(ពីឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។ |
កាសែត ដ៏ល្បីល្បាញ របស់ បារាំង ថា កម្ពុជា ឈានទៅ ការគ្រប់គ្រង បែប «រដ្ឋ ម៉ាហ្វីយ៉ា»
RFA / វិទ្យុ អាស៊ី សេរី | ៩ តុលា ២០១៧
កាសែត ដ៏ល្បីល្បាញ របស់ បារាំង ឈ្មោះ «Liberation» បានចុះផ្សាយ អត្ថបទមួយ កាលពីថ្ងៃ ទី៦ ខែតុលា កន្លងទៅនេះ ដាក់ចំណងជើង ថា «កម្ពុជា៖ របបដឹកនាំ ដែលស្លន់ស្លោ កំពុងបង្ក្រាប យ៉ាងសាហាវ»។
កាសែត បានសរសេរ រិះគន់ ថា ប្រព័ន្ធ ដឹកនាំ នៅកម្ពុជា បច្ចុប្បន្ន កំពុងតែ ប្រែក្លាយ ប្រទេសនេះ ទៅជា រដ្ឋ ម៉ាហ្វីយ៉ា (Etat mafieux) ដោយសារតែ វិសាលភាព នៃអំពើពុករលួយ បានគ្របដណ្ដប់ នៅគ្រប់ ច្រកល្ហក នៃប្រព័ន្ធ គ្រប់គ្រងរដ្ឋ ដែលការពារ តែ ក្រុម អ្នកមានអំណាច មួយក្ដាប់តូច, ហើយ មិន អើពើ ចំពោះ តម្រូវការ របស់ ប្រជាជន ភាគច្រើន ជាពិសេស ប្រជាជន នៅតំបន់ ជនបទ ជាង ៩លាន នាក់។
កាសែតសរសេរលាតត្រដាងថា ថ្វីបើទ្រព្យសម្បត្តិត្រកូលហ៊ុន ត្រូវបានគេវាយតម្លៃជាផ្លូវការ ថាមានចំនួន ២៥០ លានដុល្លារអាមេរិក ប៉ុន្តែតាមការប៉ាន់ស្មានក្រៅផ្លូវការ ទ្រព្យសម្បត្តិនេះ អាចមានដល់យ៉ាងហោចណាស់ ១ ប៊ីលាន ឬ១ពាន់លានដុល្លារឯណោះ ដោយនេះមិនទាន់រាប់បញ្ចូលក្រុមគ្រួសារសាច់ញាតិផៅសន្តាន នៃអ្នកមានអំណាចដទៃទៀត ដែលបានផ្សាសាច់ផ្សាឈាមជាមួយក្រុមគ្រួសារត្រកូលហ៊ុននៅឡើយផង។ កាសែតសរសេរថា លោក ហ៊ុន សែន បានសង់មូលដ្ឋានគ្រឹះនៃអំណាចរបស់លោក តាមរយៈ
កាសែតដ៏ល្បីល្បាញរបស់បារាំងឈ្មោះ «Liberation» បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅនេះ ដាក់ចំណងជើងថា «កម្ពុជា៖ របបដឹកនាំដែលស្លន់ស្លោ កំពុងបង្ក្រាបយ៉ាងសាហាវ»។
កាសែតបានសរសេររិះគន់ថា ប្រព័ន្ធដឹកនាំនៅកម្ពុជាបច្ចុប្បន្ន កំពុងតែប្រែក្លាយប្រទេសនេះទៅជារដ្ឋម៉ាហ្វីយ៉ា (Etat mafieux) ដោយសារតែវិសាលភាព នៃអំពើពុករលួយបានគ្របដណ្ដប់នៅគ្រប់ច្រកល្ហកនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលការពារតែក្រុមអ្នកមានអំណាចមួយក្ដាប់តូច ហើយមិនអើពើចំការធ្វើសម្បទាន និងផ្ដល់ប្រយោជន៍ទៅវិញទៅមកជាបណ្ដាញយ៉ាងមានប្រសិទ្ធភាពជាមួយក្រុមឧកញ៉ា និងអ្នកមានប្រាក់ដ៏មានឥទ្ធិពលផ្សេងទៀត ដែលបានជួយមកលោក ហ៊ុន សែន វិញ តាមរយៈការគាំទ្រទាំងផ្នែកថវិកា និងទាំងផ្នែកនយោបាយ។ កាសែតសរសេរបន្តថា សែស្រឡាយរវាងលោក ហ៊ុន សែន និងក្រុមអ្នកមានប្រាក់ទាំងនេះ ដែលត្រូវបានពង្រឹងកាន់តែខ្លាំងឡើង តាមរយៈចំណងអាពាហ៍ពិពាហ៍ និងការផ្សារសាច់ផ្សាឈាមគ្នានោះ ទទួលបានភាពកាក់កបយ៉ាងសម្បើមក្នុងការរកប្រាក់ ដែលជាញឹកញយកើតចេញពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលកំពុងឈានទៅរកការបាត់បង់យ៉ាងឆាប់រហ័ស។
កាសែតក៏បានសរសេររិះគន់ពីបរិយាកាសនយោបាយដ៏គួរឲ្យព្រួយបារម្ភនៅកម្ពុជាបច្ចុប្បន្ន ថា ទីបំផុតទៅ ការនៅសេសសល់ចុងក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យ នឹងត្រូវបានរដ្ឋាភិបាលនៃប្រទេសនេះបោសសំអាតចោលយ៉ាងឆាប់រហ័ស៕
No comments:
Post a Comment