ប្រាក់ខែគោល អប្បបរមា របស់ កម្មករ នៅប្រទេសអាស៊ាន
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាសិទ្ធិរស់នៅរបស់កម្មករ ការកំណត់ប្រាក់ខែគោលអប្បបរមា គឺអាស្រ័យលើកត្តាសំខាន់បី គឺទីមួយ ការកើនឡើងអត្រាអតិផរណា ទីពីរ ផលិតភាពការងារ និងទីបី អត្រាកម្លាំងពលកម្មចូលក្នុងទីផ្សារការងារ។
កំឡុងឆ្នាំ២០១៣ ប្រទេសសមាជិកអាស៊ានជាច្រើនបាន កែប្រែច្បាប់កំណត់ប្រាក់ខែគោលអប្បបរមា ដើម្បី លើកកម្ពស់ជីវភាពរបស់ពលករ ។
របាយការណ៍របស់សមាគមន៍អាស៊ាន បានបង្ហាញអំពីការកំណត់ប្រាក់ខែគោលអប្បបរមាខុសៗគ្នា ទៅតាមតំបន់ទីក្រុងនិងជនបទ។ ប្រទេសម៉ាឡេស៊ីបានកំណត់ប្រាក់ខែគោលចំនួន២៩៦ដុល្លារអាមេរិកក្នុងមួយខែចាប់តាំងពីដើមឆ្នាំ២០១៣។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជី រ៉ាសាក់ (Naji Razak) បានអះអាងថា ប្រាក់ខែគោលនេះ នឹងធ្វើសារជាថ្មីក្នុងរយៈ ពេល២ឆ្នាំម្ដង។ ប្រទេសថៃវិញក៏បាន កំណត់ប្រាក់ខែគោលអប្បបរមារបស់ខ្លួនកាលពីដើមឆ្នាំ២០១៣ ចំនួន១០ក្នុងមួយថ្ងៃ សមាមាត្រនឹង៣០០ដុល្លារអាមេរិកក្នុងមួយខែ។ ប្រាក់ខែគោលរបស់ថៃនិងម៉ាឡេស៊ីបាន អនុវត្តន៍ប្រហាក់ប្រហែលគ្នា រវាងពលករដែលធ្វើការនៅទីក្រុង និងជនបទ។
ប្រទេសឥណ្ឌូនេស៊ី ក៏បានកែប្រែប្រាក់ខែគោល ដោយបង្កើតច្បាប់ថ្មីដើម្បីកំណត់ប្រាក់អប្បបរមារបស់ខ្លួនកើនដល់ ២២៦ដុល្លារអាមេរិក ដែលអនុវត្តនៅទីក្រុងហ្សាកាតា (Jakarta) និងចំនួនប្រាក់ខែគោលអប្បបរមា ៨៥ដុល្លារអាមេរិកដែលអនុវត្តនៅជនបទ។
ប្រទេសវៀតណាម ក៏បានកំណត់ប្រាក់ខែគោលរបស់ខ្លួនខុសគ្នារវាងពលកម្មនៅទីក្រុងនិងជនបទដែរ។ ប្រាក់គោលអប្បបរមាមានចំនួន ១១២ដុល្លារអាមេរិកក្នុងមួយខែ ដែលអនុវត្តនៅទីក្រុងហូជីមិញ (Ho Chi Minh) និងទីក្រុងហាណូយ (Hanoi) និងចំនួន ៧៩ដុល្លារអាមេរិក នៅទីជនបទ។
ដោយឡែក ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា ជាប្រទេសសមាជិកអាស៊ានដែលទើបបើកចំហសេដ្ឋកិច្ចរបស់ខ្លួន មិនមានច្បាប់កំណត់ប្រាក់ខែគោលអប្បបរមាឡើយ។ ប៉ុន្តែម្ចាស់ក្រុមហ៊ុន ឬសហគ្រាសនៅប្រទេសនេះ បានផ្ដល់ប្រាក់ខែដល់កម្មករយ៉ាងតិចបំផុត ៥៦ដុល្លារក្នុងមួយខែ។ ទោះបីជាប្រទេសភូមា គ្មានច្បាប់កំណត់ប្រាក់ខែគោលអប្បបរមាក៏ដោយ ប៉ុន្តែប្រទេសនេះបានបង្កើតច្បាប់ថ្មីកាលពីឆ្នាំ២០១២ ដោយអនុញ្ញាតឲ្យពលករបង្កើតជាសហជីពនិងច្បាប់ធ្វើបាតុកម្ម។
ចំពោះប្រទេសហ្វីលីពីន បានកំណត់ប្រាក់ខែគោលអប្បបរមាលើប្រភេទការងារក្រៅបីវិស័យកសិកម្មនិងតាមតំបន់។ ប្រាក់ខែគោលលើការងារក្រៅពីកសិកម្មមានចន្លោះពី ៣០០ដុល្លារ ទៅ៣៣០ដុល្លារអាមេរិក ដែលអនុវត្តនៅទីក្រុងម៉ានីល។ ប្រាក់គោលអប្បបរមានៅទីជនបទវិញ មានចន្លោះពី ១៥០ដុល្លារ ទៅ ១៨០ដុល្លារអាមេរិកក្នុងមួយខែ។
ប្រទេសសិង្ហបុរី និងប្រទេសប្រ៊ុយណេវិញ មិនមានច្បាប់ស្ដីពីការកំណត់ប្រាក់ខែគោលអប្បបរមាឡើយ។ ប្រាក់ខែនៅប្រទេសសិង្ហបុរី គឺកំណត់ទៅតាមទីផ្សារសេរី ឬកំណត់ទៅតាមជំនាញពលកម្មនិងប្រភេទក្រុមហ៊ុននីមួយៗ។ ប៉ុន្តែប្រទេសសិង្ហបុរី មានគោលនយោបាយដើម្បីជួយដល់កម្មករដែលមានប្រាក់ខែទាបដើម្បីធានាការរស់នៅសមរម្យ។
ប្រាក់ខែគោលរបស់ប្រទេសកម្ពុជា មានចំនួន ៨៥ដុល្លារអាមេរិកដែលអនុវត្តនៅក្នុងឆ្នាំ២០១៣ និងប្រទេសឡាវ មានចំនួន ៧៨ដុល្លារអាមេរិក ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១១។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសសមាជិកអាស៊ានដែលមានក្រុមកម្មករទាមទារការតវ៉ាដំឡើងប្រាក់ខែគោលអប្បបរមាគឺប្រទេសកម្ពុជា។
ពលកររាប់ម៉ឺននាក់មកពីបណ្ដារោងចក្រកាត់ដេរជាច្រើន ដើម្បីទាមទារប្រាក់ខែរស់នៅសមរម្យចំនួន ១៦០ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែការទាមទារនេះ តំណាងខាងវិស័យកាត់ដេរបានបដិសេធ។
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា បានអះអាងថា ស្ថាប័នពាក់ព័ន្ធនិងក្រសួងការងារ បានព្រមព្រៀងគ្នាលើការកំណត់ប្រាក់ខែគោលអប្បបរមារបស់កម្ពុជា ត្រូវដំឡើង ចំនួន ១៥ដុល្លារអាមេរិករៀងរាល់ឆ្នាំ។
លោក ជាតិ ខេមរា មានប្រសាសន៍បន្ថែមទៀតថា ការទាមទារដំឡើងប្រាក់ខែគោលតាមការរំពឹងទុករបស់ក្រុមពលករ គឺធ្វើឲ្យរោងចក្របិទទ្វារ។ បច្ចុប្បន្នការទាមទារដំឡើងប្រាក់ខែគោលនៅកម្ពុជា បានក្លាយជាបញ្ហាធ្ងន់ធ្ងរស្របពេលដែលវិបត្តិនយោបាយមិនទាន់ដោះស្រាយបាននោះ។
ដើម្បីទប់ស្កាត់ភាពចលាចលដែលកើតឡើងនៅកម្ពុជា ថ្នាក់ដឹកនាំអាស៊ាន ក៏បានរៀបចំ និងកែប្រែឡើងវិញ ដំឡើងប្រាក់ខែគោលអប្បបរមារបស់ខ្លួនរៀងរាល់ឆ្នាំដែរ។
គេហទំព័ររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន បានបង្ហាញថា ក្នុងកិច្ចខំប្រឹងប្រែងដើម្បីទប់ស្កាត់នឹងអត្រាអតិផរណា និងការពារការកើតមានភាពចលាចលហិង្សាណាមួយរបស់កម្មករ ប្រទេសសមាជិកអាស៊ានទាំងអស់បានខិតខំបង្កើនកម្រិតប្រាក់ខែគោលអប្បបរមា និងបង្កើតច្បាប់ពលកម្មថ្មី ដើម្បីការពារដល់សិទ្ធិកម្មករឲ្យទទួលបានការរស់នៅសមរម្យ។
ប្រទេសសមាជិកអាស៊ានដែលមានប្រាក់គោលអប្បបរមាខ្ពស់ ដោយសារតែការកើនឡើងខ្ពស់នៃផលិតភាពកម្មករ ស្របពេលដែលកម្លាំងពលកម្មកាត់តែច្រើនចូលក្នុងទីផ្សារការងារអាស៊ាន៕
HUN SEN must be removed by Nuclear Bombs, otherwise Cambodia will be controlled by Vietnamese colonialism forever
ReplyDelete