Paris Peace Accords 23 Oct. 1991

Saturday, September 16, 2017

ក្រសួង​ ព័ត៌មាន ​ព្រមាន ​ថា​ នឹង​លែង​ ឲ្យ​​មាន​​ វិទ្យុ​អាស៊ីសេរី​ នៅ​កម្ពុជា​ ត​ទៅ​ទៀត​ហើយ | Information Ministry threatens to ban RFA from Cambodia

លោក អ៊ុក គឹមសេង (កណ្ដាល) អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។
លោក អ៊ុក គឹមសេង (កណ្ដាល) អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

ក្រសួង​ ព័ត៌មាន ​ព្រមាន ​ថា​ នឹង​លែង​ ឲ្យ​​មាន​​ វិទ្យុ​អាស៊ីសេរី​ នៅ​កម្ពុជា​ ត​ទៅ​ទៀត​ហើយ

RFA / វិទ្យុ អាស៊ី សេរី | ១៥ កញ្ញា ២០១៧



អ្នក​នាំ​ពាក្យ​ ក្រសួង​ ព័ត៌មាន បាន​ព្រមាន ​ថា ចាប់​ពី​ថ្ងៃ ​ទី​១៦ ខែ​កញ្ញា តទៅ​ លែង​មាន ​វត្តមាន​ វិទ្យុ​អាស៊ីសេរី ដែល​ផ្សាយ​ ជា​ភាសា​ ខ្មែរ ​នៅ​កម្ពុជា ទៀត​ហើយ។  ការ​បញ្ជាក់​ ជំហរ ​ដូច​នេះ របស់ ​ក្រសួង​ ព័ត៌មាន ខណៈ ​ដែល​វិទ្យុ​ អាស៊ី សេរី សម្រេច​ផ្អាក​ សកម្មភាព​ ការិយាល័យ ​របស់​ខ្លួន​ នៅ​កម្ពុជា និង​បន្ទាប់ ​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវ​ បង្ខំ​ចិត្ត​ បិទ​ទ្វារ​ ដោយសារ​ រង​សម្ពាធ​ នយោបាយ ​តាម​រយៈ ​ការ​ចោទ​ប្រកាន់ ​ដោយ​អង្គភាព​រដ្ឋ​ ថា ព្រឹត្តិបត្រ​ផ្សាយ​ ជា​ភាសា​ អង់គ្លេស និង​ខ្មែរ​នេះ​ មិន​ បង់​ពន្ ធ​ចូល​រដ្ឋ។


ស្ថាប័ន​ជំនាញ​ផ្នែក​សារព័ត៌មាន​របស់​រដ្ឋាភិបាល​អះអាង​ថា អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នឹង​មិន​អាច​ផ្សព្វផ្សាយ​នូវ​ដំណឹង​ចេញ​ពី​កម្ពុជា បាន​ត​ទៅ​ទៀត​ហើយ ក្រោយ​ពី​ស្ថាប័ន​មួយ​នេះ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។

ការ​អះអាង​ដូច​នេះ​របស់​លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ធ្វើ​ឡើង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ហៅ​ការ​ផ្សាយ​ដំណឹង​របស់​អ្នក​បម្រើការ​ឲ្យ​វិទ្យុ​អាស៊ីសេរី ក្រោយ​បិទ​ទ្វារ​ថា ជា​រឿង​ល្មើស​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​តាម​រយៈ​ផលិត​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ចេញ​ពី​កម្ពុជា​ទៀត ដោយ​ពុំ​មាន​ការិយាល័យ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «ខ្ញុំ​បាន​និយាយ​ហើយ​ថា គាត់​ធ្វើ​ការ​នៅ​ទី​ងងឹត​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ប្រទេស​កម្ពុជា ថា​តើ​ការងារ​របស់​គាត់​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ​អត់? សម្រាប់​ខ្ញុំ ថ្ងៃ​នេះ​បើ​មាន​អាស៊ីសេរី សូម​ស្វាគមន៍ ប៉ុន្តែ​ថ្ងៃ​ស្អែក​អត់​មាន​អាស៊ីសេរី ទៀត​ទេ។ អ៊ីចឹង​កុំ​ប្រាប់​ខ្ញុំ​ថា ឧត្ដម​សូម​សម្ភាសន៍។ខ្ញុំ​អត់​ដឹង​ទេ! ព្រោះ​អ្នក​ឯង​នាំ​គ្នា​ឈប់​ធ្វើ​ការ​នៅ​កម្ពុជា​ហើយ»

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ឃើញ​ថា សារព័ត៌មាន​ឯករាជ្យ​ដើរ​តួនាទី​សំខាន់​ណាស់​ក្រៅ​ពី​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ក៏​រួម​ចំណែក​ជំរុញ​ឲ្យ​អង្គភាព​របស់​រដ្ឋ​អនុវត្ត​ច្បាប់​ដោយ​ដោយ​តម្លាភាព និង​មាន​យុត្តិធម៌​សង្គម​ថែម​ទៀត​ផង។

លោក មឿន ឈានណាឫទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន​ធ្លាប់​បញ្ជាក់​ថា ការ​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​នេះ មិន​មែន​តែ​ពលរដ្ឋ​ទេ​ដែល​ត្រូវ​ខាត​ប្រយោជន៍​នោះ សូម្បី​រដ្ឋាភិបាល​ក៏​ត្រូវ​បាត់បង់​ការ​គាំទ្រ​ក៏​មិន​ស្ទើរ​ដែរ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​​សំណួរ​មួយ​ចំនួន​របស់​​អ្នក​សារព័ត៌មាន​ដែល​លើក​ឡើង​អំពី​ភាព​ស្រប​ច្បាប់​របស់​ការិយាល័យ​វិទ្យុ​អាស៊ីសេរី នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដំណើរ​ការ​ផ្សាយ​ក្រោយ​បិទ​ការិយាល័យ​ជា​ដើម បញ្ហា​នេះ​ត្រូវ​បាន​​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹមសេង អះអាង​ថា នេះ​ជា​ការ​បោះបង់​សិទ្ធិ​របស់​វិទ្យុ​អាស៊ីសេរី ក្នុង​ការ​ធ្វើ​ខ្លួន​ឲ្យ​ស្រប​ច្បាប់​ប៉ុណ្ណោះ ចំពោះ ​ក្រសួង ​ព័ត៌មាន រង់ចាំ​ សហការ​ គ្រប់​ពេល៖ 

«យើង​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ម្ដង​ជា​ពីរ​ដង​ហើយ ខ្ញុំ​បាន​ពន្យល់​ណែនាំ​គាត់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​លែង​បង្ហាញ​មុខ​បន្ទាប់​ពី​បាន​ជួប​គ្នា​ម្ដង​ជា​ពីរ​ដង​ហើយ​គាត់​ឈប់​បង្ហាញ​មុខ ឈប់​សួរ​នាំ និង​ឈប់​មក​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន។ យើង​នៅ​តែ​បន្ត​គាំទ្រ​ឲ្យ​មាន​វត្តមាន​របស់​អង្គការ​ព័ត៌មាន​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា
»

បើ​ទោះ​ជា​បែប​ណា គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​ចាត់​ទុក​ថា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រួម​មាន​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​ពី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ព្រមទាំង​កាសែត ឌឹ ខេមបូឌា ដេលី ជាដើម ជា​ការ​បាត់​បង់​យ៉ាង​ធំធេង​នូវ​ព័ត៌មាន​សេរី និង​ឯករាជ្យ។

មិន​តែ​ប៉ុណ្ណោះ​អង្គការ​ខុមហ្រ្វែល យល់​ឃើញ​ថា ស្ថាប័ន​ទាំង​នេះ​គឺ​ជា​ប្រភព​ផ្ដល់​ដំណឹង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ស្ដីពី​ការ​បោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សង្គម​សម្រាប់​ប្រជាពលរដ្ឋ៕



No comments:

Post a Comment