Paris Peace Accords 23 Oct. 1991

Wednesday, June 27, 2018

គណបក្ស​ ប្រឆាំង​ គ្រោង​ធ្វើ​​ បាតុកម្ម​ទា មទារ​​ និង​តវ៉ា ​ទ្រង់ទ្រាយ​​ ធំ​​​ ប្រឆាំង​​ នឹង​​ការ​​បោះ​ឆ្នោត​​ នៅ​​កម្ពុជា | Opposition party prepares a massive demonstration against election in Cambodia


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង (កណ្ដាល) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
គណបក្ស​ ប្រឆាំង​ គ្រោង​ធ្វើ​​ បាតុកម្ម​ទា មទារ​​ និង​តវ៉ា ​ទ្រង់ទ្រាយ​​ ធំ​​​ ប្រឆាំង​​ នឹង​​ការ​​បោះ​ឆ្នោត​​ នៅ​​កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៥ មិថុនា ២០១៨




មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ប្រកាស​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​បាតុកម្ម នៅ​ក្រៅ​ប្រទេស​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួម​គ្នា​នៅមុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ និង​ថ្ងៃ​បោះឆ្នោត​ដើម្បី​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា ការ​ធ្វើ​ការ​ទាមទារ​ទ្រង់ទ្រាយ​ធំ​មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ និង​ចំ​ថ្ងៃ​បោះឆ្នោត គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ដើម្បី​លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ក្នុងស្រុក​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ក្នុង​ធ្វើ​យុទ្ធនាការ "ដេក ផ្ទះ​ឈ្នះ​ឯង ឬ​ម្រាមដៃ​ស្អាត”។
អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះបី​ប្រទេស​ខ្លះ​មាន​ពេលវេលា​ខុសគ្នា​ពី​ប្រទេស​កម្ពុជា ក៏​ពលរដ្ឋ​ខ្មែរ​ធ្វើការ​ទាមទារ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ឃើញ​ឆន្ទៈ​មោះមុត​របស់​ពួកគេ។
ការប្រកាស​នេះ​របស់​លោក អេង ឆៃអ៊ាង ធ្វើ​ឡើង​តាមរយៈ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ កាលពី​យប់​ទី​២៥ មិថុនា។
លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ក៏បាន​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​ទូរស័ព្ទ ប្រាប់​ទៅ​សាច់​ញាតិ​របស់​ពួកគេ​នៅ​ក្នុង​ស្រុក​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ។ 
របប​លោក ហ៊ុន សែន កំពុង​រៀបចំ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខ។ នៅ​ពេល​នេះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នាំគ្នា​តវ៉ា តាម​ប្រទេស​របស់​ពួកគេ​រស់នៅ​រៀងៗ​ខ្លួន​ប្រឆាំង​ការបោះឆ្នោត​នេះ ដែល​ពួកគេ​ចាត់​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​និង​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន​ឈប់​គាំទ្រ​ការបោះឆ្នោត​នោះ។
ឆ្លើយតប​ទៅ​នឹង​គម្រោង​ទាមទារ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា របប​ក្រុងភ្នំពេញ​និង​រដ្ឋាភិបាល​មិន​ធ្វើតាម​អ្នក​ទាមទារ​នោះ​ទេ។ លោក សុខ ឥសាន ថែមទាំង​ប្រដូច​អ្នក​ទាមទារ​ទាំងនោះ​ជា​សត្វ​រុយ​ដែល​តែងតែ​រំខាន​និង​ដើរ​ឆ្កឹះ​ឆ្កៀល​បង្ក​បញ្ហា។ អ្នកនាំពាក្យ​ដដែល​នេះ​លោក​យល់ថា ការ​ទាមទារ​នោះ​គឺ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ។ «»
សមាជិក​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់​ថា ការ​ទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺជា​រឿង​ត្រឹមត្រូវ។ លោក​យល់ថា បើ​ពលរដ្ឋ​នៅតែ​នាំគ្នា​ទៅ​បោះឆ្នោត​គឺ​មានន័យថា ពួកគេ​នាំគ្នា​ជួយ​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​ឆន្ទៈ​ខ្មែរ​អស់​ជាង​៣​លាន​នាក់​កន្លងមក តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ «»
ខណៈ​សន្ទុះ​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​កំពុង​ប្រកាស មិន​ទទួលស្គាល់​ការ​បោះឆ្នោត និង​ស្នើ​ទៅ​ជប៉ុន​ឲ្យ​ដក​ខ្លួន​ពី​ការ​គាំទ្រ​ការបោះឆ្នោត​នេះ ថ្នាក់ដឹកនាំ​គ្រាក់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​សម្រុក​ធ្វើ​យុទ្ធនាការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ កា​របោះឆ្នោត​ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​នេះ​ត្រូវ​សហគមន៍​អន្តរជាតិ​ពី​ប្រទេស​លោក​សេរី​ព្រមាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត៕



1 comment:

  1. Anonymous8:45 AM

    I am excited. Will I see some baton fights? I am tired of watching old youtube clips and want to see new fights.

    ReplyDelete