Paris Peace Accords 23 Oct. 1991

Saturday, January 20, 2018

កូនស្រីអាទិទេព របស់ លោកប្រធានយេីង !!! “The Divine Daughter of Our Dear President!!!”

Image may contain: 1 person, sunglasses and text
[Translation of commentary title: “The Divine Daughter of Our Dear President!!!”]

កូនស្រីអាទិទេព របស់ លោកប្រធានយេីង !!!

ពេលលោកសម រង្សុី សុខចិត្តលាលែងពីប្រធានបក្ស ដេីម្បីការពារបក្សសង្រ្គោះជាតិកុំឲ្យគេរំលាយ ទាំងតំណាងរាស្រ្ត ទាំងមន្រ្តីគ្រប់ជាន់ថ្នាក់ដែលមកពីកូតាបក្សសម រង្សុី ហេីយស្និតនឹងលោកសម រង្សុីទាំងអស់ សុខចិត្តយល់ព្រមឲ្យលោកកឹមសុខាឡេីងធ្វេីជាប្រធានបក្ស ហេីយរួមធ្វេីការជាមួយគ្នាជាធ្លុងមួយ ដេីម្បីសម្រេចគោលដៅសង្រ្គោះជាតិ ។

បុ៉ន្ដែពេលលោកសម រង្សុី បង្កេីតចលនាដេីម្បីជួយដល់គណៈបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ ហេីយជាប់គាំងដោយសារតែប្រធាននៅក្នុងគុក មិនអាចធ្វេីសេចក្ដីសម្រេចអ្វីបាន រញ៉េរញ៉ៃ មិនដឹងនរណាមេ នរណាកេីយ មិនដឹងនរណាស្ដាប់នរណា បាតណាបាតណី គ្មានរបៀប នៅត្រឹងមួយកន្លែង បែងចែករកទិសតំបន់គ្មាន រហូតធ្វេីឲ្យសកម្មជន ប្រជាពលរដ្ឋបាក់ទឹកចិត្ត នឿយណាយ លែងខ្វល់អ្វី តាមការចង់បានរបស់បក្សកាន់អំនាច ដោយសារតែមេីលឃេីញពីបញ្ហាបែបនេះហេីយ ទេីបលោកសម រង្សុី បង្កេីតចលនានេះឡេីងមកដេីម្បីឲ្យមានប្រសិទ្ឋភាពការងារជាងមុន រួមគ្នាជាធ្លុងមួយ ងាយស្រួលដាក់ផែនការណ៍គោលដៅច្បាស់លាស់ ដេីម្បីយកទៅអនុវត្ត ។

បែរជាកូនស្រីអាទិទេពរបស់លោកប្រធានយេីង និងបរិវារកូតាអាវលឿង ចេញមុខមកវាយប្រហារ ជំទាស់ និងចោទលាបពណ៍សព្វគ្រប់មកលេីចលនាសង្រ្គោះជាតិ ថាការបង្កេីតចលនានេះក្បត់បក្ស ដេីម្បីបង្កេីតគណៈបក្សថ្មី ចូលរួមបោះឆ្នោត ការបង្កេីតចលនានេះដេីម្បីធ្វេីបាបលោកកឹមសុខា ការបង្កេីតចលនានេះដេីម្បីលេង៤សន្លឹក ដណ្ដេីមតំណែងប្រធានបក្សពីលោកកឹមសុខា ចោទលាបពណ៍គ្រប់បែបយ៉ាងមកលេីលោកសម រង្សុី ។

សំនួរសួរថាតេីនរណាសុខចិត្តលះបង់តំណែងប្រធានបក្សសង្រ្គោះជាតិ ដេីម្បីការពារបក្ស ? លោកកឹមសុខា ហ៊ានទេ ? តេីកូនស្រីលោកកឹមសុខា និងបរិវារអាវលឿងហ៊ានលះបង់ទេ ? តេីក្រុមណាដែលមិនខ្វល់ពីកូតាបក្សខាង២៦ សុខចិត្តឲ្យកូតាខាង៣កៅអី ព្រមឲ្យលោកកឹមសុខាធ្វេីប្រធានបក្ស ហេីយរួមធ្វេីការជាមួយគ្នា ដោយមិនខ្វល់ពីកូតា ?

ជារួមបញ្ហាទាំងឡាយមកពីកូនស្រីលោកប្រធានយេីង និងបរិវារអាវលឿងរបស់គាត់ បារម្ភខ្លាចឪលែងបានធ្វេីប្រធានបក្ស ខ្លាចសម រង្សុី មកដណ្ដេីមតំណែងពីឪ ប្រសិនជាការបង្កេីតដំណោះស្រាយអ្វីមួយ មិនប៉ះពាល់ផលប្រយោជន៍ក្រុមអាវលឿង ដូចជាលោកសម រង្សុីលាលែងពីប្រធាន ហេីយលោកកឹមសុខាឡេីងធ្វេីប្រធានវិញ ពួកអាវលឿងនឹងយល់ព្រមភ្លាម តែបេីហ៊ានប៉ះពាល់ផលប្រយោជន៍ដល់ក្រុមអាវលឿងរបស់ខ្លួន ពួកគេនឹងជំទាស់ ចោទលាបពណ៍សព្វគ្រប់ ទោះពួកគេដឹងថាការបង្កេីតចលនានោះមានប្រយោជន៍យ៉ាងណាក៏ដោយ
- តម្លៃ ជាមនុស្ស

No comments:

Post a Comment