Paris Peace Accords 23 Oct. 1991

Tuesday, December 31, 2013

CNRP ថា​ ស្ថានទូត​ជប៉ុន​ មិន​ដែល​ស្នើ​ ឲ្យ​បក្សប្រឆាំង​ បញ្ឈប់​ ដឹកនាំ​ កម្មករ​តវ៉ា​ទេ​​

CNRP ថា​ ស្ថានទូត​ជប៉ុន​ មិន​ដែល​ស្នើ​ ឲ្យ​បក្សប្រឆាំង​ បញ្ឈប់​ ដឹកនាំ​ កម្មករ​តវ៉ា​ទេ​​


ដោយ៖​ ថុល ស្រីលក្ខណ៍ និង​អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី​ | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មន្ត្រី​ស្ថានទូត​ជប៉ុន មិន​ដែល​កោះហៅ ឬ​ដាក់​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូល​ជួប​ដើម្បី​ពិភាក្សា ពី​បញ្ហា​ដែល​គណ​បក្ស​​នេះ​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​នោះ​ទេ​។​
​ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ម្សិលមិញ​អះអាងថា ​ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា បាន​សរ​សេរ​​លិខិត​ក្រើនរំលឹក​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យនៅ​ឆ្ងាយ​ពី​ក្រុម​កម្មករ និង​មិន​ត្រូវ​អូសទាញ កម្មករ ពាក់ព័ន្ធ​ជាមួយ​នយោបាយ​ជា​ហេតុ ធ្វើឲ្យប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ក​ម្មករ​។ លោក​បន្ថែមថា មាន​មន្ត្រី​ទូត​កូរ៉េ​នៅ​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ខ្លះទៀត​ក៏​គ្រោង​ផ្ញើ លិខិត ទៅ​លោក សម រង្ស៊ី​ ផង​ដែរ​។
​ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការលើកឡើង​របស់​លោក ឈាង វុន​ជា​រឿង​មិន​ពិត​។ លោក ​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ផ្អាក​ធ្វើការ​ដង្ហែ​​ក្បួន​រយៈពេល​៦​ថ្ងៃនេះ ដើម្បី​ទុក​ឱកាស​ឲ្យ​តំណាង​បាតុករ​សំណេះសំណាល​គ្នា ហើយ​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​កន្លងមក​មិនមែន​គណបក្ស​នេះ ជា​អ្នកជំរុញ​នោះ​ទេ​ ៖
​លោក យឹម សុវណ្ណ បញ្ជាក់ថា ការដែល​លោក កឹម សុខា និង​លោក សម រង្ស៊ី ចុះ​ពី​រថយន្ត​កាលពី​ចុង​សប្តាហ៍​មុន ខណៈ​កំពុង​ដឹកនាំ​បាតុករ​ហែ​ក្បួន​នោះ ដោយសារ​លោក​ទាំង​២​មាន​ភារៈកិច្ច​ត្រូវ​ទៅ​ជួប​មន្ត្រីជាន់ខ្ពស់​របស់​ស្ថានទូត​ផ្សេងៗ​ជា​ទម្លាប់ ហើយ​មិន​បាន​និយាយ​ពី​បញ្ហា​ដឹកនាំ​កម្មករ​នេះ​ទេ​។​
​លោក ឈាង វុន ប្រាប់​VOD​ថា លោក​ទទួលបាន​ព័ត៌មាន​នេះ ពី​មន្ត្រី​ស្ថានទូត​ទាំង​នោះ កាលពី​ចុង​សប្តាហ៍​មុន ដែល​មន្ត្រី​ស្ថានទូត​ជប៉ុន ពិតជា​បាន​កោះហៅ​មែន​។ លោក​ហៅ​ការ​ផ្ទុះ​​ការតវ៉ា​របស់​កម្មករ​នេះ​ថា ជា​រឿង​នយោបាយ​របស់​គណបក្ស​ប្រឆាំង ៖
VOD​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​មន្ត្រី​ស្ថានទូត​ជប៉ុន បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅលើ​គេហទំព័រ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា មិនឃើញ​មាន​បង្ហោះ​លិ​ខិត​​ណាមួយ​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។
​មេដឹកនាំ​សហជីព ធ្លាប់​អះអាងថា ការធ្វើ​បាតុកម្ម​របស់​កម្មករ​នៅ​ពេល​នេះ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ ព្រោះ​ប្រាក់​ឈ្នួល​ត្រឹម​៩៥​ដុល្លារ​ដែល​ទើបនឹង​ដំឡើង​នោះ មិន​អាច​ផ្គត់ផ្គង់​ជីវៈភាព​បាន​ទេ​។ សហជីព​ទាំងនោះ បញ្ជាក់ថា ការ​បាតុកម្ម​នេះ​មិនមែន​ដោយសារ​ការអូសទាញរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​៕

2 comments:

  1. Anonymous2:41 PM

    HUN SEN must be removed by Nuclear Bombs otherwise Cambodia will be controlled by Vietnamese colonialism forever

    ReplyDelete
  2. Anonymous2:14 AM

    Watch this the thirth hand of reaction from Hun Sen started from Phay to Chheang ,Khiev next from who ?warning is not scare people anymore they strt to drop gasoline on the flame .KRANHUN EASAN

    ReplyDelete