លោក សម រង្ស៊ី ប្រកាស ឈប់ដង្ហែក្បួន បាតុកម្ម នៅភ្នំពេញ មួយសប្តាហ៍
ដោយ៖ ញឹម សុខន / វិទ្យុ វីអូឌី | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013

ការដង្ហែក្បួនរបស់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ តាមមហាវិថីព្រះមុនីវង្ស នៅរសៀលថ្ងៃទី២៩ខែធ្នូ (រូបថត ពេជ្រ សុធារី)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅល្ងាចថ្ងៃអាទិត្យនេះ ប្រកាសឈប់ហែក្បួនបាតុកម្មនៅរាជធានីភ្នំពេញមួយសប្តាហ៍សិន ចាប់ពីថ្ងៃចន្ទ ទី៣០ខែធ្នូ។
លោក សម រង្ស៊ី ប្រកាសបែបនេះទៅកាន់បាតុករ បន្ទាប់ពីលោកបានដឹកនាំក្បួនដង្ហែ ដែលមានអ្នកចូលរួមជាង១០ម៉ឺននាក់ និងចាត់ទុកជាក្បួនដង្ហែទ្រង់ទ្រាយធំជាងក្បួនដង្ហែ និងបាតុកម្មផ្សេងៗទៀត។
លោក សម រង្ស៊ី មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការឈប់ដង្ហែក្បួនមួយរយៈនេះ ដោយគ្រាន់តែលើកឡើងថា បាតុកម្មលើកនេះធំដែលមិនមានអ្នកណាអាចធ្វើបានដូចគណបក្សសង្គ្រោះជាតិ។ លោកថា ទុកពេលសម្រាកសិន ដោយទុកចំហាយបាតុកម្មសិន។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា បាតុកម្ម និងការជួបជុំនៅទីលានប្រជាធិបតេយ្យ គឺត្រូវប្រព្រឹត្តទៅជាធម្មតា ដោយមានការសម្តែងមតិដូចសព្វមួយដង។លោកក៏បានអំពាវនាវឲ្យមន្ត្រីរាជការ និងកងការពារជាតិ ចេញមុខចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីការផ្លាស់ប្តូរ។ លោកបញ្ជាក់ថា ចំពោះមន្ត្រីរាជការ ដែលហ៊ានចេញមុខហើយ និងត្រូវបានបណ្តេញចេញពីការងារ លោកនឹងទទួលមកធ្វើការវិញ នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាល។
កាលពីថ្ងៃសៅរ៍ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ជាលក្ខណៈផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា លោកស្នើឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា។លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយយកប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន។ លោក សម រង្ស៊ី បន្តថា ល្មមដល់ពេលគណបក្សនយោបាយជួបគ្នាហើយនៅសប្តាហ៍ក្រោយ គឺដើមឆ្នាំ២០១៤ ដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញ ដោយរកគំនិតថ្មីខ្លះ កុំយកតែគំនិតចាស់ៗ។ លោក ព្រមានថា កុំឲ្យការតវ៉ាហួសវែងឆ្ងាយ និងកុំឲ្យកាន់តែធំធ្ងន់ធ្ងរ៕
Under power of people movement Som Ransey took cradit from and stop do the right tracks mean make a space for CPP looking for tactics to defeat us by any scheme of taunt and treat people who been protests again them .Should people listen to him R go ahead do it as usuel? should change plant to defeat faster than this ten of thousad people we sacrefice together take this moment become reality kick Yuon out \\\\\\KRANHUN EASAN
ReplyDeleteWhy stop the protest now? Why! Why! Why!
ReplyDeleteI hope Sam Rainsy doesn't try to cheat Cambodian people out of justice! The goal to find justice for Cambodian voters have not been reached and if Sam Rainsy achieve in finding his own justice and it is him alone who can stop the protest but not for Cambodian voters!