Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

សង្គម​ស៊ីវិល និង​បក្សប្រឆាំង ចាត់ទុក​ ទស្សនកិច្ច រ​បស់​ នាយក រដ្ឋមន្ត្រី​ វៀតណាម គ្មាន​ឥទ្ធិពល​ លើ​នយោបាយ​ កម្ពុជា​​

សង្គម​ស៊ីវិល និង​បក្សប្រឆាំង ចាត់ទុក​ ទស្សនកិច្ច រ​បស់​ នាយក រដ្ឋមន្ត្រី​ វៀតណាម  គ្មាន​ឥទ្ធិពល​ លើ​នយោបាយ​ កម្ពុជា​​

ដោយ៖​ តាំង វីដា​ និងជន ស្រីណុច​​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014

​ការលើកឡើង​នេះ ជា​ការបកស្រាយ​ចម្ងល់​ទៅ​នឹង​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន ដែល​បាន​បង្ហាញ​ការព្រួយបារម្ភ​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ​។ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នឹង​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជា នៅ​សប្តាហ៍​ក្រោយនេះ ចាប់​ពី​ថ្ងៃ​ទី​១២ ​ដល់​ ថ្ងៃ​ទី​១៤ ខែ​មករា ​ឆ្នាំ​២០១៤​។​សង្គម​ស៊ីវិល និង​បក្សប្រឆាំង យល់ថា ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​វៀតណាម គឺ​គ្រាន់តែ​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ន​យោ​បាយ​នៅ​កម្ពុជា​ឡើយ​។
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) លោក អ៊ូ វីរៈ ចាត់ទុក​ការបង្កើន​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​វៀតណាម គឺជា​រឿង​ចាំបាច់ ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​។ លោក​យល់ថា ដំណើរ​ទស្សនកិច្ច​នេះ មិន​មាន​ឥទ្ធិពល​អវិជ្ជមាន​ឡើយ ព្រោះ​កម្ពុជា​មាន​ឯករាជ្យ​ពេញលេញ​ <<​សំនួរ​សួរថា​តើ​ក្នុង​ការជួប​ហ្នឹង យើង​យល់ព្រម​អី​ខ្លះ ប៉ុន្ដែ​ការយល់ព្រម​ហ្នឹង​វា​ជួយ​ដល់​ប្រទេសជាតិ​ឫ​មួយ​ក៏​អត់ ខ្ញុំ​មើល​ទៅ​ទំនាក់ទំនង​ជាមួយ​វៀតណាម​គឺ​ជា​រឿង​ចាំបាច់ ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​អាហ្នឹង​ល្អ​តើ ផ្ដល់​ផលប្រយោជន៍​ឲ្យ​កម្ពុជា​ផង ឲ្យ​វៀតណាម​ផង អត់​មាន​អី​ខុស​ទេ ខ្ញុំ​ថា វៀតណាម​មក​អត់​មាន​ទាក់ទង​សម្ពាធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ  ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ខ្វល់​ផង​>> ។​
​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា ទស្សនកិច្ច​នេះ ឆ្លុះបញ្ចាំង​ពី​ចំណង​មិត្តភាព​រវាង​វៀតណាម និង​កម្ពុជា រួម​នឹង​ការទទួលស្គាល់​ពេល​លេញ​ចំពោះ​រដ្ឋាភិ​បាល​​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​អាច​ជា​សម្ពាធ​ខ្លះ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ <<​ដោយសារមិ​ត្ដ​ភាព​ទាំង​ពីរ​រវាងក​ម្ពុ​ជា​វៀតណាម ដែល​នាយករដ្ឋមន្ដ្រី​ពីរ​បាន​អះអាង​ហ្នឹង​គឺ មិនមែន​ជា​រឿង​ឆ្ងាយ ហើយ​ក៏​មិនមែន​ជា​រឿង​សើរៗ​ដែរ ជា​រឿង​ជិតស្និត​មែនទែន ហើយ​យុទ្ធសាស្ដ្រ​នយោបាយ​មួយ​ចំនួន ប្រហែលជា​មាន​ការ​គាំពា​គ្នា​ទៅវិញទៅមក ដើម្បី​រៀបចំ​ឲ្យ​ប្រទេ​សរាងខ្លួន​>>​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​រណប​តាម​ការចង្អុលបង្ហាញរ​បស់​ប្រទេស​វៀតណាម ហើយ​ទស្សនកិច្ច​នេះ ហាក់​ស្រប​ពេល ដែល​កម្ពុជា​កំពុង​ប្រឈម​វិបត្តិ​នយោបាយ និងបាតុករ​អហិង្សា រង​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​។ យ៉ាងនេះក្តី លោក អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​រណប​ប្រទេស​ដទៃ​ឡើយ​ <<​ប្រទេស​កម្ពុជា​យើង ខ្ញុំ​ប្រមើល​ទៅ​ហាក់ដូចជា​រណប ប្រទេស​វៀតណាម ដែល​ធ្វើ​អ្វីៗ តាម​ការណែនាំ​លទ្ធិ​របស់​ប្រទេស​វៀតណាម ដែល​យើង​គួរតែមាន​ឯករាជ្យភាព​។ យើង​គោរព​លទ្ធិ​ប្រជាធិបត្យេ យើង​គោរព​សិទ្ធិមនុស្ស គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដោយ​មិន​ចាំបាច់​មាន​ការ​លូកដៃ​ចូល​ពី​ប្រទេសជិតខាង​>>​។​
​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់​យ៉ុង នឹង​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ចំនួន​បី ក្នុងនោះ​រួមមាន សន្និសីទ​លើក​ទី​៤ ស្តីពី​ការជំរុញ​វិនិ​យោគ​ទុន​រវាង​កម្ពុជា ​និង​វៀតណាម ពិធី​សម្ភោ​ធ​សាខា​មន្ទីរពេទ្យ​ចា​រៃ​នៅ​ភ្នំពេញ និង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ីញ​។
​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះដែរ លោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី​វៀតណាម ក៏​មាន​គម្រោង​ចូល​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​មក​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។​
​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៣ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រ​ទេ​ស​វៀតណាម ដើម្បី​ជួប​សម​ភាគី​ក្នុង​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​៕​


2 comments:

  1. Anonymous1:58 AM

    Mr. Ou Virack knew everything if you want to know more ask him. He GOT a special BRAIN call BIRT BRAIN.

    ReplyDelete
  2. Anonymous2:00 AM

    Mr. Ou Virack knew everything if you want to know more ask him. He GOT a special BRAIN call BIRD BRAIN.

    ReplyDelete