Related:
Sam Rainsy video: សេចក្តីអំពាវនាវ របស់លោក សម រង្សុី សូម ឲ្ជនរួមជាតិយ នៅស្មោះត្រង់ ជានិច្ | Sam Rainsy's message to CNRP supporters
...
TOP NEWS: មន្រ្តី ជាន់ខ្ពស់ គណបក្ស សង្រ្គោះជាតិ លោក ម៉ៅ មុន្នីវណ្ណ ទាត់ចោល សម្តី លោក សម រង្ស៊ី, ហើយ អះអាង ច្បាស់ៗ ថា, ការចុះ ហត្ថលេខា របស់ លោកប្រធាន កឹម សុខា លើបញ្ ជីបេក្ខភាព សមាជិក ព្រឹទ្ធសភា គឺ ជារឿងត្រឹមត្រូវ នីតិវិធីច្បាប់ (កិច្ចសម្ភាសន៍)
Fresh News | 28 October 2017
(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានផ្ញើលិខិតដ៏សំងាត់ មួយជូនលោក កឹម សុខា បច្ចុប្បន្នប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ក៏ដូចជាការប្រកាសតាមវិដេអូឃ្លីបពីប្រទេសអីតាលី ដោយប្រាប់ឲ្យលោក កឹម សុខា មុននឹងចេញសេចក្តីសម្រេច សំខាន់ៗណាមួយត្រូវមានកុងសង់ស៊ីស (Consensus) ត្រូវមានការឯកភាពពីមនុស្សសំខាន់ៗ៣រូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ជាពិសេសការជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោត ព្រឹទ្ធសភាខាងមុខនេះ។
ឆ្លើយតបទៅនឹងការចេញសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី បែបនេះ, នៅព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉ៅ មុនីវណ្ណ មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កូតាលោក កឹម សុខា ថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការចុះហត្ថលេខារបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ លើបេក្ខភាពសមាជិកព្រឹទ្ធសភា គឺជារឿងត្រឹមត្រូវនីតិវិធីច្បាប់។
លោក ម៉ៅ មុនីវណ្ណ បានឆ្លើយនឹងសំណួររបស់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖
Fresh News: «លិខិតបញ្ជីបេក្ខជនឈរឈ្នោះបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលមានបេក្ខជនទាំងពេញសិទ្ធ និងបម្រុង ចំនួន១១៦រូប របស់គណបក្សសង្រ្គោះជាតិ ដែលមានការចុះហត្ថលេខាពីលោក កឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិ ផ្ញើទៅកាន់ គជប តើបងយល់ថា លិខិតទាំង៦ហ្នឹង ជាការធ្វើឡើងតាមលក្ខនិ្តកៈរបស់គណបក្សតើមែនទេ?»
លោក ម៉ៅ មុនីវណ្ណ៖ «បាទជាការពិតណាស់ ព្រោះលោកប្រធាន កឹម សុខា គាត់នៅជាប្រធានគណបក្ស ព្រោះបើតាមនីតិវិធីរបស់តុលាការកាលណា គាត់នៅតែជាជនជាប់ចោទ ឬកំពុងចោទ គឺគាត់មិនទាន់ មានទោស គាត់នៅតែមានសិទ្ធិ គាត់នៅតែជាប្រធានគណបក្សដដែល ហើយគាត់ចុះហត្ថលេខាលើបេក្ខភាព...សមាជិកព្រឹទ្ធសភានេះ យើងធ្វើតាមនីតិវិធីច្បាប់ត្រឹមត្រូវបាទ»។
ការថ្លែងអះអាងរបស់លោក ម៉ៅ មុនីវណ្ណ យ៉ាងច្បាស់ៗបែបនេះធ្វើឡើង ហាក់បីជាការទះកំភ្លៀងលោក សម រង្ស៊ី ដែលអះអាងថា ការធ្វើសេចក្តីសម្រេចសំខាន់ៗណាមួយរបស់លោក កឹម សុខា ត្រូវមានកុងសង់ស៊ីស ជាមួយមនុស្សសំខាន់ៗបីរូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ។
សូមជំរាបថា នៅពេលនេះបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ បានឈានដល់ចំណុចដ៏រសើបមួយហើយ រហូតដល់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅ ក្រៅប្រទេស បានផ្ញើលិខិតដ៏សំងាត់មួយជូនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារដោយប្រាប់ឲ្យលោក កឹម សុខា ឲ្យដឹងថា មុននឹងចេញសេចក្តីសម្រេចសំខាន់ៗ ណាមួយត្រូវមានកុងសង់ស៊ីស ត្រូវមានការឯកភាពពីមនុស្ស សំខាន់ៗ៣រូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ។ (អានលិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនលោក កឹម សុខា)។
ដើម្បីបញ្ជាក់បន្ថែមពីលើលិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនលោក កឹម សុខា, កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍តាមរយៈវិដេអូមួយពីប្រទេសអ៉ីតាលី ប្រកាសឱ្យសមាជិក និងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ កុំទទួលយកសេចក្តីសម្រេចណាមួយដែលចេញដោយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី បានប្រកាសថា រាល់សេចក្តីសម្រេចណាមួយ ដែលចេញដោយ លោក កឹម សុខា ពេលនេះ នឹងមិនអាចយកជាការបាននោះទេ ដោយសារតែ លោក កឹម សុខា កំពុងត្រូវបានឃុំខ្លួន។ លោកបានបន្តទៀតថា សេចក្តីសម្រេចដែលអាចយកជាផ្លូវការបាន គឺសេចក្តីសម្រេចដែលចេញដោយមតិសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍៕
ខាងក្រោមនេះជាបញ្ជីបេក្ខជនឈរឈ្នោះ ដែលត្រូវបានចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ
Ah Chrouk Van Monivan was born to serve Yuon and its slave Hun Sen.
ReplyDeleteScam Rainsy keeps interfering politics.
ReplyDeleteOK Ah Mike Kantorb !!
ReplyDelete