Adelaide, South Australia
តំណាងរាស្រ្ត សហព័ន្ធ អូស្រ្តាលី លោក Mark Butler បានចំណាយពេល នាល្ងាច ថ្ងៃនេះ ទទួលស្វាគមន៍លោក សម រង្ស៊ី និងតំណាង សហព័ន្ធខ្មែរ ប្រចាំទីក្រុង អាដឺឡែត។ ក្នុងជំនួប លោក Mark Butler បានសម្តែង ការខកចិត្ត និងទុក្ខកង្វល់ យ៉ាងខ្លាំង ចំពោះ រដ្ឋាភិបាល លោក ហ៊ុន សែន ដែលបានបំផ្លាញ កិច្ចខិតខំ ប្រឹងប្រែង របស់ ប្រទេស អូស្រ្តាលី ដែលផ្តួចផ្តើម ឲមាន កិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពី ២៥ ឆ្នាំកន្លងទៅ ដើម្បី នាំមកនូវ សន្តិភាព, ការអភិវឌ្ឍន៍, និងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ជូនប្រជាពលរដ្ឋខ្មែរ។ លោក ក៏បានស្នើ សូម ឲ្យរដ្ឋាភិបាល អូស្រ្តាលី ខិតខំ រក ដំណោះស្រាយ និងចាត់ វិធានការ ឲ្យមាន ការដោះលែង សកម្មជន នយោបាយ, មេដឹកនាំ បក្សប្រឆាំង លោក កឹម សុខា, និងស្នើ ឲ្យមាន ដំណើរការ ឡើងវិញ នូវស្ថាប័ន សារព៌តមាន ជាតិ និងអន្តរជាតិ។
Meeting this afternoon with Australia's Federal Member of
Parliament Mark Butler at his office in Adelaide, South Australia.
No comments:
Post a Comment