Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

លោក សម រង្ស៊ី ប្រកាស​ ឈប់​ដង្ហែ​ក្បួន​ បាតុកម្ម​ នៅ​ភ្នំពេញ​ មួយ​សប្តាហ៍​​

លោក សម រង្ស៊ី ប្រកាស​ ឈប់​ដង្ហែ​ក្បួន​ បាតុកម្ម​ នៅ​ភ្នំពេញ​ មួយ​សប្តាហ៍​​


ដោយ៖​ ញឹម សុខន / វិទ្យុ វីអូឌី​ | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013

ការ​ដង្ហែ​ក្បួន​របស់​ក្រុមបាតុ​ករ​គណបក្ស​សង្គ្រោះជាតិ តាម​មហា​វិថី​ព្រះ​មុនី​វង្ស នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​ធ្នូ (រូបថត ពេជ្រ សុធារី)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ប្រកាស​ឈប់​ហែ​ក្បួន​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ​មួយ​សប្តាហ៍​សិន ចាប់ពី​ថ្ងៃ​ចន្ទ ទី​៣០​ខែ​ធ្នូ​។​​
​លោក សម រង្ស៊ី ប្រកាស​បែបនេះ​ទៅ​កាន់​បាតុករ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្បួន​ដង្ហែ ដែល​មាន​អ្នកចូលរួម​ជាង​១០​ម៉ឺន​នាក់ និង​ចាត់ទុកជា​ក្បួន​ដង្ហែ​ទ្រង់ទ្រាយ​ធំ​ជាង​ក្បួន​ដង្ហែ និង​បាតុកម្ម​ផ្សេងៗ​ទៀត​។​
​លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការឈប់​ដង្ហែ​ក្បួន​មួយ​រយៈ​នេះ ដោយ​គ្រាន់តែ​លើកឡើងថា បាតុកម្ម​លើក​នេះ​ធំ​ដែល​មិន​មាន​អ្នក​ណា​អាច​ធ្វើបាន​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា ទុក​ពេល​សម្រាក​សិន ដោយ​ទុក​ចំហាយ​បាតុកម្ម​សិន​។
​លោក សម រង្ស៊ី ឲ្យដឹងទៀតថា បាតុកម្ម និង​ការជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ គឺ​ត្រូវ​ប្រព្រឹត្តទៅ​ជា​ធម្មតា ដោយ​មាន​ការសម្តែង​មតិ​ដូច​សព្វមួយដង​។​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រីរាជការ និង​កង​ការពារជាតិ ចេញមុខ​ចូលរួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការផ្លាស់ប្តូរ​។ លោក​បញ្ជាក់ថា ចំពោះ​មន្ត្រីរាជការ ដែល​ហ៊ាន​ចេញ​មុខ​ហើយ និង​ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ លោក​នឹង​ទទួល​មក​ធ្វើការ​វិញ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រដ្ឋាភិបាល​។​

​កន្លង​ទៅ​លោក សម រង្ស៊ី ប្រកាសថា នឹង​ធ្វើ​បាតុកម្ម​រយៈពេល​បី​ខែ​ចាប់ពី​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​។​ចាប់ពី​ថ្ងៃ​ទី​១៥​ខែ​ធ្នូ លោក សម រង្ស៊ី បាន​ដឹកនាំ​បាតុករ​ដង្ហែ​ជា​រៀងរាល់ថ្ងៃ ដែល​រហូត​មកដល់​ឥឡូវនេះ មាន​រយៈពេល​១៥​ថ្ងៃ​ហើយ​។​
​កាលពី​ថ្ងៃ​សៅរ៍ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍​ជា​លក្ខណៈ​ផ្ញើ​សារ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា លោក​ស្នើ​ឲ្យមាន​ការជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដោយ​នាំមក​នូវ​គំនិត​ថ្មី ដើម្បី​រក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។​លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​មាន​ការជជែក​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មាន​ការចូលរួម​ពី​គណបក្សនយោបាយ សហជីព សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជជែក​ពី​បញ្ហា​ប្រទេស ដោយ​យក​ប្រយោជន៍​ជាតិ​ជា​ធំ ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ស្ថាបនា​វិជ្ជមាន​។ លោក សម រង្ស៊ី បន្តថា ល្មម​ដល់​ពេល​គណបក្សនយោបាយ​ជួប​គ្នា​ហើយ​នៅ​សប្តាហ៍​ក្រោយ គឺ​ដើម​ឆ្នាំ​២០១៤ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ស្មុគស្មាញ ដោយ​រក​គំនិត​ថ្មី​ខ្លះ កុំ​យក​តែ​គំនិត​ចាស់ៗ​។ លោក ព្រមាន​ថា កុំឲ្យ​ការតវ៉ា​ហួស​វែងឆ្ងាយ និង​កុំ​ឲ្យ​កាន់តែ​ធំ​ធ្ងន់ធ្ងរ​៕

2 comments:

  1. Anonymous12:21 AM

    Under power of people movement Som Ransey took cradit from and stop do the right tracks mean make a space for CPP looking for tactics to defeat us by any scheme of taunt and treat people who been protests again them .Should people listen to him R go ahead do it as usuel? should change plant to defeat faster than this ten of thousad people we sacrefice together take this moment become reality kick Yuon out \\\\\\KRANHUN EASAN

    ReplyDelete
  2. Anonymous9:26 AM

    Why stop the protest now? Why! Why! Why!
    I hope Sam Rainsy doesn't try to cheat Cambodian people out of justice! The goal to find justice for Cambodian voters have not been reached and if Sam Rainsy achieve in finding his own justice and it is him alone who can stop the protest but not for Cambodian voters!

    ReplyDelete