Paris Peace Accords 23 Oct. 1991

Tuesday, October 10, 2017

សហគមន៍​ អឺរ៉ុប ​សូម កុំឱ្យ​ រដ្ឋាភិបាល​ រំលាយ​ បក្ស​សង្គ្រោះជាតិ | EU asks govt not to dissolve CNRP

រូបឯកសារ៖ រូបសញ្ញានៃ​គណបក្ស​សង្គ្រោះជាតិ នៅក្នុង​ក្បួនដើរហែរបក្សក្នុងអំឡុងពេល​ឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។

សហគមន៍​ អឺរ៉ុប ​សូម កុំឱ្យ​ រដ្ឋាភិបាល​ រំលាយ​ បក្ស​សង្គ្រោះជាតិ

VOA / វីអូអេ |
សហគមន៍​អឺរ៉ុប​ បាន​ស្នើសុំ​ ឱ្យ​រដ្ឋាភិបាល​ កម្ពុជា​ ពិចារណា​ ឡើង​វិញ​ នូវ​ចំណាត់​ការ​ របស់​ខ្លួន​ ក្នុង​ការព្យាយាម ​រំលាយ​ គណបក្ស​ សង្គ្រោះជាតិ ​ ដោយ​ចាត់ទុក​ ថា, ​ការណ៍​នេះ ​នឹង​អាច ​ប៉ះពាល់ ​ដល់​ការ​បោះឆ្នោត​ ជាតិ​ ខាងមុខ។

នៅក្នុង​ សេចក្តីថ្លែង​ការណ៍ ​ចេញផ្សាយ​ នៅ​ថ្ងៃច័ន្ទ​នេះ, ​ សហគមន៍​ អឺរ៉ុប​ ចាត់​ទុក ថា​ ការ​វិវត្តន៍​ ក្នុង​រយៈពេល ​ប៉ុន្មាន​សប្តាហ៍​នេះ  ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»។

សេចក្តី​ថ្លែងការណ៍​នោះ​ បាន​បន្ថែម​ ថា៖

«ការ​បំបាត់​ដោយ​បង្ខំ​នូវ​គណបក្ស​នយោបាយ​មួយ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ជាង​៤០ភាគរយ ​ក្នុងពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នាពេល​ថ្មីៗ​នេះ​គឺជា​ការ​វាយ​ប្រហារ​ដ៏ខ្លាំង​មួយ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុងប្រទេស​កម្ពុជា​ និង​ធ្វើ​ឱ្យខូចដល់​ការ​ជឿទុកចិត្ត​បាន​នៃ​ដំណើរការ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​បញ្ហានេះ​ឡើងវិញ‍»


ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​កាលពី​សប្តាហ៍​មុន​ទៅ​តុលាការ​កំពូល​ទាមទារ​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ តាម​បណ្តឹង​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស​យុវជន​កម្ពុជា។

ពាក្យ​បណ្តឹង​ទាំងនេះ​កើត​មាន​ឡើង​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​កាលពី​ដើម​ខែ​កញ្ញា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ដោយ​សារ​បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស។
សេចក្តីថ្លែង​ការណ៍របស់សហគមន៍​អឺរ៉ុប​ កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ បានចាត់​ទុកថា​ការ​វិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»។
សេចក្តីថ្លែង​ការណ៍របស់សហគមន៍​អឺរ៉ុប​ កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ បានចាត់​ទុកថា​ការ​វិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»
 
ក្រុមអ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចាត់​ទុក​ថា​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ ​គឺជា​សកម្មភាព​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកដឹកនាំ​ពុករលួយ​មួយ​ក្ដាប់​តូច​ ដើម្បី​ក្រាញ​អំណាច​ ​និង​ទ្រព្យ​សម្បត្តិ ដោយ​ធ្វើ​ឲ្យ​ប្រយោជន៍​ជាតិ​ទាំងមូល​ត្រូវ​ខាតបង់។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ។ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ទេ​ ជា​ដៃគូ​ប្រកួត​ដ៏ខ្លាំង​ក្លា៕



No comments:

Post a Comment