៥ កញ្ញា ២០១៧ | 5 September 2017
សារ របស់លោក សម រង្ស៊ី ជាលាយលក្ខណ៍អក្សរ ជូនចំពោះ ប្រជារាស្ត្រខ្មែរ បន្ទាប់ ពីការចាប់ខ្លួន លោក កឹម សុខា។
Written message from Sam Rainsy to the Khmer people following the arrest of Kem Sokha.
Written message from Sam Rainsy to the Khmer people following the arrest of Kem Sokha.
បន្ទាប់ ពីការ ចាប់ខ្លួន លោក កឹម សុខា កាលពីថ្ងៃ អាទិត្យ កន្លងទៅនេះ របប នយោបាយ នៅប្រទេស កម្ពុជា សព្វថ្ងៃ បង្ហាញ ក្រឡាសារ របស់ខ្លួន កាន់តែ ច្បាស់ឡើងៗ។ របប នយោបាយ សព្វថ្ងៃ កាន់តែ ដូចរបប ខ្មែរក្រហម កាលពីសម័យ ប៉ុល ពត។
ដូចកាល ពីសម័យ ប៉ុល ពត អញ្ចឹងដែរ, គេ តាមកម្ចាត់ មនុស្ស គ្រប់មជ្ឈដ្ឋាន ដែលគេ ចោទប្រកាន់ ឬសង្ស័យ ថា ប្រឆាំងគេ ឬអាចប្រឆាំងគេ។
ដូចកាល ពីសម័យ ប៉ុល ពត អញ្ចឹងដែរ, គេ ហាមឃាត់ មិនឲ្យ មនុស្ស និយាយស្តី ពីបញ្ហា សង្គម, គឺ បង្ខំ ឲ្យមនុស្ស នៅស្ងាត់ជ្រាប, ហើយ រារាំង មិន ឲ្យមាន ព័ត៌មានអ្វី យកមក ផ្សព្វផ្សាយ។
កាសែត និងស្ថានីយ៍វិទ្យុ ដែលហ៊ាន លាតត្រដាង ការពិតតែ បន្តិច ត្រូវ គេ បិទ ឲ្យស្ងាត់ជ្រាប។ សិទ្ធិសេរីភាព គ្រប់បែបយ៉ាង ត្រូវ គេ ជាន់ឈ្លី និងលុបបំបាត់។ ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោស អ្នក ដែលហ៊ាន ទិតៀន អំពើអាក្រក់ របស់ ពួកគេ, គេ ធ្វើការ ចោទប្រកាន់ ដោយគ្មាន មូលដ្ឋាន ពិតប្រាកដ អ្វីសោះ យកមក សម្អាង, តែ គេ លើកមក តែ ការប្រឌិត ទាំងស្រុង ឬការ បកស្រាយ តាមតែ អំពើចិត្ត របស់គេ ដើម្បី ធ្វើបាប អ្នក ដែលមិនមែន ជាក្រុម បក្ខពួកគេ។
ដូចកាលពីសម័យ ប៉ុល ពត អញ្ចឹងដែរ គេចោទអ្នកនេះជាខ្មាំង អ្នកនោះជាខ្មាំង ដែលគេអះអាងថាចង់ផ្តួលរំលំរបបគេ។
ដូចកាល ពីសម័យ ប៉ុល ពត អញ្ចឹងដែរ, ដែលជិតស្និត ជាមួយ ចិនកុម្មុយនីស្ត, គេ ឃើញសត្រូវ គ្រប់ទិសទី មានសហរដ្ឋ អាមេរិក ជាដើម។ គេ ចោទ អ្នកប្រជាធិបតេយ្យ ដែលទាមទារ សិទ្ធិសេរីភាព ឲ្យប្រជារាស្ត្រខ្មែរ ថា ជាអ្នក ចូលដៃ ជាមួយ សហរដ្ឋ អាមេរិក ដើម្បី ផ្តួលរំលំ របប ផ្តាច់ការ របស់គេ។
ខ្ញុំ បានបង្ហាញហើយ ថា ហ៊ុន សែន និង ប៉ុល ពត ចេញមក ពីសំបុក តែមួយ, គឺ សំបុក ពួកជន កុម្មុយនីស្ត ផ្តាច់ការ ដែលម្តង បម្រើចិន, ម្តង បម្រើយួន ឬក៏បម្រើ ទាំងផលប្រយោជន៍ ចិន ទាំង ផលប្រយោជន៍ យួន ដូចសព្វថ្ងៃ ដើម្បី ពង្រឹង អំណាច ផ្តាច់ការ និងពុករលួយ របស់ខ្លួន។ គេ បិទបាំង មិនឲ្យ ប្រជារាស្ត្រខ្មែរ ជាពិសេស យុវជន ជំនាន់ក្រោយ យល់ដឹង និងចងចាំ អំពី ប្រវត្តិសាស្ត្រ នៃប្រទេស កម្ពុជា។ មេរៀនមួយ ដែលគេ មិនចង់ ឲ្យយើង ដក ពីប្រវត្តិសាស្ត្រ, ហើយ យកមក ពិចារណា ទាំងអស់គ្នា គឺ មេរៀន ពីសម័យ មុនៗ ដែលមេដឹកនាំ ខ្មែរ បែកបាក់គ្នា, ហើយ រំពឹង លើប្រទេស ជិតខាង ឲ្យមក ជួយខ្លួន បានឡើង កាន់អំណាច និងរក្សា អំណាច។ ពេលណា ខ្មែរ បែកបាក់គ្នា ម្តងៗ, ហើយ ទៅរំពឹង បរទេស ជិតខាង ឲ្យមកជួយ ក្រុមនេះ ឬក្រុមនោះ ឡើងកាន់ អំណាច, ពេលនោះ គឺ ខ្មែរ ខាតជានិច្ច ជាពិសេស ខាតជាទឹកដី, ហើយ បាត់បង់ ឯករាជ្យភាព និងអធិបតេយ្យភាព ជាតិ ទោះ ជាក្រុមណា ឈ្នះក៏ដោយ។
ក្រុម ដែលកាន់អំណាច សព្វថ្ងៃនេះ នៅប្រទេស កម្ពុជា គេ មិនខ្វល់ទេ ពីខ្មែរ ខាតបង់ ទោះ ជាខាតបង់ យ៉ាងណា ខាតបង់ ដល់ណា ក៏គេមិន ខ្វល់ដែរ ឲ្យតែ ក្រុមគេ បានកាន់អំណាចត ទៅទៀត។ របៀបរក្សា និងពង្រឹង អំណាច របស់គេ គឺ រករឿងខ្មែរ គ្នាឯង ឥតឈប់ឈរ, បង្កើន ភាពតានតឹង ក្នុងសង្គម ដើម្បី មានលេស បង្ក្រាប អ្នក ដែលមាន គំនិត ខុសពីខ្លួន។ បរទេស ជិតខាង , គេ សប្បាយចិត្តណាស់ ឃើញមេដឹកនាំ ខ្មែរ មួយក្រុម បំបែកបំបាក់ សង្គម ជាតិខ្លួន ឯងបែបនេះ ធ្វើឲ្យ ប្រទេស កម្ពុជា កាន់តែ ខ្សោយទៅៗ ពីព្រោះ ពេលនោះ បរទេស ជិតខាង គេ មានឱកាស កាន់តែ ច្រើនឡើង មកគ្រប់គ្រង ប្រទេស កម្ពុជា តាមគ្រប់ រូបភាព។
អ្នក ដែលស្រលាញ់ ជាតិ ពិតប្រាកដ ចង់ឲ្យ ខ្មែរ រួបរួមគ្នា ជាធ្លុងមួយ ដើម្បី ឲ្យខ្មែរ ខ្លាំង, ខ្មែរ រស់, ខ្មែរ រុងរឿង។ អ្នក ស្នេហាជាតិពិតប្រាកដ មិនទៅរករឿងខ្មែរគ្នាឯងឥតឈប់ឈរ ដូចអ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលស្រលាញ់អំណាច ជាងប្រទេសខ្លួនឯង ហើយដែលលេងល្បែងមួយ ដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលការបង់ខាតកាន់តែធ្ងន់ទៅៗ ដែលជាការបម្រើផលប្រយោជន៍បរទេស ទោះជាដឹងខ្លួនក្តី ឬមិនដឹងខ្លួនក្តី ឬដឹងខ្លូនហើយធ្វើជាមិនដឹង។
អ្នក កាន់អំណាច សព្វថ្ងៃ ចោទអ្នក ស្នេហាជាតិ និងអ្នក ប្រជាធិបតេយ្យ ថា ជាជន ក្បត់ជាតិ។ តែ បើ យើង យកនិយមន័យ ពាក្យ ជនក្បត់ជាតិ មកពិចារណា, យើង ឃើញច្បាស់ ថា នរណា ជាជន ក្បត់ជាតិ យ៉ាងពិតប្រាកដ។
អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេ តាមធ្វើបាប សព្វថ្ងៃ មិន ដែលធ្វើឲ្យ ប្រទេស កម្ពុជា បាត់បង់ទឹកដី របស់ខ្លួន, សូម្បីតែ មួយចំអាម ក៏គ្មាន ដែរ។ មានតែ អ្នកកាន់អំណាច សព្វថ្ងៃទេ ដែលបានកាត់ ទឹកដី ប្រទេស កម្ពុជា ជាច្រើន ឲ្យទៅ ប្រទេស ជិតខាង ជាថ្នូរ សម្រាប់ ឲ្យបរទេស លើកបន្តុប និងការពារ អំណាច របស់ខ្លួន លើខ្មែរ គ្នាឯង។ អ្នកដឹកនាំ ប្រទេស សព្វថ្ងៃទេ ដែលត្រូវ ចាត់ទុក ថា ជាជន ក្បត់ជាតិ។
អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេ តាមធ្វើបាប សព្វថ្ងៃ មិន ដែលធ្វើឲ្យ ប្រទេស កម្ពុជា បាត់បង់ ឯករាជ្យភាព និងអធិបតេយ្យភាព ជាតិ របស់ខ្លួន ដោយយក មហច្ឆិតា លោភលន់ អំណាច ទៅប្តូរ ជាមួយ ផលប្រយោជន៍ ជាតិ ដងណាទេ។ មានតែ អ្នកដឹកនាំ ប្រទេស សព្វថ្ងៃទេ ដែលធ្វើ ឲ្យប្រទេស កម្ពុជា បាត់បង់ ឯករាជ្យភាព និងអធិបតេយ្យភាព ជាតិ របស់ខ្លួន ដោយក្លាយទៅ ជារណប បរទេស ព្រមទាំង ធ្វើឲ្យ ប្រទេស កម្ពុជា ក្លាយទៅ ជាអាណានិគម របស់ ប្រទេស ជិតខាង ជាពិសេស ក្នុងវិស័យ សេដ្ឋកិច្ច។ អ្នកដឹកនាំ ប្រទេស សព្វថ្ងៃទេ ដែលត្រូវ ចាត់ទុក ថា ជាជន ក្បត់ជាតិ។
អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគេតាមធ្វើបាបសព្វថ្ងៃ មិនដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ដូចជាព្រៃឈើ រ៉ែ មច្ឆជាតិ ដងណាទេ។ មានតែអ្នកដឹកនាំប្រទេសសព្វថ្ងៃទេ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ គ្រប់បែបយ៉ាង យកទៅលក់ដូរតាមចិត្ត ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួន និងបក្ខពួកខ្លួន ហើយធ្វើឲ្យផលប្រយោជន៍ជាតិ រលាយសាបសូន្យ។ អ្នកដឹកនាំបែបនោះទេ ដែលត្រូវចាត់ទុកថាជាជនក្បត់ជាតិ។
អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលសហការណ៍ជាមួយអង្គការនានា របស់សហរដ្ឋអាមេរិក មិនអាចជាជនក្បត់ជាតិបានទេ ពីព្រោះ សហរដ្ឋអាមេរិកជាប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ និងចេះគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិក គ្មានគម្រោងលេបត្របាក់ទឹកដី ប្រទេសកម្ពុជាទេ ហើយក៏គ្មានផលប្រយោជន៍អ្វី មកកេងប្រវ័ញ្ចញើសឈាម ប្រជារាស្ត្រខ្មែរដែរ។ សហរដ្ឋអាមេរិក គ្រាន់តែចង់ជួយប្រជារាស្ត្រខ្មែរ ឲ្យបានស្គាល់នូវលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ និងការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ។
ទោះជាគេតាមធ្វើបាបយើងយ៉ាងណា ខ្ញុំសូមឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ គឺជនជាតិខ្មែរគ្រប់រូប ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ សូមបងប្អូនក្មួយៗ កុំអស់សង្ឃឹម។ អំណាចផ្តាច់ការ ដូចនៅប្រទេសកម្ពុជាសព្វថ្ងៃ ដែលធ្វើអំពើអាក្រក់កាន់តែច្រើនឡើងៗ មិនអាចនៅស្ថិតស្ថេរបានយូរទេ ពីព្រោះបទពិសោធន៍ ពីប្រវត្តិសាស្ត្រគ្រប់សម័យ ក្នុងពិភពលោក បង្ហាញថា គ្មានអ្វីឈ្នះ កម្លាំងប្រជារាស្ត្របានទេ។ នៅប្រទេសកម្ពុជាសព្វថ្ងៃ កម្លាំងប្រជារាស្ត្រ ដែលតំណាងឲ្យអំពើល្អ ច្បាស់ជាដណ្តើមយកជ័យជំនះ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខ លើរបបតិរច្ឆានសព្វថ្ងៃ។
ជយោ កម្ពុជា អមតៈ!
ធ្វើនៅ ទីក្រុង ប៉ារីស ថ្ងៃ៥ កញ្ញា ២០១៧
សម រង្ស៊ី
My message to Sam Rainsy: Can you come back to Cambodia to challenge Mr. Hun Sen?
ReplyDeleteI don't think Mr. Hun Sen will kill both Kem Sokha and Sam Rainsy but only imprison them for a long time. The real issue here is Sam Rainsy enjoys boating and skiing. Imprisonment would be totally unacceptable for him even it would advance the cause for democracy.
Sam Rainsy is cheap. He only talks, talks, talks but his action is the opposite. He is very pretentious.
You idiot @Anonymous8:06 AM, stop your negative mindset against CNRP leaders like Mr. Sam Rainsy, Mr. Sokha if you are willing to help Cambodia and Cambodian people get out of the Yuon/Vietcong CPP monsters and monstrous Vietcong puppet Hun Sen? If you are not Khmer, you are definitely Vietncong or Yuon in Cambodian/Khmer society.
ReplyDelete