មន្ត្រី រដ្ឋាភិបាល ប្រាប់វិនិយោគិន អាមេរិក ថាកុំព្រួយ ខណៈ ស្ថានការណ៍ នយោបាយ តានតឹង
VOA / វីអូអេ |
នៅចំកណ្ដាល នៃភាព ប្រទាំងប្រទើសគ្នា នៃចំណង ទាក់ទង ខ្មែរ-អាមេរិក,
អ្នកនាំពាក្យ មួយរូប នៃរាជរដ្ឋាភិបាល កម្ពុជា បានប្រកាសប្រាប់ វិនិយោគិន
និងធុរជនជាតិ អាមេរិកាំង ឱ្យបន្ត រក្សា ទំនុកចិត្ត
និងបន្តសកម្មភាព អាជីវកម្ម របស់ខ្លួន នៅកម្ពុជា ដោយគ្មាន ក្តីបារម្ភ។
ភ្នំពេញ —
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានភាពរកាំរកូស
នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមានការចោទប្រកាន់ថា
សហរដ្ឋអាមេរិកនៅពីក្រោយគម្រោងផ្ដួលរំលំគណបក្សកាន់អំណាចនៅកម្ពុជា។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មកម្ពុជា
បានថ្លែងថា ពាណិជ្ជកម្មរវាងកម្ពុជាអាមេរិក
បានប្រព្រឹត្តទៅជាធម្មតា
ហើយប្រាប់ឱ្យធុរជនអាមេរិកាំងកុំមានការព្រួយបារម្ភចំពោះការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
នៅចំកណ្ដាលនៃភាពប្រទាំងប្រទើសគ្នានៃចំណងទាក់ទងខ្មែរអាមេរិក អ្នកនាំពាក្យមួយរូបនៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រាប់វិនិយោគិន និងធុរជនជាតិអាមេរិកាំងឱ្យបន្តរក្សាទំនុកចិត្ត និងបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយគ្មានក្តីបារម្ភ។
កាលពីខែកន្លងទៅ រដ្ឋាភិបាលភ្នំពេញ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដំឡើងសរសៃកដាក់គ្នា ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់អាមេរិកចេញពីកម្ពុជា មានការបង្ក្រាបលើស្ថាប័នព័ត៌មានឯករាជ្យ និងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទពីបទចូលដៃចូលជើងជាមួយអាមេរិកដើម្បីផ្ដួលរំលំរបបក្រុងភ្នំពេញនៃគណបក្សប្រជាជនកម្ពុជា។
មានការលេចធ្លាយព័ត៌មានជាបន្តបន្ទាប់ដែលបំពងសំឡេង ដោយបណ្ដាញសារព័ត៌មានដែលមានសមានចិត្តនឹងរដ្ឋាភិបាលខ្មែរ ដែលបានចង្អុលចំៗទៅសហរដ្ឋអាមេរិក ដោយចោទថា រៀបចំគម្រោងការផ្លូវងងឹតប្រុងប្រៀបធ្វើ «បដិវដ្ដន៍ពណ៌» ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជ្រោមជ្រែងគណបក្សសង្គ្រោះជាតិ និងការផ្ដល់ហិរញ្ញប្បទានដល់ដំណើរការនៃបណ្ដាអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន។
មួយសប្ដាហ៍ក្រោយពីការចាប់ខ្លួនលោក កឹម សុខា កាលពីដើមខែកញ្ញា ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានបានចេញសេចក្ដីព្រមានដល់បណ្ដាវិនិយោគិនរបស់ខ្លួនអំពី «ហានិភ័យដែលចេះតែកើនឡើង» ចំពោះជំនួញរកស៊ីក្នុងប្រទេសកម្ពុជា ទីដែល«វោហាស័ព្ទប្រឆាំងអាមេរិកចេះតែមានកំដៅក្ដៅទៅៗ។»
ក្នុងសេចក្ដីដាស់ស្មារតី ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានបានសរសេរក្នុងន័យដើមទាំងស្រុងថា៖
«អ្នក នយោបាយ កម្ពុជា មួយចំនួន និងក៏ដូចជា មួយចំនួន នៃមន្ត្រី រដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ននេះ ទំនង ជារក្សាគន្លាតខ្លួន, គេ មួយកម្រិត ចាកឆ្ងាយ ពីការប្រឡូក ពាក់ព័ន្ធ ទាក់ទង ជាសាធារណៈ ជាមួយ បណ្ដាក្រុមហ៊ុន សហរដ្ឋអា មេរិក រហូតទាល់ តែការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ ត្រូវចប់សព្វគ្រប់។
ការណ៍នេះ នាំឱ្យ រាល់សកម្មភាពត ស៊ូមតិ[ធុរកិច្ច] នៅកម្រិត រដ្ឋាភិបាល ហាក់មាន សភាព តឹងតែងជាង សព្វមួយដង។»
នៅកម្ពុជា ស្ថានទូតអាមេរិកដើរតួនាទីយ៉ាងមមាញឹកក្នុងការច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយពីសំណាក់មជ្ឈដ្ឋាននានាក្នុងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១២ខែមុន លោកWilliam Heidt ឯកអគ្គរដ្ឋទូតស.រ.អា. បានព្រលយពាក្យព្រមានថា៖
«វោហាស័ព្ទប្រឆាំងអាមេរិកបានធ្វើឱ្យជនជាតិអាមេរិក និងបណ្ដាអ្នកទេសចរមកពីបស្ចិមលោកជាច្រើន ហាក់មានអារម្មណ៍ថា មិនសូវត្រូវបានគេទទួលស្វាគមន៍ទេ នៅកម្ពុជា នាពេលបច្ចុប្បន្នយើងនេះ»។
ក៏ប៉ុន្តែកញ្ញា សឺង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងថា បរិយាកាសវិនិយោគសម្រាប់ក្រុមហ៊ុនសាជីវកម្មនានារបស់សហរដ្ឋអាមេរិកនៅកម្ពុជានៅតែអាចទទួលនូវបរិស្ថានអំណោយផលដូចធម្មតា បើទោះជាមានភាពតានតឹងយ៉ាងណាក្ដី។
កញ្ញា សឺង សុផារី បានប្រាប់ VOA កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌថា៖
«អត់ទាន់មានលើកទូតអាមេរិកចេញផង ហេតុអ្វីយើងត្រូវមានសតិអារម្មណ៍។ ... យើងមានទៅបិទរោងចក្រអីគេ! គេវិនិយោគប៉ុន្មាននៅប៉ុណ្ណឹង! ឱ្យតែគេគោរពច្បាប់ទម្លាប់នៅក្នុងស្រុកយើង»។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានបន្តថា៖
«ធម្មតាប្រទេសមួយៗ វាមិនអាចដូចទឹកនឹង ដូចថា មិនអាចមិនឱ្យមានព្រឹត្តិការណ៍អីសោះនោះទេ ព្រោះនយោបាយវាមិនអាចថេរដូចចិត្តយើងចង់បានទេណា។ ប៉ុន្តែមិនមែនបានន័យថា នយោបាយប្រែប្រួល វាត្រូវធ្វើឱ្យសេដ្ឋកិច្ចយើង ឬប្រព័ន្ធទំនាក់ទំនងយើងហ្នឹងវាត្រូវតែក្រឡុកក្រឆាដែរ គឺអត់ទេ»។
កាលពីឆ្នាំ២០១៦ មានប្រមាណ២១,៣%នៃការនាំចេញសរុបរបស់កម្ពុជាពឹងផ្អែកទៅលើទីផ្សារទិញចូលរបស់អាមេរិកដែលឈរនៅលំដាប់ទីពីរ បន្ទាប់ពីសហគមន៍អឺរ៉ុប។ អាមេរិកហក់ទៅឈរនៅលំដាប់ទីប្រាំនៃក្រុមប្រទេសដែលបានដាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលអ្នកទេសចរអាមេរិកដែលមកទស្សនាប្រទេសកម្ពុជាមានចំនួនជាងពីរសែននាក់ នៅក្នុងឆ្នាំកន្លងទៅនេះ។
រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសនៅថ្ងៃសុក្រថា ក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីក្រសួងការងារ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហភាពអឺរ៉ុបក៏បានបង្ហាញនូវការស្វាគមន៍ត្រៀមទទួលទិញទំនិញបន្ថែមពីវិស័យវាយនភណ្ឌកម្ពុជា ដោយហេតុថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារមួយចំនួនដែលតម្រូវដោយនិយាមការងារអន្តរជាតិ។ ប៉ុន្តែវីអូអេមិនអាចទទួលបានការបញ្ជាក់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា តើការប្រកាសដោយរដ្ឋាភិបាលនេះពិតកម្រិតណានោះទេ។
លើសពីនោះទៅទៀត សាជីវកម្មផ្គូផ្គងសេវាកម្មដឹកជញ្ជូន Uber របស់អាមេរិកក៏បានបើកសម្ពាធវត្តមានរបស់ខ្លួនជាផ្លូវការនៅកម្ពុជាផងដែរ កាលពីចុងខែតុលាកន្លងទៅ។
លោក Anthony Galliano ប្រធានគ្រប់គ្រងក្រុមហ៊ុនគ្រប់គ្រងវិនិយោគនៅកម្ពុជា (CIMG) បានប្រាប់ VOA ក្នុងពេលកន្លងទៅថា ដោយហេតុថាចំណែកនៃការវិនិយោគនៅកម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ ម្ល៉ោះហើយកម្ពុជានឹងមិនរងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចច្រើន ពីភាពតានតឹងរវាងប្រទេសទាំងពីរ។
កាលពីខែកក្កដាកន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចង្អុលទៅកាន់សញ្ញានៃការធ្លាក់ការវិនិយោគឯកជននៅកម្ពុជា នាអំឡុងពេល៦ខែដើមឆ្នាំ២០១៧នេះ ដោយគ្រឹះស្ថានពិភពលោកមួយនេះបានដាក់ការបន្ទោសទៅលើ «ភាពមិនប្រាកដប្រជាទាក់ទងនឹងការបោះឆ្នោត»ឆ្នាំ២០១៨ ខាងមុខនេះ។
រីឯលោក Casey Barnett វិនិយោគិន និងជានាយកសាលាពាណិជ្ជកម្ម CamEd នៅទីក្រុងភ្នំពេញ បានប្រាប់ VOA តាមសារអេឡិចត្រូនិច ដោយបង្ហាញជំនឿថា ភាពមិនចុះសម្រុងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងស្ថិតនៅត្រឹមកម្រិតឆ្លើយឆ្លងផ្ដោះផ្ដងគ្នាជាពាក្យពេជន៍តែប៉ុណ្ណោះ ហើយនឹងមិនឈានដល់កម្រិតបញ្ចេញនូវសកម្មភាពនយោបាយអ្វីដាក់គ្នាជាដុំកំភួននោះឡើយ។
លោក Casey Barnett បានសរសេរក្នុងន័យដើមថា៖
«ខ្ញុំមានជំនឿថា កម្ពុជានឹងបន្តនូវអត្ថិភាពកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដូចជានឹងបន្តការពារផលប្រយោជន៍វិនិយោគិនអាមេរិកនៅទីនេះ»។
លោក Miguel Chanco អ្នកវិភាគនាំមុខលើកិច្ចការក្នុងតំបន់អាស៊ាន ឱ្យអង្គភាពស៊ើបអង្កេតនៃទស្សនាវដ្ដី The Economist (EIU) បានប្រាប់ VOA ថា ហានិភ័យនៃអស្ថិរភាពនយោបាយមិននឹងនរនៅកម្ពុជានឹងទុកឱ្យវិនិយោគិន និងធុរកិច្ចអាមេរិក ចាប់យកវិធីសាស្ត្រអង្គុយស្ងៀម និងចាំមើល ទម្រាំតែការបោះឆ្នោតឆ្នាំ២០១៨កន្លងផុតទៅដោយចប់សព្វគ្រប់។
ដោយឡែក លោក Anthony Nelson ដែលជានាយកផ្នែកស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុនផ្ដល់ប្រឹក្សាធុរកិច្ច Albright Stonebridge Group បាននិយាយថា សតិអារម្មណ៍នៃវិនិយោគិនអាមេរិកក្នុងការធ្វើជំនួញនៅកម្ពុជា វាអាស្រ័យទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជារឿយៗ ប្រើពាក្យពេជន៍ប្រឆាំងអាមេរិកនៅក្នុងសុន្ទរកថាសារធារណៈរបស់លោក នាពេលថ្មីៗនេះ៕

No comments:
Post a Comment