Paris Peace Accords 23 Oct. 1991

Wednesday, November 1, 2017

តុលាការ​ កំពូល​ បាន​បដិសេធ​ បណ្តឹង​ សូម ឲ្យ​ដោះលែង​ លោក កឹម សុខា | Supreme Court rejects request to release Kem Sokha

កងកម្លាំងមាន​សមត្ថកិច្ច​ បានបិទ​កំណាត់​ផ្លូវ​មួយចំនួន​ជុំ​វិញ​​សាលាឧទ្ធរ​ណ៍​ ស្រប​ពេល​​ដែល​​សវនាការលើ​បណ្តឹង​ប្រឆាំង​នឹង​ការឃុំ​ខ្លួន​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កំពុង​ដំណើរការ, នៅរាជធានី​ភ្នំពេញ, ​នៅថ្ងៃ​ទី ២៦​ ខែ​កញ្ញា​ ឆ្នាំ ២០១៧។ (Dav

តុលាការ​ កំពូល​ បាន​បដិសេធ​ បណ្តឹង​ សូម ឲ្យ​ដោះលែង​ លោក កឹម សុខា

VOA / វីអូអេ | ១ វិច្ឆិកា ២០១៧

តុលាការ​ កំពូល​ បាន​បដិសេធ​ បណ្តឹង​ សូម​ ឲ្យ​ដោះលែង ​លោក កឹម សុខា ​ មេដឹកនាំ​ គណបក្ស​ប្រឆាំង​ កាលពី​ថ្ងៃអង្គារ​ ដោយ​និយាយ ​ថា, ​ ការ​ដោះ​លែង រូប​លោក​ អាច​បង្ក​ គ្រោះថ្នាក់​ ជា​សាធារណៈ ​ ខណៈ ​ការ​គំរាម ​រំលាយ​ គណបក្ស​ សង្គ្រោះ​ជាតិ កំពុង តែ​ ដំណើរការ។​  លោក​ កឹម សុខា ​ត្រូវ​ ចាប់ខ្លួន ​កាលពី​ខែ​កញ្ញា​ ដោយ​ចោទ​ ពី​បទ​ក្បត់​ជាតិ,  ​ហើយ អ្នក​គាំទ្រ​លោក​ និយាយ ​ថា​ ជា​ករណី​ នយោបាយ។  ហេតុ​ការណ៍​នេះ​ កើត​មាន​ឡើង​ នៅ​ពេល​ មាន​ការ​ បង្ក្រាប​ លើ​អ្នក​រិះគន់ ​អំណាច​ផ្តាច់ការ​ របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​អាច​ប្រឈម ​នឹង​គូប្រឆាំង ​ដ៏ខ្លាំង​នេះ ​ ក្នុង​ការ​ បោះឆ្នោត ​ឆ្នាំ​ក្រោយ។​


គណបក្ស​ ប្រជាជន ​កម្ពុជា ​របស់​លោក ​ហ៊ុន សែន ​ដែល​កាន់​អំណាច​ ជាង ​៣០​ឆ្នាំ ​ បាន​បង្កើន​ ការ​បង្ក្រាប ​អ្នក​នយោបាយ​ ប្រឆាំង, បណ្តាញ​ ព័ត៌មាន​ ឯករាជ្យ​ , អង្គការ​ សិទ្ធិ​មនុស្ស​, និង​បង្ខំ​ ឲ្យ​បណ្តាញ​ ព័ត៌មាន​ ជា​ច្រើន ​បិទទ្វារ។ ​ មេធាវី របស់​លោក​ កឹម សុខា ​សូម​ ឲ្យ​តុលាការ ​កំពូល​ ពិចារណា ថា  ​ការ​ឃុំឃាំង ​លោក ​កឹម សុខា​ ដែល​មាន​ អភ័យ​ឯក​សិទ្ធ គឺ​ ជា​អំពើ​ ខុសច្បាប់៕

No comments:

Post a Comment