សមាជិកព្រឹទ្ធសភាអាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។ |
ព្រឹទ្ធសភា អាមេរិក ដាក់បញ្ចូល សេចក្ដីសម្រេច ទណ្ឌកម្ម រដ្ឋាភិបាល កម្ពុជា ទៅជជែក
RFA / វិទ្យុ អាស៊ី សេរី | ៦ វិច្ឆិកា ២០១៧
ប្រសិនបើអនុម័តសេចក្ដីសម្រេចលេខ ២៧៩ ស្ដីពីការគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជានេះ តម្រូវឲ្យរដ្ឋាភិបាលអាមេរិក ថ្កោលទោសជាផ្លូវការ នូវរាល់ទម្រង់នៃអំពើហិង្សាផ្នែកនយោបាយក្នុងប្រទេសកម្ពុជា និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យនានាមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា និងជំរុញឲ្យមាននូវបរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យ អាចរីកចម្រើន និងលូតលាស់ទៅមុខបានល្អ។
បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលនេះ តម្រូវឲ្យក្រសួងរតនាគារអាមេរិកាំង ពិចារណាដាក់បញ្ចូលរាល់ឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្ស និងនយោបាយ ចូលទៅក្នុងបញ្ជីខ្មៅឈ្មោះជនបរទេសដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំង ដែលហៅកាត់ ថា «SDN»។
ចំណុចចុងក្រោយ នៃសេចក្ដីសម្រេច ក្រៅពីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ សេចក្ដីសម្រេចលេខ ២៧៩នេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពសារព័ត៌មាន និងសិទ្ធិរបស់ពលរដ្ឋក្នុងការជួបជុំ តវ៉ា និងបញ្ចេញមតិនានាប្រឆាំងរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ គាំទ្រឲ្យមានកិច្ចប្រឹងប្រែងកំណែទម្រង់ពាក់ព័ន្ធ នឹងកិច្ចការបោះឆ្នោតនៅកម្ពុជា និងគាំទ្រឲ្យមានមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដែលត្រូវបានចូលរួមតាមដានពីសំណាក់អ្នកឃ្លាំមើលអន្តរជាតិ៕
To strengthen the CNRP, please remove Sam Rainsy's wife (Tioulong Saumura) and 2 Kem Sokha's daughters from the party.
ReplyDeleteThese 3 persons have given erratic influence on the CNRP.
Besides, enough is enough about nepotism. Cambodia is on the verge of disappearance from this world.
The CNRP cannot make so many stupid mistakes.
Remove these 3 persons from the party to prevent some of the future problems.