Paris Peace Accords 23 Oct. 1991

Thursday, October 19, 2017

Sam Rainsy: ហ៊ុន សែន ជាអ្នក ប្លន់អំណាច ពីរាស្ត្រ | Hun Sen is an usurper

១៨ តុលា ២០១៧  / 18 October 2017

ហ៊ុន សែន ជាអ្នក ប្លន់អំណាច ពីរាស្ត្រ | Hun Sen is an usurper

លោក សម រង្ស៊ី បង្ហាញ ពីសារធាតុ ពិតប្រាកដ របស់លោក ហ៊ុន សែន ដែលតែងតែ ប្លន់អំណាច ពីប្រជារាស្ត្រ តាមរយៈ ការប្លន់ សន្លឹកឆ្នោត ចាប់តាំង ពីឆ្នាំ ១៩៩៨ មក។  

មុននោះ គាត់ បានទទួល អំណាច ពីកងទ័ព យួន ឈ្លានពាន ដែលបាន បន្តុបគាត់ នៅឆ្នាំ ១៩៧៩ និង ១៩៨៥ ឲ្យធ្វើ ជាអាយ៉ង ប្រទេស វៀតណាម។  

បន្ទាប់មកទៀត ក្នុងឱកាស ការបោះឆ្នោត រៀបចំឡើង ដោយអង្គការ សហប្រជាជាតិ ក្នុងឆ្នាំ ១៩៩៣, គាត់ ត្រូវ បាន ប្រជារាស្ត្រ បោះឆ្នោត ទម្លាក់គាត់ ដោយសន្តិវិធី។  តែ ដោយសារ គាត់ ក្តៅក្រហាយ មិន សុខចិត្ត ទទួលយក ការចាញ់ ឆ្នោតនេះ, គាត់ ក៏បានធ្វើ រដ្ឋប្រហារ នៅឆ្នាំ ១៩៩៧ ដើម្បី ដណ្តើមអំណាច មកវិញ ទាំងអស់ ឲ្យខ្លួនគាត់ និងគណបក្សគាត់ ដោយប្រើ កងកម្លាំង ប្រដាប់អាវុធ ក្នុងការ រំលោភ ឆន្ទៈ ប្រជារាស្ត្រ។ 

បន្ទាប់ ពីដណ្តើមបាន អំណាច យ៉ាងព្រៃផ្សៃ បែបនេះហើយ, គាត់ ក៏បាន រៀបចំ បង្កើត គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដ៏ទន់ជ្រាយ មួយ ដែលគណបក្សគាត់ បញ្ជាបាន តាមចិត្ត ក្នុងការលួចបន្លំ សន្លឹកឆ្នោត រហូត ដល់ឆ្នាំ ២០១៣។
(បទសម្ភាសន៍ ថ្ងៃនេះ ជាមួយ វិទ្យុអាស៊ីសេរី)

Hun Sen had only three ways to come to, and to remain in, power. 

Firstly, he was put in power by the invading Vietnamese communist army from 1979 to 1993. 

Secondly, after loosing the first ever democratic election as organised by the United Nations in 1993, he staged a military coup to size power back for him and his party (CPP). 

Thirdly, from then and for all subsequent national elections (1998, 2003, 2008 and 2013), he stole votes from the people to ensure continuous victory thanks to a CPP-controlled and dishonest National Election Committee (NEC) that effectively manipulated all the above-mentioned elections. 
(From today's interview in Khmer with Radio Free Asia)
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment