Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

កម្ពុជា កំពុង​រងចាំ​ ភ្លើង​ខៀវ​ ពី​ វៀតណាម ដើម្បី​នាំ​ខ្លួន ឈូក បណ្ឌិត មក​អនុវត្ត​ទោស​​

កម្ពុជា កំពុង​រងចាំ​ ភ្លើង​ខៀវ​ ពី​ វៀតណាម ដើម្បី​នាំ​ខ្លួន ឈូក បណ្ឌិត មក​អនុវត្ត​ទោស​​


ដោយ៖​ ញឹម សុខន​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014

ទណ្ឌិត ឈូក បណ្ឌិត (រូបភាពដោយ តាត ឧត្តម)
​មន្ត្រីជាន់ខ្ពស់ របស់​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​ពុធ​នេះ អះអាងថា មន្ត្រី​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​ កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម ដើម្បី​នាំ​ខ្លួន​ លោក​ ឈូក បណ្ឌិត មក​អនុវត្ត​ទោស​រឿង​​បាញ់​កម្មករ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ កាលពី​ជិត​២​ឆ្នាំមុន​។
​អ្នកនាំពាក្យ​ក្រសួង​​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​២២​ ខែ​មករា​នេះ​ថា លោក ឈូក បណ្ឌិត ពេលនេះ កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀត​ណាម​។ លោក​ថា​ កម្ពុជា​កំពុង​​រងចាំ​​ការឆ្លើយតប​ពី​ប្រទេស​វៀតណាម ដើម្បី​សហការ​នាំខ្លួន​ទណ្ឌិត​រូប​នោះ​​ មក​ផ្តន្ទាទោស​តាម​សាលដីកា​​របស់​តុលាការ​។​
​លោក ឈូក បណ្ឌិត ត្រូវបាន​តុលាការ​រក​ឃើញថា បាន​ប្រើ​អាវុធខ្លី​របស់ខ្លួន​បាញ់​​កម្មការិនី​៣​នាក់ ឲ្យ​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១២ ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​ការធ្វើ​បាតុ​កម្ម​របស់​​ក​ម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង​​ជាប់​ព្រំដែន​វៀតណាម​។​
​អតីត​អភិ​បា​លក្រុង​រូបនេះ ត្រូវបាន​តុលាការ សម្រេច​​ផ្តន្ទាទោស កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៣ ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ជូន​ជន​រងគ្រោះ សរុប ៣៨​​លាន​រៀល​។​
​ប៉ុន្តែ​ក្រុម​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម យល់ថា ការ​មិន​ចាប់ខ្លួន​អតីត​មន្ត្រី​មាន​​អំណាច លោក ឈូក បណ្ឌិត មក​​​អនុវត្តទោស​នៅពេលនេះ ដោយ​សា​រ​មាន​​មន្ត្រី​ជាន់​ខ្ពស់​​របស់​​បក្ស​កាន់​អំណាច​នៅ​ពីក្រោយ​៕
អត្ថបទទាក់ទង៖


No comments:

Post a Comment