រូបភាពបង្គោលព្រំដែនលេខ១៩៨ នៅស្រុកចន្ទ្រា ខែត្រស្វាយរៀង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ |
មន្ត្រី បក្សប្រឆាំង ខែត្រស្វាយរៀង រងការ គំរាម ពីអាជ្ញាធរ ក្រោយ លាតត្រដាង រឿងព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ៩ តុលា ២០១៧
មន្ត្រីបក្សសង្គ្រោះជាតិ ខែត្រ ស្វាយរៀង
បារម្ភ ពីសុវត្ថិភាព ក្រោយពី អាជ្ញាធរ បក្សកាន់អំណាច គំរាមកំហែង ជំទប់ទី២ ឃុំចន្ទ្រា កូតា មកពីគណបក្ស សង្គ្រោះជាតិ។ ការគំរាមកំហែងនេះ
ក្រោយពី ជំទប់ទី២ មកពីបក្ស សង្គ្រោះជាតិ លោក ឃុត ថៃហេង
បានលាតត្រដាង ទៅប្រព័ន្ធ ផ្សព្វផ្សាយ ឯករាជ្យ រឿងអាជ្ញាធរ ខ្មែរ
និងវៀតណាម
បានបោះ តម្រុយ ព្រំដែន ចូលដីស្រែ ពលរដ្ឋ ច្រើនហិកតារ កាលពីពេល ថ្មីៗនេះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ៅ
វិបុល ឲ្យដឹងនៅថ្ងៃទី៨ តុលា ថា ក្រោយពីពលរដ្ឋ និងជំទប់ទី២
ឃុំចន្ទ្រាមកពីគណបក្សសង្គ្រោះជាតិ
កើតទុកមិនសុខចិត្តពីភាពមិនប្រក្រតីនៃការបោះតម្រុយព្រំដែនលេខ
១៩៨ និង១៩៩ កាលពីចុងខែកញ្ញាកន្លងទៅ អភិបាលរងស្រុកចន្ទ្រា លោក រាជ្យ
សាបុណ្យ បានកោះហៅ លោក ឃិត ថៃហេង មកសួរនាំ និងគំរាមកំហែងផ្នែកនយោបាយ
បណ្ដាលឲ្យមន្ត្រីរបស់លោកបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
និងគ្រួសារ។ លោកចាត់ទុកការគំរាមកំហែងនេះ
ជាការបំបិទសិទ្ធិសេរីភាពផ្ទុយពីក្របខ័ណ្ឌច្បាប់៖ «បើ យើង នៅតែ ខ្លាច,
យើង នៅតែ មិន ហ៊ានផ្ដល់ ព័ត៌មាន ពិត ជូនខ្មែរ ក្នុង និងក្រៅស្រុក
មានការលំបាក ហើយ។ ខ្មែរ នៅពេលនេះមានការលំបាកហើយ ទោះបីយ៉ាងណាក៏ដោយ
ឲ្យស្រឡាញ់ជាតិដូចគ្នាទៅ មិនថាបក្សណានោះទេ
ប៉ុន្តែសុំឲ្យយុត្តិធម៌ទាំងអស់គ្នាទៅ។
ព្រោះការបោះបង្គោលព្រំដែនវាបាត់បង់ដីខ្មែរហើយ
ប៉ុន្តែខ្មែរមិនដឹងប្រាប់ព័ត៌មានទៅពីណា បើប្រាប់ទៅរដ្ឋាភិបាល
គឺរដ្ឋាភិបាលធ្វើមិនដឹងមិនឮ។»
កាលពីថ្ងៃទី២៧ កញ្ញា ជំទប់ទី២
មកពីបក្សសង្គ្រោះជាតិ លោក ឃុត ថៃហេង បានចោទអាជ្ញាធរ ថា រារាំងលោក
និងពលរដ្ឋមួយចំនួនមិនឲ្យពិនិត្យការបោះតម្រុយព្រំដែនលេខ ១៩៨
និង១៩៩ បន្ទាប់ពីពលរដ្ឋមួយចំនួនអះអាងថា
អ្នកភូមិបាត់បង់ដីស្រែច្រើនហិកតារដោយសារអាជ្ញាធរវៀតណាម
និងខ្មែរបោះតម្រុយព្រំដែនចូលដោយមិនមានការចូលរួមពីពលរដ្ឋនៅមូលដ្ឋាន៕
No comments:
Post a Comment