នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលថ្មីខេត្តកំពត នាសាលាខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ |
ក្រសួង មហាផ្ទៃ សម្រេច ប្ដឹងរំលាយ បក្សប្រឆាំង តាមសំណើ គណបក្ស ចំនួន ២
RFA / វិទ្យុ អាស៊ី សេរី | ៦ តុលា ២០១៧
មេធាវី ចំនួន ៥នាក់ តំណាងឲ្យ ក្រសួងមហាផ្ទៃ
បានដាក់បណ្ដឹង ទៅតុលាការកំពូល នៅថ្ងៃទី៦ ខែ តុលា នេះហើយ
ដើម្បី ស្នើសុំ ឲ្យតុលាការ ជាន់ខ្ពស់នេះ
រំលាយ គណបក្ស សង្គ្រោះជាតិ។
ការដាក់បណ្ដឹងនេះ
នៅក្រោយពេល គណបក្ស នយោបាយ ចំនួន ២ បានស្នើ ឲ្យក្រសួង មហាផ្ទៃ
កម្ចាត់ បក្សប្រឆាំង ចេញ ពីឆាក នយោបាយ។
មកដល់ពេលនេះ
មន្ត្រី មួយចំនួន របស់ គណបក្ស សង្គ្រោះជាតិ
នៅរក្សាជំហរ ស្ងប់ស្ងាត់ នៅឡើយ
ចំពោះ គម្រោង នៃការ រំលាយ គណបក្សប្រឆាំង ដ៏ធំ មួយនេះ
ដែលស្នើ ដោយក្រសួង មហាផ្ទៃ។
លោក គី តិច មេធាវីម្នាក់ ក្នុងចំណោម មេធាវី
៤រូប ផ្សេងទៀត ដែលតំណាង ដោយអាណត្តិ របស់ ក្រសួង មហាផ្ទៃ
បានប្រាប់ ក្រុមអ្នកកាសែត ក្រោយដាក់បណ្ដឹង នៅតុលាការ កំពូល
កាលពីព្រឹក ថ្ងៃទី៦ តុលា ថា ក្រុមមេធាវី របស់លោក
មានភស្តុតាង គ្រប់គ្រាន់ ក្នុងការ ដាក់បន្ទុក ប្រឆាំង នឹងគណបក្ស សង្គ្រោះជាតិ។ មេធាវី ដែលតែង ការពារក្ដី ឲ្យលោក ហ៊ុន សែន,
ហើយ ជាមេធាវី ដែលពុំ ទទួលស្គាល់ ពាក្យ ថា ចាញ់ក្ដី ម្ដងណាឡើយ
នៅក្នុងតុលាការ តទល់ នឹងបក្សប្រឆាំង ព្រមទាំង ក្រុមអ្នករិះគន់នោះ
រំពឹង ថា សំណុំរឿង ដ៏សំខាន់ មួយនេះ តុលាការ នឹងផ្ដល់ ភាពត្រឹមត្រូវ, ហើយ គណបក្សប្រឆាំង ប្រាកដណាស់ ចៀស មិនផុត ពីការរំលាយទេ។
គណបក្ស ហ៊្វុនស៊ិនប៉ិច
ដែលដឹកនាំដោយ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
និងគណបក្ស យុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់
បានដាក់បណ្ដឹង មុន ក្រោយគ្នា មួយថ្ងៃ កាលពីថ្ងៃ ទី៤ និង ថ្ងៃទី៥
តុលា ទៅក្រសួង មហាផ្ទៃ។ គណបក្ស នយោបាយ ទាំងពីរនេះ
បើ ទោះជា ត្រូវ រង់ការ រិះគន់ថា ជាអ្នក នយោបាយ កូនអុក របស់លោក ហ៊ុន
សែន ក្ដី ក៏រំពឹង ថា បណ្ដឹង របស់ ខ្លួននេះ
ក្រសួង មហាផ្ទៃ នឹងជួយ អន្តរាគមន៍ ទៅតុលាការ កំពូល
ដើម្បី ស្នើឲ្យ រំលាយ បក្សសង្គ្រោះជាតិ។
មិនខុស ពីបំណង របស់ សម្ដេចក្រុមព្រះ
នរោត្តម រណឫទ្ធិ ដែលរងការ ពេបជ្រាយ ថា
ជាអ្នក នយោបាយ តែង បរាជ័យ គ្រប់ដំណាក់កាល និងលោក ពេជ្រ ស្រស់
ដែលបង្កើត បក្សនយោបាយ ដើម្បី តែ ដើរប្ដឹងនោះ នៅថ្ងៃ ទី៦ តុលា
ក្រសួង មហាផ្ទៃ បានយោង លើពាក្យបណ្ដឹង របស់ គណបក្ស នយោបាយ ទាំងពីរ
និងភស្តុតាង ផ្សេងទៀត ស្នើឲ្យ តុលាការ កំពូល រំលាយ បក្សប្រឆាំងនេះ
ចេញ ពីឆាក នយោបាយ មែន។
លោក លឺ ឡាយស្រេង
អតីត អ្នកនយោបាយ កូតា គណបក្ស ហ៊្វុនស៊ិនប៉ិច
តែងរិះគន់ ចំពោះ ការសម្រេចចិត្ត របស់ អ្នកនយោបាយ ទាំងពីរនេះ ជាបន្តបន្ទាប់។ លោក បដិសេធ ក្នុងការផ្ដល់យោបល់ ដោយចាត់ទុក ថា
ព្រោះ ប្រទេស កម្ពុជា សព្វថ្ងៃនេះ លែងមាន ច្បាប់ទម្លាប់ ទៅហើយ។
លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ តុលា
បានប្រគល់ភារៈឲ្យមេធាវីចំនួន ៥នាក់ តំណាងដោយអាណត្តិ
ហើយរៀបចំកិច្ចការនេះ រហូតដល់ចប់ភារកិច្ច។ លិខិតរបស់លោក ស ខេង
ក៏បានបើកផ្លូវឲ្យមេធាវីទាំង៥នាក់នេះ មានសិទ្ធិយ៉ាងទូលំទូលាយ
ក្នុងការបំពេញកិច្ចការរបស់ខ្លួន នៅតាមស្ថាប័ន
និងអង្គភាពដទៃទៀតដែរ។
ចំណែក នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ហៅការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិថា ជាអំពើខុសច្បាប់ធ្ងន់ធ្ងរដែលសហគមន៍អន្តរជាតិមិនត្រូវឱបដៃមើលតទៅទៀតទេ។
ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងែទី៦ តុលានេះ លោក
រ៉ូប៊ឺតសុន ថាស្ថាប័នរដ្ឋទាំងមូលនៅកម្ពុជា រួមទាំងប្រព័ន្ធតុលាការ
ដែលជាស្ថាប័នសម្រាប់រកយុត្តិធម៌ជូនសង្គម បានក្លាយជាឧបករណ៍នយោបាយ
ដ៏មុតស្រួចរបស់លោក ហ៊ុន សែន។
លោកបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិ
ត្រូវបានរំលាយដោយតុលាការកំពូលដែលអាចកើតមានឆាប់ៗនេះ
សហគមន៍អន្តរជាតិ ម្ចាស់ជំនួយមិនត្រូវនៅស្ងៀមទៀតទេ។
ពួកគេត្រូវតែដាក់ទណ្ឌកម្មរដ្ឋាភិបាលលោកហ៊ុន សែន អោយបានធ្ងន់។
ទណ្ឌកម្មទាំងនោះរួមមាន៖ ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប
ត្រូវបញ្ឈប់ជំនួយបច្ចេកទេសលើការបោះឆ្នោត ហើយប្រទេសសំខាន់ៗ
មានដូចសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី
ត្រូវឈប់ផ្ដល់ទិដ្ឋាការធ្វើដំណើរអោយមន្ត្រីសំខាន់ៗ
និងក្រុមគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ដែលមានកូនៗកំពុងរៀន
សូត្រនៅក្នុងប្រទេសធំៗទាំងនោះ។
លោកបណ្ឌិត មាស នី
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា
ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែននោះ
រដ្ឋាភិបាលទាំងមូលនឹងអស់តម្លៃជារដ្ឋាភិបាលទៀតហើយ។ ជាងនេះទៀត
ស្ថាប័ន រៀបចំការបោះឆ្នោតឆ្នោតជាតិ
ដែលកកើតពីគណបក្សនយោបាយទាំងពីរនេះ ក៏ត្រូវរំលាយចោលដែរ។
អ្នកវិភាគរូបនេះបន្តថា
កុំថាឡើយការបែងចែកអាសនៈរបស់បក្សប្រឆាំង ដែលមាននៅក្នុងរដ្ឋសភា
ឲ្យទៅបក្សនយោបាយផ្សេងទៀតនោះ សូម្បីធម្មនុញ្ញភាព ទាំងរដ្ឋាភិបាល និង
ស្ថាប័នគ.ជ.ប ក៏នឹងត្រូវនឹងបាត់បង់ដែរ លើកលែងតែការអនុវត្តនោះធ្វើឡើងទាំងបំពានច្បាប់។
អ្នកវិភាគនយោបាយ ចាត់ទុកថា
នេះជាការបរាជ័យរបស់លោក ហ៊ុន សែន
ក្នុងការធានាឲ្យមានរបបប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា
ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
ជាពិសេសថាតើអាចនឹងមានដំណើរការប្រកបដោយ សេរី
និងយុត្តិធម៌ក្នុងការបោះឆ្នោត នាងពេលខាងមុខនេះដោយរបៀបណា
បើសំឡេងបក្សជំទាស់
ត្រូវបានរដ្ឋាភិបាលកម្ចាត់ចេញពីឆាកនយោបាយទៅហើយនោះ៕
It's the dog eats dog politic in Cambodia. See for yourself.
ReplyDeleteIt a golden chance for the smaller parties to destroy their main oppressor, CNRP. For so long, CNRP has been accusing viciously against other smaller political parties as traitors among the opposition. CNRP claimed to be the only opposition party and the only approved party by USA.
ReplyDeleteI hope in the future, CPP and other smaller parties can compete squarely without the double-standard CNRP with claim from foreign support. It's wrong for CNRP to keep going to oversea and gather supports both financially and politically.
In fact, the reason for Kem Ley to be gunned down was that he was poor without any body guard or aid. He was alone. He did not get much financial support because CNRP accused him viciously for working with CPP in splitting the votes from CNRP.
Kem Ley was a good man but he died because of being poor and weak politically from the hammering attacks from CNRP. I never read any attacks from CPP against Kem Ley, but only from CNRP.