គណបក្សសង្គ្រោះជាតិ ចង់ស្នើ ឲ្យមានការចចារទ្រង់ទ្រាយ ធំមួយ នៅដើមឆ្នាំថ្មី
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃសៅរ៍ទី ២៨ ខែធ្នូនេះ។
@rfi/channa
ខណៈដែលស្ថានការ នយោបាយ កំពុងតែ មានភាពតានតឹង នៅចុងឆ្នាំនេះ
គណបក្សសង្គ្រោះជាតិ តាមរយៈ សន្និសីទកាសែតមួយ នៅព្រឹកថ្ងៃសៅរ៏នេះ
បានស្នើ ឲ្យមានការជួបចរចា ទ្រង់ទ្រាយធំមួយ ជាមួយ គណបក្សកាន់ អំណាច
នៅដើមឆ្នាំ ២០១៤ ដើម្បី រកដំណោះស្រាយ នយោបាយ។ ប៉ុន្តែ
ជំនួបចរចានោះ ត្រូវមានអង្គការសង្គមស៊ីវិល ចូលរួម។ ភា្លមៗនេះ
មន្ត្រីគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ ជំហរចរចា របស់ គណបក្សសង្គ្រោះជាតិ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ សៅរ៍នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីគណបក្សនយោបាយ សហជីព អង្គកាសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រជុំគ្នាជជែកអំពីបញ្ហាប្រទេស ដោយយកផលប្រយោជន៍ជាតិជាធំ។
លោក សម រង្ស៊ីបានថ្លែងបន្តថា នៅដើមឆ្នាំថ្មី២០១៤នេះ គណបក្សសង្គ្រោះជាតិសូមផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជាថា ល្មមដល់ពេលរកគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននេះហើយ ដើម្បីចៀសវៀងកុំឲ្យមានការតវ៉ាកាន់តែមានសភាពធ្ងន់ធ្ងរទៅ។ លោកបញ្ជាក់ថា «ឆ្នាំថ្មី គួរតែមានគំនិតថ្មី ដើម្បីរួមគ្នាគិតគូដោះស្រាយបញ្ហាសង្គមជាតិ»។ បញ្ហាសង្គម ដែលលោកសម រង្ស៊ីបានរៀបរាប់ដូចជា ការរំលោភសិទ្ធិមនុស្ស ការតវ៉ារឿងដីធ្លី ជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រ។
ជាមួយនឹងការស្នើគណបក្សប្រជាជនមានគំនិតថ្មីលោក សម រង្ស៊ី ក៏បានឆ្លៀងជូនពរឆ្នាំថ្មី ឆ្នាំ២០១៤ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេស លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ឲ្យជួបប្រទះនូវសេចក្តីសុខ និងសុខភាពល្អ។ ការថ្លែងសារជូនពររបស់លោកសម រង្ស៊ីនៅពេលនេះធ្វើឡើងខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកំពុងបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមនៅថ្ងៃនេះ។ លោកថ្លែងដោយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីប្រហែលជា នឹងនាំយកមកគំនិតថ្មីល្អៗ នៅក្រោយការបញ្ចប់ទស្សកិច្ចនេះ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ជំហរនៃការបន្ត ធ្វើបាតុកម្មថា ជាមួយនឹងការប្រកាសវិលមកចូលតុចរចាវិញ នៅអាទិត្យក្រោយនេះក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ មិនបោះបង់ចោលនូវការធ្វើបាតុកម្មតវ៉ាឲ្យមានការបោះឆ្នោតឡើងវិញ នោះទេ។ ជាបាតុកម្ម ដែលត្រូវធ្វើឡើងដោយអហិង្សាជារៀងរាល់ថ្ងៃ តាមការគ្រោង។
មន្ត្រីគណបក្សប្រជាជនកម្ពុជាបានប្រកាសស្វាគមន៍ភ្លាមៗចំពោះជំហរគណបក្ស ង្គ្រោះជាតិ។ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជាបានសម្តែងការស្វា គម។ លោកបញ្ជាក់ថា មានតែស្វែងរករូបមន្តនៃការចរចានោះទេ ទើបអាចបញ្ចប់ភាពជាប់គាំងនយោបាយនេះបាន៕
កាដុមឆែប អាចៀបយៀបចេះនិយាយពាក្យនេះដែរ ក្រែងវាថាហួសពេលចចារហើយឬ? ក្រែងវាថាមិនអាចទៅរួចទេឬ??? តើសួរចៅហ្វាយប៉ុន្មានដងហើយ ទើបហ៊ាននិយាយភាសានេះ?????
ReplyDelete