លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។
© ចាន់ណា/rfi
សហភាព សហជីព កម្ពុជា បដិសេធការសម្រេច របស់ គណៈកម្មការ ប្រឹក្សាការងារ ពាកព័ន្ធ នឹងកាលបរិច្ឆេទ កំណត់ប្រាក់ឈ្នួល កម្មករកាត់ដេរ
ការបដិសេធ របស់ សហភាពសហជីពកម្ពុជា បានធ្វើឡើង បន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃចន្ទ ទី៣០មិថុនា បានបោះឆ្នោតសម្រេចកំណត់យកខែមករាឆ្នាំ២០១៥ ជាកាលបរិច្ឆេទចូលជាធរមាន ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៥ របស់កម្មករកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារនេះ មិនបានបម្រើផលប្រយោជន៍ដល់កម្មករនិយោជិត ដោយសារតែសមាសភាពគណៈកម្មការប្រឹក្សាការងារ ភាគច្រើនលើសលុប គឺមកពីខាងរដ្ឋាភិបាល។ ហើយថា ការសម្រេចនេះ គ្រាន់តែបម្រើផលប្រយោជន៍និយោជកតែប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍គ្មានលេខ ចុះថ្ងៃទី១ខែកក្កដា របស់សហភាពសហជីពកម្ពុជា បានលើកឡើងទៀតថា កម្មករ កម្មការិនីបម្រើការងារគ្រប់វិស័យ ដែលបានធ្វើការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ មិនទាន់មានដំណោះស្រាយទេ ហើយតំណាងសមាគម និងសហជីព បានថ្លែងការណ៍រួម កាលពីថ្ងៃទី២៣មិថុនាកន្លងទៅនេះ ដោយស្នើឲ្យយកថ្ងៃទី០១តុលាខាងមុខនេះ ជាកាលបរិច្ឆេទប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ។ សហភាពសហជីពកម្ពុជា បានស្នើសូមឲ្យប្រធានគណៈកម្មការប្រឹក្សាការងារ ពិនិត្យចំពោះការសម្រេចឡើងវិញ ដើម្បីបញ្ចៀសបញ្ហាបាតុកម្ម កុំឲ្យកើតមានបន្តទៀត។
សូមរំលឹកថា ទាក់ទងនឹងប្រាក់ឈ្នួលកម្មករនេះ កាលពីថ្ងៃចន្ទ ទី៣០មិថុនាកន្លងទៅ គណៈកម្មការប្រឹក្សាការងារ បានបោះឆ្នោតជាសម្ងាត់ ដែលជាលទ្ធផល គឺកំណត់ យកខែកក្កដា ឆ្នាំ២០១៤ នេះ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភ័ណ្ឌកាត់ដេរ ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ហើយយកខែសីហា សម្រាប់ការពិភាក្សាទ្វេភាគី ។ នៅខែកញ្ញា ពិភាក្សា ជាលក្ខណៈត្រីភាគី ។ ចំណែកខែតុលា បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ ២០១៥។ ហើយនៅខែមករា ឆ្នាំ ២០១៥ ជាកាលបរិច្ឆេទចូលជាធរមាន ប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ២០១៥។
គួរដឹងដែរថា គណៈកម្មការប្រឹក្សាការងារ មានសមាជិក ២៨រូប ប៉ុន្តែនៅថ្ងៃបោះឆ្នោតសម្ងាត់ ថ្ងៃទី៣០មិថុនានោះ គឺអវត្តមាន ៥រូប។ ដូច្នេះ អង្គបោះឆ្នោតមាន២៣រូប ហើយលទ្ធផល គឺ២០សំឡេងគាំទ្រ កំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃកំណត់ប្រាក់ឈ្នួលកម្មករនិយោជិក។ ចំណែក ៣សំឡេងទៀត ប្រឆាំងនឹងការកំណត់នេះ៕

No comments:
Post a Comment