RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៨
តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាលែន ឡូវែនថល (Alan Lowenthal) បានព្រមានថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយនឹងសហគមន៍អឺរ៉ុប ដើម្បីរៀបចំការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា ប្រសិនបើលោក ហ៊ុន សែន នៅតែមិនព្រមស្តារលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានភាពប្រក្រតីវិញទាន់ពេលវេលាទេនោះ។ តំណាងរាស្រ្តរូបនេះក៏បញ្ជាក់ដែរថា កម្ពុជាជាប្រទេសយុទ្ធសាស្រ្ត ដែលអាមេរិកយកចិត្តទុកដាក់នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្ការកុំឲ្យប្រទេសនេះ ក្លាយទៅជាអាយ៉ងនៃប្រទេសចិន។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក អាលែន ឡូវែនថល (Alan Lowenthal) ដែលមានសេចក្តីដូចតទៅ...
ទីន ហ្សាការីយ៉ា៖ សួស្តីលោក អាលែន ឡូវែនថល សុខសប្បាយទេបាទ!
អាលែន៖ បាទខ្ញុំសុខសប្បាយជាធម្មតាទេ អគុណដែលបានសួរ!
ទីន ហ្សាការីយ៉ា៖ នៅមិនដល់មួយអាទិត្យនោះទេ ការបោះឆ្នោតជាតិនៅកម្ពុជានឹងចាប់ផ្តើម គឺនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ទោះបីជាមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ ឡើងវិញក៏ដោយ ក៏លោក ហ៊ុន សែន ហាក់មិនខ្វល់នោះដែរ។ តើសហរដ្ឋអាមេរិកមានយុទ្ធសាស្ត្រអ្វីផ្សេងទៀតដែរទេដើម្បីធានាថា លោក ហ៊ុន សែន ស្ដារស្ថានភាពនយោបាយបច្ចុប្បន្នបាន?
អាលែន៖ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរជាដុំកំភួន ក្នុងការអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតទេ នោះយើងមិនទទួលស្គាល់ការបោះឆ្នោតនោះទេ ដោយសារការបោះឆ្នោតនេះធ្វើឡើង ដោយមិនសេរីត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ហើយការបោះឆ្នោត នេះគឺជាការបោះឆ្នោតខុសច្បាប់ថែមទៀត។ យើងនឹងសហការជា មួយសហគមន៍អឺរ៉ុប ហើយយើងក៏កោតសរសើរដែរដល់សហគមន៍អឺរ៉ុប ដែលបានបង្កើនការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មដល់របបលោក ហ៊ុន សែន។ បញ្ហានេះយើងមិនមែនមានគំនិតផ្តួលរំលំអ្វីនោះទេ ប៉ុន្តែយើងចង់បានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទីន ហ្សាការីយ៉ា៖ ក្រុមបណ្តាប្រទេសកុម្មនីសមួយចំនួនដូចជាប្រទេស ចិននិងរុស្សីជាដើម្បីគ្រោងបញ្ជូនក្រុមអ្នកអង្កេតការណ៍របស់ពួកគេ ទៅឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា ស្របពេលសហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុបបដិសេធលើបញ្ហានេះ។ តើលោកមានអ្វីដែលត្រូវនិយាយប្រសិនបើប្រទេសទាំងនោះចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ?
អាលែន៖ ការបោះឆ្នោតនេះ ប្រៀបបីដូចជាសមរភូមិ នៃសង្គ្រាម ពិភពលោករវាងលទ្ធិប្រជាធិបតេយ្យ និងអំណាចផ្តាច់ការ។ រដ្ឋាភិបាលរុស្ស៊ី និងចិន ជាក្រុមរដ្ឋាភិបាលផ្តាច់ការ ដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតនៅកម្ពុជាគឺជាបោះ ឆ្នោតដ៏អាមាស់ដោយសារគ្មានគណបក្សប្រឆាំងចូលរួម។ យើងនឹងមិនត្រាប្រណីលើកលែង ឬទទួលស្គាល់ការបោះឆ្នោតមួយនេះឡើយ ហើយពួកគេត្រូវតែផ្លាស់ប្តូរគោលជំហររបស់ខ្លួន ឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូចដែលយើងបានប្រាប់ទៅរុស្ស៊ី និងចិនអញ្ចឹងដែរថា ការបញ្ជូនក្រុមអ្នកអង្កេតការណ៍បោះឆ្នោតរបស់ពួកគេទៅកម្ពុជា នឹងមិនអាចមកកាឡៃថា ជាការបោះឆ្នោតបែបសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ទីន ហ្សាការីយ៉ា៖ រដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីៗ បានឧបត្ថម្ភរថយន្ត និងហិបឆ្នោតជាច្រើន ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។ តើជំនួយរបស់ជប៉ុននឹងប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបក្នុងការដាក់សម្ពាធដល់របបលោក ហ៊ុន សែន ឲ្យស្តារលទ្ធិប្រជាធិបតេយ្យនោះវិញដែរទេ?
អាលែន៖ ខ្ញុំគិតថាប្រទេសជប៉ុនគឺជាអ្នកដែលព្យាយាមចែចូវឲ្យមាន ការកែប្រស្ថានការណ៍នយោបាយនៅកម្ពុជា។ អ្វីដែលយើងគាំទ្រជប៉ុន គឺយើងចង់បញ្ចាក់ជំហររបស់យើងឲ្យច្បាស់ថាយើងគាំទ្រទៅលើការ ចង់បានឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកណាធ្វើអីធ្វើទៅ ប៉ុន្តែនៅចុងក្រោយគឺត្រូវតែមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ទីន ហ្សាការីយ៉ា៖ សហគមន៍អឺរ៉ុបកំពុងធ្វើការវាយតំលៃស្ថានភាពនយោបាយនៅកម្ពុជា ដើម្បីឲ្យប្រាកដថា តើពួកគេនឹងកាត់ប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ឬយ៉ាងណា។ តើសហរដ្ឋអាមេរិកមានគម្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជាអ៊ីចឹងដែរទេ?
អាលែន៖ ឥឡូវគ្រាន់តែបង្ហាញជំហរសំរាប់ខ្លួនខ្ញុំផ្ទាល់សិន ប៉ុន្តែខ្ញុំចង់ និយាយថាអញ្ចេះ នៅក្នុងទំនាក់ទំនងរដ្ឋសភា ដែលមានក្រុមតំណាងរាស្រ្តអាមេរិកាំងពីខាងគណបក្សទាំងពីររួមមានខ្លួនខ្ញុំផ្ទាល់ លោក ថិត យ៉ូហូ (Ted Yoho) លោក ស្ទីវ ឆាបុត្រ (Steve Chabot) លោក អីលីយាត អ៊ែងហ្គល (Eliot Engel) និងលោក អេដ រ៉យ (Ed Royce) ព្រមទាំងថា្នក់ដឹកនាំទាំងអស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក សុទ្ធតែគាំទ្រយ៉ាងខ្លាំងដល់ការបង្កើនឲ្យមានការ ដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយដល់រដ្ឋាភិបាលកម្ពុជា។ ពួកគេសុទ្ធតែយល់តែទាំងអស់អំពីការបាត់បង់លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដល់ពលរដ្ឋខ្មែរទៀតនោះ សហរដ្ឋអាមេរិក គួតែប្រើប្រាស់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់ខ្លួនដើម្បីជាការឆ្លើយតបហើយ។
ទីន ហ្សាការីយ៉ា៖ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនទើបតែចុះហត្ថលេខា បន្តការធ្វើពាណិជ្ចកម្មជាមួយកម្ពុជារយៈពេលបីឆ្នាំទៀតហ្នឹង។ តើលោកមានអ្វីនិយាយបន្ថែម លើបញ្ហានេះ?
អាលែន៖ ខ្ញុំទើបតែទទួលបានលិខិតពីក្រសួងការបរទេសសហរដ្ឋអាមេរិក អំពីការផ្អាកជំនួយជាច្រើនដល់កម្ពុជាដោយសារបានរំលាយគណបក្ស សង្គ្រោះជាតិ ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប។ ជាងនេះទៀត ក្រសួងរតនាគារជាតិរបស់ អាមេរិកក៏បានដាក់ទណ្ឌកម្មបង្កកទ្រព្យមេអង្គរ័ក្សរបស់លោក ហ៊ុន សែន ថែមទៀត។ រដ្ឋបាលរបស់លោកប្រធានាធិបតីក៏បានយល់យ៉ាងស៊ីជំរៅអំពីបញ្ហានេះ ហើយពួកគេនឹងចាត់វិធានការធ្ងន់ធ្ងរផ្សេងទៀត ដើម្បីធ្វើយ៉ាងដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើងវិញ។
ទីន ហ្សាការីយ៉ា៖ ក្រៅពីការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការដល់លោក ហ៊ីង ប៊ុនហៀង មេអង្គរ័ក្សរបស់លោក ហ៊ុន សែន តើរហូតមកទល់ពេលនេះលោកដឹងថាមានមន្រ្តីជាន់ខ្ពស់របស់លោក ហ៊ុន សែន ណាទៀតដែរទេ ដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅរង់ចាំការដាក់ទណ្ឌកម្មនោះ?
អាលែន៖ រហូតមកទល់ពេលនេះប្រធានាធិបតី និងក្រសួងការបរទេស បានកំណត់ថ្ងៃច្បាស់លាស់ក្នុងការផ្តល់បញ្ជីឈ្មោះរបស់ក្រុមមន្រ្តីទាំងឡាយនោះមកអោយយើង។ ពេលដែលយើងអនុម័តសេចក្តីព្រាង ច្បាប់លេខ H.R. 5754 នេះហើយ ពេលនោះលោកប្រធានាធិបតីនឹង ចេញបញ្ជីឈ្មោះរបស់ក្រុមមន្រ្តីកម្ពុជាទាំងនោះមកអោយយើង។
ទីន ហ្សាការីយ៉ា៖ សំណួរចុងក្រោយរបស់ខ្ញុំ ក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែសហរដ្ឋអាមេរិកហាក់កំពុងបាត់បង់ឥទ្ធិពលរបស់ខ្លួនលើប្រទេសកម្ពុជា។ ជាលទ្ធផលកម្ពុជាកំពុងបោះជំហានទៅរករបបផ្តាច់ការ។ តើសហរដ្ឋអាមេរិកអនុញ្ញាតឲ្យមានបញ្ហានេះកើតដោយគ្មានការប្រើវិធានការណាមួយដែរទេ?
អាលែន៖ បញ្ហានេះយើងកំពុងរៀបចំធ្វើហើយ ហើយសហគមន៍អឺរ៉ុប ក៏កំពុងរៀបធ្វើដែរ។ យើងមិនអាចអនុញ្ញាតឲ្យកម្ពុជាដើរចេញពីគន្លងប្រជាធិបតេយ្យបាននោះទេ ហើយយើងក៏មិនអនុញ្ញាតឲ្យលោក ហ៊ុន សែន បំផ្លាញកិច្ចប្រឹងប្រែងរបស់យើងដែលខិតខំតម្រែតម្រង់កម្ពុជា ឲ្យមានលទ្ធិប្រជាធិបតេយ្យនោះដែរ។
ទីន ហ្សាការីយ៉ា៖ អញ្ចឹងតើកម្ពុជាមានអ្វីសំខាន់ដល់សហរដ្ឋអាមេរិក?
អាលែន៖ កម្ពុជាគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក ពីព្រោះប្រទេសកម្ពុជាជាប្រទេសចុងក្រោយ នៅអាស៊ីភាគអាគ្នេយ៍ ដែលយើងត្រូវការពារលទ្ធិប្រជាធិបតេយ្យនៅទីនោះ។ ដូច្នេះយើង មិនត្រូវការអំណាចផ្តាច់ការ ហើយយកគំរូនៃការដឹកនាំរបស់ប្រទេសចិនមកអនុវត្តសម្រាប់កម្ពុជានោះឡើយ។
ទីន ហ្សាការីយ៉ា៖ បាទសូមអគុណច្រើនលោក អាលែន ឡូវែនថល!
អាលែន៖ បាទសូមអគុណ!
US congressman working with EU to prepare economic sanctions against Cambodia
ReplyDelete-------------------------
LOL...nothing will happen. I read similar lines so many times in the last couple years and nothing happened.
How many times have Scam Rainsy sued somebody else and nothing happened? How many times have CNRP sued and nothing came out of?
Such a waste of time.
I have just done a google search for: sanction Cambodia
Deleteand I found no news. I narrowed the search to one week, one month and there was no news.
CNRP are a bunch of liars.
Oh wait, CNRM or CNRP. I am confused. I think CNRP should sue CNRM. LOL.
DeleteIf you don't do it, Scam Rainsy will sue CNRP for infringing on the name, CNRM.