខាងជើងក្នុងរយៈពេលពី៤ដល់៦សប្តាហ៍។ ពួកគេប្រយុទ្ធដោយគ្មានទ័ពអាកាស ឬកងកាំភ្លើងធំជួយគាំទ្រទេ ហើយក៏មិនមានសង្ឃឹមថា នឹងត្រូវបានកងឧទ្ទម្ភាគចក្រសង្គ្រោះដឹកចេញដែរ។ បេសកកម្មមួយដែលមានឈ្មោះថា Blackjack 31 ក្រុមទ័ពព្រៃចល័តនេះបានឆ្លងកាត់ការប្រយុទ្ធគ្នាចំនួន៥២លើក ចាប់បានឈ្លើយសឹកជាច្រើននាក់ ដាក់អន្ទាក់មូលដ្ឋានកងទ័ពវៀតណាមភាគខាងជើង និងបានស៊ើបការណ៍យកព័ត៌មាន។ ប្រតិបត្តិការនេះបានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ១៩៦៦ ដល់ដើមឆ្នាំ១៩៦៧។ នេះបើតាមសៀវភៅឯកសារដែលមានចំណងជើងថា «មិនអាចបំភ្លេចបាន» (Hard to Forget) ដែលលោក យ៉េតឌីណាក់ បានបោះពុម្ភផ្សាយ។
នៅពេលនេះលោក យ៉េតឌីណាក់ បានចូលនិវត្តន៍ និងមានឋានន្តរសក្តិជាវរសេនីយ៍ទោ។ លោកបានបញ្ជាក់ប្រាប់ VOA ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះថា៖
«យើងមិនអាចសម្រេចបានភារៈកិច្ចដោយគ្មានការគាំទ្រពីទាហានទាំងនោះទេ។»
លោកបានបន្ថែមថា លោកខិតខំឱ្យរដ្ឋសភាសហរដ្ឋអាមេរិកទទួលស្គាល់ខ្មែរក្រោមតាមរយៈសេចក្តីសម្រេចមួយ ដែលជាទម្រង់នៃការទទួលស្គាល់ដ៏មានកិត្តិយស។ លោក យល់ថា ការទទួលស្គាល់នោះគ្មានអ្វីគួរជាទីលំបាកចំពោះរដ្ឋសភាសោះឡើយ ព្រោះវាគ្រាន់តែជាក្រដាសមួយសន្លឹក ឬស្លាកសញ្ញាមួយ បើប្រៀបធៀបនឹង «ពលិកម្មដែលទាហានទាំងនោះបានលះបង់ជួសមុខឱ្យកងកម្លាំងរបស់សហរដ្ឋអាមេរិក។»
កងទ័ពខ្មែរក្រោមក៏បានចូលរួមប្រយុទ្ធជួយទាហានអាមេរិកាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមឯកសារបទបញ្ជាមួយដែលចុះហត្ថលេខា ដោយលោកប្រធានាធិបតី រីឆាដ និកសុន(Richard Nixon) កាលពីខែមេសា ឆ្នាំ១៩៧០។
ឯកសារសម្ងាត់របស់សេអ៊ីអា ដែលបានបញ្ចេញជាសាធារណៈដាក់ផ្សាយក្នុងគេហទំព័ររបស់សេអ៊ីអា ក្រោមខ្ទង់ច្បាប់សិទ្ធិទទួលព័ត៌មានបង្ហាញថា មានទាហានខ្មែរក្រោមចំនួន២.១០០នាក់ នៅក្នុងកងវរៈសេនាតូចចំនួន៤នៃកងទ័ពចល័តត្រូវបានផ្ទេរទៅធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧០។ ការផ្ទេរនេះកើតឡើងតែរយៈពេលជាងមួយខែ បន្ទាប់ពីលោកឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ហើយបង្កើតរដ្ឋាភិបាលមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក។ នេះបើតាមកំណត់ហេតុមួយរបស់លោកហិនរី ឃីសស៊ីងឃ័រ (Henry Kissinger) ក្នុងតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧០។
នៅពេលនោះពលរដ្ឋអាមេរិកាំងបានប្រឆាំងនឹងសង្គ្រាមនៅប្រទេសវៀតណាមកាន់តែខ្លាំងឡើង ហើយការចូលឈ្លានពានប្រទេសកម្ពុជាបានធ្វើឱ្យសាធារណជនអាមេរិកាំងភ្ញាក់ផ្អើល។ មានតំណាងរាស្ត្រអាមេរិកាំងជាច្រើនបានសាកសួរអំពីការផ្ទេរកងកម្លាំងខ្មែរក្រោមនេះ។ នៅក្នុងកំណត់ហេតុមួយផ្ញើជូនលោក រីឆាដ ហែល (Richard Helms) នាយកថ្មីនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សេអ៊ីអា លោក ចន ម៉ូរេយ (John Mauray) ទីប្រឹក្សាច្បាប់បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់ក្រុមអ្នកតំណាងរាស្ត្រ និងការស្នើឱ្យធានាថាកងកម្លាំងខ្មែរក្រោម ត្រូវប្រើប្រាស់តែសម្រាប់«គាំទ្រដល់បេសកកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវៀតណាម»ប៉ុណ្ណោះ។
ដំណឹងស្តីពី«ការឈ្លានពានដោយសម្ងាត់»ចូលក្នុងប្រទេសកម្ពុជា បានបង្កឱ្យមានការតវ៉ាយ៉ាងធំនៅក្នុងសហរដ្ឋអាមេរិក ហើយឈានរហូតដល់ប្រើប្រាស់កងកម្លាំងឆ្មាំជាតិ ដើម្បីទប់ស្កាត់បាតុកម្ម ហើយក៏បានបណ្តាលឱ្យនិស្សិតសាកលវិទ្យាល័យ Kent State ចំនួន៤នាក់ ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៤ ខែឧសភា ហើយក៏មានព្រឹត្តិការណ៍ប៉ូលិសបាញ់បង្ក្រាបនៅសាកលវិទ្យាល័យ Jackson State នៅថ្ងៃទី១៥ ខែឧសភា។ បន្ទាប់ពីនោះមក លោក និកសុន បានដកកងទ័ពចេញពីប្រទេសកម្ពុជា។
លោក ស្កត វ៉កឃឺ បានបញ្ជាក់ពីការលះបង់របស់ទាហានខ្មែរក្រោមថា៖
«ពួកគេធ្វើការងារពីរផ្នែក។ ទីមួយ គឺពួកគេជួយសហរដ្ឋអាមេរិកដោយសម្ងាត់ក្នុងនាមជាកងកម្លាំង Mike Force ហើយរហូតមកដល់ឆ្នាំ១៩៧០ ពួកគេមកបម្រើក្រុមសាធារណរដ្ឋខ្មែរ ក្នុងនាមជាទាហានសម្ព័ន្ធមិត្តជាផ្លូវការរបស់សហរដ្ឋអាមេរិក។»
ប្រវត្តិសាស្រ្តដ៏ស្មុគស្មាញ
ប៉ុន្តែ ការទទួលស្គាល់មិនទាន់ធ្លាក់មកដល់ក្រុមខ្មែរក្រោមនៅឡើយទេ។ មួយផ្នែកគឺដោយសារប្រវត្តិសាស្រ្តរបស់ពួកគេ ដែលចាប់ផ្តើមតាំងពីពាក់កណ្តាលសតវត្សរ៍ទី១៧មក នៅគ្រាដែលពួកវៀតណាមបានកាន់កាប់តំបន់ដែនដីសណ្តទន្លេមេគង្គរបស់កម្ពុជា។ ប្រទេសបារាំងបានកាន់កាប់តំបន់នោះនៅក្នុងសតវត្សរ៍ទី១៩ ហើយអាចទប់ស្កាត់អំពើប្រទូសរ៉ាយ រវាងជនជាតិខ្មែរក្រោម និងវៀតណាម បានរហូតដល់ដែនដីកូសាំងស៊ីន ត្រូវបានប្រគល់ទៅឱ្យវៀតណាមនៅឆ្នាំ១៩៤៩។
នៅពេលនោះខ្មែរក្រោមបានប្រឆាំងនឹងវៀតណាមហើយ គឺជាកម្លាំងដែលប្រឆាំងនឹងពួកកុម្មុយនីស្តនៅតំបន់ដែនដីសណ្តទន្លេមេគង្គ។ នេះបើតាមការបញ្ជាក់របស់លោក ស្ហន ម៉ាក់ខេល (Shawn McHale) សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត និងកិច្ចការអន្តរជាតិនៅឯសាកលវិទ្យាល័យចច វ៉ាស៊ីនតោន (George Washington University) ដែលមានជំនាញខាងប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍ និងវៀតណាម។
លោក បានបន្ថែម ថា, នៅទសវត្សរ៍ ១៩៦០ «នៅពេល ដែលសហរដ្ឋអាមេរិកចូលមក ហើយដឹងថា ក្រុមខ្មែរក្រោមគឺជាកងកម្លាំងប្រយុទ្ធដ៏មានប្រសិទ្ធភាព ក៏បានជ្រើសរើសពួកគេចូលធ្វើជាទាហាន។»
លោក យ៉េតឌីណាក់ បានប្រើប្រាស់ឋាមពល និងកម្លាំងខ្មែរក្រោម ដែលចង់បានដែនដីដូនតារបស់ពួកគេវិញ ហើយបានហ្វឹកហ្វឺនពួកគេជាកងកម្លាំងទ័ពព្រៃចល័ត។
លោក បានបន្ថែម ថា៖
«ពួកគេគិតថា ពួកគេត្រូវបានជ្រើសរើស និងហ្វឹកហ្វឺនដើម្បីវាយលើពួកហូជីមិញ និងមន្ត្រីមូលដ្ឋានហើយត្រឡប់ទៅប្រទេសកម្ពុជាវិញ។ យើងក៏មិនបានធ្វើអ្វីដើម្បីបង្ទុចបង្អាក់ពួកគេ ពីការរក្សាគោលបំណងនោះដែរ ដោយសារតែយើងចង់ឱ្យពួកគេមានកម្លាំងនៅក្នុងការហ្វឹកហាត់។»
កលល្បិចនោះពិតជាមានប្រសិទ្ធភាពមែន។ លោក ចៅ រៀប អតីតមេបញ្ជាការខ្មែរក្រោមមួយរូប ដែលកំពុងរស់នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន បានប្រាប់ VOA ថា ទាហានរបស់លោកបានប្រយុទ្ធរួមគ្នាជាមួយនឹងកងទ័ពអាមេរិកាំង ដោយសារតែពួកគេចង់បានការគ្រប់គ្រងតំបន់ទន្លេមេគង្គវិញ។ ការណ៍នេះដោយសារតែអាជ្ញាធរវៀតណាមមិនសូវយកចិត្តទុកដាក់នឹងពួកគេទេ ហើយតែងតែធ្វើបាប។
លោក ស្ហន ម៉ាក់ខេល ក៏បានបញ្ជាក់ផងដែរថា ក្រោយពេលសង្គ្រាមបានចប់ទៅមានពលរដ្ឋខ្មែរក្រោមមួយចំនួនតូច បានមកនៅសហរដ្ឋអាមេរិក , ហើយ «មានការលំបាកក្នុងការឈានឡើងបានខ្ពស់ ដោយសារពួកគេមិនសូវពូកែខាងផ្នែកទំនាក់ទំនងហើយការណ៍នេះបានធ្វើឱ្យប៉ះពាល់ពួកគេយ៉ាងខ្លាំង។»
ការជំរុញឱ្យមានការទទួលស្គាល់
នៅខែកក្កដា លោក ស្ហន ដាហ្វី (Sean Duffy) អ្នកតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋវីសខោនសឹន បានដាក់ស្នើសេចក្តីសម្រេចថ្មីលេខ៤៩១ ដោយមានការគាំទ្រពីអ្នកតំណាងរាស្រ្តចំនួនពីរនាក់ទៀត គឺលោក អេដ ភឺលម៉ាត់ថឺ (Ed Perlmutter) អ្នកតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកូឡូរ៉ាដូ និងលោក ឃ្លឹន គ្រុធមែន Glenn Grothman) អ្នកតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋវីសខោនសឹន។
សេចក្តីសម្រេចនេះ«បញ្ជាក់និងទទួលស្គាល់ជនជាតិខ្មែរ ឡាវ មង និងក្រុមដទៃទៀតដែលគេហៅជាទូទៅថា ក្រុមម៉ុងតាញ៉ា នៅកម្ពុជានិងឡាវ ដែលបានគាំទ្រនិងការពារកងកម្លាំងសហរដ្ឋអាមេរិក និងសេរីភាពនៅតំបន់អាស៊ីអាគ្នេយ៍»។ សេចក្តីសម្រេចនេះបានទៅដល់អនុគណៈកម្មាធិការកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិករបស់រដ្ឋសភាហើយ។
លោក ម៉ាក បេនន័រ (Mark Bednar) មន្ត្រីព័ត៌មានរបស់លោក ដាហ្វី បានប្រាប់ VOA កាលពីសប្តាហ៍មុនថា៖
«អ្នកតំណាងរាស្រ្តដាហ្វី ជឿជាក់ថា អ្នកដែលបានគាំទ្រកងកម្លាំងរបស់យើងសក្តិសមនឹងទទួលបានការផ្តល់កិត្តិយស ហើយលោករំជួលចិត្តខ្លាំងណាស់ក្នុងការទទួលស្គាល់ការចូលរួមចំណែករបស់អ្នកប្រយុទ្ធដើម្បីសេរីភាពជាតិ មង ម៉ុងតាញ៉ា និងខ្មែរ ដែលបានជួយដល់ទាហានសហរដ្ឋអាមេរិក បើទោះបីជាឯកសាររបស់ទូរទស្សន៍ PBS បដិសេធមិនបញ្ជូលក្នុងភាពយន្តឯកសាររបស់ពួកគេក៏ដោយ៕»

No comments:
Post a Comment