ពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨ |
ពលរដ្ឋខ្មែរ នៅអូស្ត្រាលី កំពុង ចាប់ផ្តើម ធ្វើបាតុកម្ម ប្រឆាំង ការបោះឆ្នោត នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៨
ពលរដ្ឋខ្មែរនៅអូស្ត្រាលីកំពុងចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា ដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។
អ្នកចូលរួមធ្វើបាតុកម្មនេះម្នាក់ លោកស្រី ម៉ាលី ឲ្យអាស៊ីសេរីដឹងថា ក្រុមបាតុករជាង ៣០០នាក់កំពុងជួបជុំនៅរដ្ឋវ៉ិកតូរីយ៉ា (Victoria)។ ពួកគេ ស្រែកប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលនឹងកើតក្រោយការបោះឆ្នោតអាណត្តិទី៦ និងទាមទារឲ្យដោះលែងលោក កឹម សុខា។
ពលរដ្ឋខ្មែរនៅអូស្រ្តាលីការធ្វើការទាមទារមុនថ្ងៃបោះឆ្នោតមួយថ្ងៃនេះ ដើម្បីជាសារមួយ ប្រាប់ទៅពលរដ្ឋខ្មែរនៅក្នុងស្រុក ទុកម្រាមដៃខ្លួនឯងឲ្យស្អាតកុំទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា ស្អែកនេះ។ តាមគម្រោង ពលរដ្ឋខ្មែរនៅអូស្រ្តាលីចំនួនបីរដ្ឋ គឺរដ្ឋញ៉ូសៅវែល រដ្ឋវិកតូរីយ៉ា ទីក្រុងអាដឺឡែត និងរដ្ឋសៅអូស្រ្តាលី ដែលមានអ្នកចូលរួមរាប់ពាន់នាក់ធ្វើបាតុកម្មក្នុងថ្ងៃនេះ។
សូមរង់ចាំស្ដាប់ និងអានព័ត៌មាននេះពិស្ដារ នៅក្នុងការផ្សាយជាបន្តបន្ទាប់...
Aw, no more protest?!! I was hoping to see protests in Cambodia and some fights between the protesters and the police.
ReplyDeleteI guess I still have to watch the old youtube clips then. LOL...