Paris Peace Accords 23 Oct. 1991

Tuesday, December 31, 2013

កម្លាំង​ សមត្ថកិច្ច​ រាប់រយ​នាក់ ត្រូវបាន​ ដាក់ពង្រាយ​ លើផ្លូវ​សហព័ន្ធរុស្ស៊ី ខាង​មុខ​សាលា​តិច​ណូ​​

កម្លាំង​ សមត្ថកិច្ច​ រាប់រយ​នាក់ ត្រូវបាន​ ដាក់ពង្រាយ​ លើផ្លូវ​សហព័ន្ធរុស្ស៊ី ខាង​មុខ​សាលា​តិច​ណូ​​


ដោយ៖​ ញឹម សុខន​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013

កម្លាំងសមត្ថកិច្ច យាមកាមនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខសាលាតិចណូ នៅព្រឹកថ្ងៃអង្គារនេះ/ញឹម សុខន
​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​អង្គារ​នេះ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី ខាង​មុខ​សាលា​​តិច​ណូ ដើម្បី​យាមកាម​ការតវ៉ា​របស់​កម្មករ​រាប់ពាន់នាក់ នៅ​ខាង​មុខ​ក្រសួង​ការងារ​។​
​កម្លាំង​សមត្ថកិច្ច ត្រៀម​ទប់ស្កាត់​កុំឲ្យ​មាន​ការ​ដង្ហែ​របស់​កម្ម​ករ​ទៅ​ខាង​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ កាលពី​រសៀល​ថ្ងៃ​ចន្ទ កម្លាំង​សមត្​ថកិច្ច រាប់រយ​នាក់ បាន​ដាក់ពង្រាយ​នៅខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ទប់ស្កាត់​ការដក​ដង្ហែ​របស់​ក្រុមកម្មករ​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ កម្មករត្រូវបាន​រោងចក្រ​រាប់ពាន់នាក់ ចាប់ផ្តើម​បិទផ្លូវ​សហព័ន្ធរុស្ស៊ី​ខាង​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ បន្ត​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​។​
​កម្មករ បន្ត​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ បើទោះបី​ក្រសួង​ការងារ បាន​ចេញ​លិខិត​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម ការ​ប្រឹក្សា​ការងារ ដែល​ដំឡើង​ដល់​ទៅ​៩៥​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤ ហើយ​ប្រាក់​ឈ្នួល​នឹង​កើនឡើង​ដល់​១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ចន្ទ ស្នើ​ឲ្យ​កម្មករ ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​០២​ខែ​មករា ឆ្នាំ​២០១៤​។​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​ការបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​ទៅ​១៦០​ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​​អនុវត្ត​បាន​ឡើយ​៕

No comments:

Post a Comment