![]() |
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង និងស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ |
តុលាការ កោះហៅ មនុស្ស ៣នាក់ ឲ្យចូលបំភ្លឺ រឿងបច្ច័យ បុណ្យសព បណ្ឌិត កែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ២៤ កញ្ញា ២០១៧
ព្រះរាជអាជ្ញា រង នៃអយ្យកា អមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៣ ខែកញ្ញា ចេញដីកា កោះហៅ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង, និងលោក មឿន តុលា ឲ្យចូលខ្លួន បំភ្លឺ នៅតុលាការ ពាក់ព័ន្ធ នឹងបណ្ដឹង របស់លោក ពេជ្រ ស្រស់ ប្រធាន គណបក្សយុវជន កម្ពុជា ដែលប្ដឹង អ្នកទាំងបីពី បទរំលោភ លើទំនុកចិត្ត ករណី បច្ច័យបុណ្យសព លោកបណ្ឌិត កែម ឡី។
ដីកា ចុះថ្ងៃ ទី២២ ខែកញ្ញា ដាច់ដោយឡែក ពីគ្នា របស់ ព្រះរាជអាជ្ញារង លោក គុជ គឹមឡុង បានកោះហៅ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ មជ្ឈមណ្ឌល កម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ និងលោក មឿន តុលា ប្រធាន កម្មវិធី សិទ្ធិការងារ នៃមជ្ឈមណ្ឌល អប់រំច្បាប់ សម្រាប់ សហគមន៍ ឲ្យចូលខ្លួន បំភ្លឺ នៅថ្ងៃ ទី៩ ខែតុលា។ ចំណែក ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក បណ្ដាញ ព្រះសង្ឃ ឯករាជ្យ ព្រះអង្គ នឹងទៅបំភ្លឺ នៅថ្ងៃ ទី១១ ខែតុលា ខាងមុខ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ
និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា
ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០
ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
លោក មឿន តុលា បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទខណៈលោកកំពុងមានវត្តមាននៅក្រៅប្រទេសថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតុលាការដើម្បីបកស្រាយអំពីការចោទប្រកាន់របស់ប្រធានគណបក្សយុវជនកម្ពុជា ទៅតាមការកំណត់របស់តុលាការ។
ចំណែកព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះអង្គនឹងមិនចូលព្រះកាយឆ្លើយបំភ្លឺចំពោះមុខតុលាការនោះទេ ដោយសារព្រះអង្គចាត់ទុកថា តុលាការនៃរបបរបស់លោក ហ៊ុន សែន នឹងមិនអាចរកយុត្តិធម៌ឲ្យព្រះអង្គបានឡើយ។
កាលពីថ្ងៃទី១៤ ខែកញ្ញា លោក ពេជ្រ ស្រស់ បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងក្រោយដែលខ្លួនបានដាក់ពាក្យប្ដឹងកាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីទាមទារអយ្យការអមសាលាដំបូងស៊ើបអង្កេតស្វែងរកការពិតលើប្រាក់បច្ច័យ ដែលពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស បានចូលបុណ្យសពលោកបណ្ឌិត កែម ឡី៕
No comments:
Post a Comment