Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

រដ្ឋមន្ត្រី​ ការពារជាតិ​: គណបក្សប្រឆាំង​ ចាប់បង្ខំ​ គណបក្ស​ ឈ្នះឆ្នោត​ អោយធ្វើតាម​ខ្លួន​

ថ្ងៃទី 22 មករា 2014 | ដោយ: រតនា / CEN
លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (រូបថត៖ឯកសារ)

រដ្ឋមន្ត្រី​ ការពារជាតិ​: គណបក្សប្រឆាំង​ ចាប់បង្ខំ​ គណបក្ស​ ឈ្នះឆ្នោត​ អោយធ្វើតាម​ខ្លួន​
ភ្នំពេញ: ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅថ្ងៃនេះ បាន​ប្រតិកម្ម​ខ្លាំងៗ​ថា គណបក្សប្រឆាំង កំពុងតែធ្វើការ​ចាប់បង្ខំ​គណបក្ស​ឈ្នះឆ្នោត អោយធ្វើតាម​ខ្លួន​។​​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ប្រតិកម្ម​បែបនេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​រសៀល​ថ្ងៃនេះ ក្នុង​ពិធី​ពិធី​បូកសរុប ការងារ​ឆ្នាំ​២០១៣ និង​លើក​ទិសដៅ​ឆ្នាំ​២០១៤​។​

​លោក​និយាយថា គណបក្សប្រឆាំង​កំពុង ចាប់បង្ខំ​អ្នកឈ្នះ​ឲ្យ​ធ្វើតាម​ខ្លួន ផ្ទុយ​ពី​ច្បាប់ ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុងសង្គម បង្កើត​ការ​គុំ​គួ​ន ប្រកាន់ពូជសាសន៍ ដែល​មិនអាច​ទទួលយកបាន និង​ទុក​ឱកាស​ឲ្យ​ធ្វើបែបនេះ​ទៀត​ទេ​៕



1 comment:

  1. Anonymous9:21 PM

    cheap comment! If CPP won the election why?
    1) don't count votes again
    2) why don't allow to create the neutral commission
    3) why use violence against workers and CNRP
    4) ......
    If don't give those answer, CPP is a thief stolen votes from CNRP, Ah Preth.

    ReplyDelete