Background / related:
"...the sudden flare-up of a conflict
against a neighbour with “no formidable army” allowed the premier to
present himself as the protector of Cambodia" - Hun Sen announces ‘new’ brigade
Hanoi still maintains 40,000 to 50,000 troops in Laos more than 10 years after the Communist takeover there - CIA report
Hanoi has made a huge investment in Cambodia, and we believe that before it is willing to consider compromise seriously it will have to be assured that its investment is protected. In general terms this means essential control over Cambodia (and Laos) with minimum practicable visibility. We believe that before significantly reducing its troop strength in Cambodia Hanoi will insist that both Cambodia and Laos heed its direction and leadership under the rubric of "special relationship." In our judgment, it will not hesitate to wield a heavy hand if either smaller country demonstrates too much independence, especially in foreign affairs. - CIA Report
Everybody
knows that Laos is a satellite of Vietnam. We can presume that Vietnam
has recently pushed Laos to create some tension along its border with
Cambodia because Hanoi wants to make the Cambodian people forget about
Vietnam's much more serious infringements on Cambodia's territory.
Therefore, Hanoi is trying -- through Vientiane -- to divert our
attention to any tension along our border with Laos so that we stop
protesting against Vietnam's massive infringements on Cambodia's
territory, especially in Svay Rieng, Kampong Cham, Mondolkiri and
Ratanakiri provinces. Using demagogy, Hun Sen has jumped into this
Vietnamese-organized theatrical play intended to distract and mislead
the Cambodian people. - Sam Rainsy: រឿងព្រំដែន ជាមួយ ប្រទេស លាវ | Border issue with Laos
...
កងទ័ពត្រឡប់ពីតំបន់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចអូរអាឡៃ និងអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ |
យោធា ការពារ ព្រំដែន ថា ឡាវ បានបញ្ជូន កងទ័ព ដាក់ពង្រាយ តាមព្រំដែន ជាច្រើន
RFA / វិទ្យុ អាស៊ី សេរី | ៣០ សីហា ២០១៧
មន្ត្រី យោធា ការពារ ព្រំដែន ខែត្រ ស្ទឹងត្រែង ឲ្យដឹង ថា, អាជ្ញាធរ ឡាវ បានបញ្ជូន កងទ័ព របស់ខ្លួន យ៉ាងច្រើន ពង្រាយ តាមបន្ទាត់ ព្រំដែន នៃស្រុក សៀមប៉ាង ខែត្រ ស្ទឹងត្រែង ស្របពេល ដែលរដ្ឋាភិបាល កម្ពុជា កំពុង ពង្រឹងកម្លាំង ឈរជើង តាមព្រំដែន កម្ពុជា-ឡាវ។ មេបញ្ជាការ ប្រតិបត្តិការ សឹក រង ខែត្រស្ទឹងត្រែង អះអាងថា ឡាវ បញ្ជូនកងទ័ព ឈរជើង តាមព្រំដែន គឺឋិតក្នុងដី ឡាវ ទេ។
មេបញ្ជាការប្រតិបត្តិការសឹករងខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៣១ សីហា ថា ប្រទេសទាំងពីរកំពុងពង្រឹងកម្លាំងទ័ពតាមព្រំដែនរៀងៗខ្លួន ក្រោយពីយោធាឡាវ បានដកចេញពីទឹកដីកម្ពុជា នៅចំណុចអូរតាង៉ាវ និងអូរអាឡៃ នៃស្រុកសៀមប៉ាង កាលពីថ្ងៃទី១២ ខែសីហា។
មេបញ្ជាការប្រតិបត្តិការសឹករងខែត្រស្ទឹងត្រែង លោក ស្វាយ ញ៉ន មានប្រសាសន៍ថា កងទ័ពកម្ពុជា បានពង្រឹងកម្លាំងឈរជើងនៅចំណុចសំខាន់ៗដែលឡាវ ធ្លាប់គ្រប់គ្រងកន្លងទៅនៅចំណុចអូរអាឡៃ និងអូរតាង៉ាវ និងគ្រោងបង្កើតកងពលតូចអន្តរាគមន៍ថ្មីនៅពេលឆាប់ៗនេះ។ លោកបញ្ជាក់ថា ការបញ្ជូនកងទ័ពតាមព្រំដែនរបស់ឡាវ គឺឋិតក្នុងទឹកដីឡាវ ទេ ដែលមិនប៉ះពាល់ដល់អធិបតេយ្យភាពទឹកដីរបស់កម្ពុជា ឡើយ ត្បិតខ្សែបន្ទាត់ខណ្ឌទឹកដីប្រទេសទាំងពីរ គឺបែងចែកដោយទន្លេសេកុង។
លោក ស្វាយ ញ៉ន បន្តថា ផុតរដូវវស្សាឆ្នាំនេះ កងកម្លាំងវិស្វកម្មរបស់កម្ពុជា នឹងស្ថាបនាផ្លូវក្រវាត់ព្រំដែនឡើងវិញ ខណៈកន្លងទៅ ការអភិវឌ្ឍផ្លូវនៅតំបន់នោះមានការរារាំងពីយោធាឡាវ និងបានកសាងស្ពានឆ្ពោះទៅកោះឫស្សីបានសម្រេច ៤០ភាគរយ៖ «ក្នុងដីរបស់យើង ឡាវ ដែលដកចេញ កន្លែងឡាវ កន្លងមកគ្រប់គ្រងទើបដកថ្ងៃទី១២ ឥឡូវដាក់ពង្រាយលើដីយើងវិញ។ អត់មានអីទេ ធម្មតាឡាវ ដាក់ខាងឡាវ យើងដាក់ខាងយើងទៅ។»
ក្រោយមួយថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឱសានវាទមួយសប្ដាហ៍ឲ្យកងទាហានឡាវ ដកចេញពីទឹកដីកម្ពុជា នៅចំណុចអូរអាឡៃ និងតំបន់អូរតាង៉ាវ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង គឺថ្ងៃទី១២ សីហា រដ្ឋាភិបាលឡាវ បានយល់ព្រមសំណើនោះ បន្ទាប់ពីលោកបានទៅចរចានៅប្រទេសឡាវ។
ជុំវិញស្ថានភាពព្រំដែនខែត្រស្ទឹងត្រែង នេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរលើកទឹកចិត្តគ្រួសារកងទ័ពដែលប្រចាំការនៅតាមព្រំដែន ឬធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កងទ័ព ក៏ជាផ្នែកមួយពង្រឹងប្រសិទ្ធភាពការងារ និងការពារសន្តិសុខតាមព្រំដែនឲ្យប្រសើរដែរ។
លោកយល់ថា កងទ័ពការពារព្រំដែន និងកងទ័ពជើងទឹក ក្រៅពីការពារអធិបតេយ្យភាពព្រំដែន ក៏ត្រូវទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែនដែលកងទ័ពកម្ពុជា ចាំបាច់ត្រូវទទួលការបណ្តុះបណ្តាលបន្ថែមពីរបៀបបង្ក្រាបគ្រឿងញៀន ដោយសហការជាមួយអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន និងសមត្ថកិច្ចពាក់ព័ន្ធ៖ «ការពិតបណ្តាប្រទេសមួយចំនួនក៏គេប្រើកងទ័ពដើម្បីបង្ក្រាបគ្រឿងញៀនដែរ ចឹងក្រៅពីការពារទឹកដី ខ្ញុំគិតថាជំនាញទប់ស្កាត់គ្រឿងញៀន ឬក៏បង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែន ក៏ជាជម្រើសមួយដែលត្រូវតែហ្វឹកហាត់បន្ថែម។»
រដ្ឋាភិបាលគ្រោងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ “លេខ១២៨” ចំណុះឲ្យយោធភូមិភាគទី១ និងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខែត្រស្ទឹងត្រែង ដើម្បីពង្រឹងកិច្ចការពារជាតិ និងបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលមានទិសដៅពង្រឹងកម្លាំងឈរជើងនៅព្រំដែន ដើម្បីការពារព្រំដែនបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស ជួញដូរអាវុធ និងការជួញដូរគ្រឿងញៀនឆ្លងដែន។ លោកថា ការរៀបចំកម្លាំងជើងទឹកនៅតាមព្រំដែន ពុំមែនដើម្បីចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងទេ បំណងរក្សាសន្តិភាព និងការពារអធិបតេយ្យភាព ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៖ «ការរៀបចំឲ្យមានកងទ័ពល្បាតដែលខ្មែរហៅថាយោធា ឬហៅថាកងទ័ពជើងទឹកហ្នឹង គឺជាការល្បាតតែប៉ុណ្ណោះ គឺយើងអត់មានទិសដៅពង្រឹងកម្លាំងទ័ពប្រយុទ្ធប្រឆាំងជាមួយនរណាទេ គឺគ្រាន់តែពង្រឹងការងារអនុវត្តន៍ ឬការងារព្រំដែនតែប៉ុណ្ណោះ។»
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រក្នុងនោះមានបង្គោលព្រំដែនដែលត្រូវបោះចំនួន ១៤៥បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំងពីរបោះបង្គោលរួចចំនួន ១២១បង្គោល ដែលស្មើប្រមាណ ៨៤ភាគរយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចំណុចដែលនៅសេសសល់មិនទាន់បោះរួច គឺឋិតក្នុងខែត្រព្រះវិហារ និងខែត្រស្ទឹងត្រែង៕
The more-than-three-decade-long oppressed Khmer people including those so-called loyal to the CPP rank and file will discreetly and peacefully vote Hun Sen out of his premiership for good this time...The Khmer people have been immune to Hun Sen's demagoguery, tricks and treats or threats already...Bravo the Khmer people!!!
ReplyDelete