ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (RFI/Siv Chana)
គណបក្សសង្គ្រោះជាតិ សម្រេច ចូលរួម បោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សា ខេត្តរាជធានី ក្រុងស្រុកខណ្ឌ នៅថ្ងៃ១៨ឧសភា
ទោះបីជា កំពុងតវ៉ាជំទាស់ នឹងលទ្ធផលបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ ក៏ដោយ តែគណបក្សសង្គ្រោះជាតិ ដែលជា គណបក្សប្រឆាំង បានសម្រេច ថា នឹងចូលរួមការបោះឆ្នោត ជ្រើសតាំង សមាជិកក្រុមប្រឹក្សា ខេត្តរាជធានី ក្រុងស្រុកខណ្ឌ នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។ ជាការបោះឆ្នោត ដោយ អសកល។ ពោល គឺមានតែ សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងតំណែង សរុប ១១៤៥៩ នាក់ប៉ុណ្ណោះ ជាអ្នកបោះឆ្នោត ដើម្បីជ្រើសតាំង សមាជិកក្រុមប្រឹក្សា ខេត្តរាជធានី ក្រុងស្រុកខណ្ឌ អាណត្តិទី២ សរុបចំនួន ៣៣២៤ នាក់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨មករាថា គណបក្សប្រឆាំង ដែលកំពុងតវ៉ា ជំទាស់នឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលនេះ បានសម្រេចថា នឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។
ទោះបីជាពេលនេះ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យកែទម្រង់ការបោះឆ្នោត ពិសេសប្តូរគជប ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា នៅថ្ងៃ១៨ឧសភា ធ្វើឡើងតាមបែបអសកល ដែលមានតែក្រុមប្រឹក្សាឃុំសង្កាត់ ជាអ្នកបោះឆ្នោតនោះ គឺមិនចោទជាបញ្ហាដូចការបោះឆ្នោតសកល ដែលប្រជាពលរដ្ឋចូលរួមកន្លងមកឡើយ។
ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ច្បាស់ណាស់ នឹងចូលរួមការបោះឆ្នោត នៅថ្ងៃ១៨ឧសភា ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលទើបតែផ្តាច់សម្ព័ន្ធភាពនឹងគ្នា កាលពីថ្ងៃទី១៣មករា មិនទាន់ច្បាស់ថា នឹងចូលរួមការបោះឆ្នោតនោះ ឬយ៉ាងណាទេ។
គជប កាលពីថ្ងៃទី២៣មករា បានជូនដំណឹង ពីកាលបរិច្ឆេទទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាខេត្តរាជធានី ក្រុងស្រុកខណ្ឌ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ បញ្ចប់នៅថ្ងៃទី៣មីនា។
ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្តរាជធានី ក្រុងស្រុកខណ្ឌ នឹងធ្វើឡើង នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ១១.៤៥៩ នាក់ប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ កាលពីឆ្នាំ២០១២ គឺគណបក្សប្រជាជនកម្ពុជា មាន ៨.២៩២ នាក់។ គណបក្សសមរង្ស៊ី មាន ២.១៥៥ នាក់។ គណបក្សសិទ្ធិមនុស្ស មាន ៨០០ នាក់។ គណបក្សហ្វ៊ុនស៊ិនប៉ិច មាន ១៥១ នាក់។ គណបក្សជាតិនិយម មាន ៥២ នាក់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨ នាក់ និងគណបក្សសញ្ជាតិកម្ពុជា មានម្នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅកម្ពុជា មានរាជធានី ១ ខេត្តចំនួន ២៤ ក្រុង ២៦ ស្រុក ១៥៩ និងខណ្ឌ ចំនួន ១២៕

ការបោះឆ្នោត ឬការបោកបញ្ចោត និងបោះឆោតនេះគឺជាប្រពៃណីយ៍របស់គណះបក្សទៅហើយ។
ReplyDeleteទោះបីជាបក្សសង្គ្រោះដឹងថាចាញ់ប្រៀប គណះបក្សប្រជាជនកម្ពុជាក៏ដោយ។ដូច្នេះយើងជាពលរដ្ឋ
បានឃើញស្រាប់ហើយថា បក្សប្រឆាំងគេដូរឈ្មោះពីគណះបក្សជាតិខ្មែរ រហូតដល់បក្សសង្គ្រោះ។
រីឯបក្សប្រជាជនកម្ពុជាវិញ គេដូរតែពណ៌ខោអាវទេ តែមនុស្សគឺជាជនឃាដករសំឡាប់មនុស្សដូច
សម័យខ្មែរក្រហមគឺដដែលទេ(ការផ្លាស់ប្តូរនេះគ្រាន់តែជាបរិយាកាសបន្លំភ្នែកប្រជាពលរដ្ឋ ជាម្ចាស់ ប្រទេសតែប៉ុណ្ណោះ)។
យើងជាពលរដ្ឋជាម្ចាស់ប្រទេសនៅចាំមិនភ្លេចទេ កាលពីបោះឆ្នោតឆ្នោតជាតិឆ្នាំ២០១៣ ខែកក្កដា
ថ្ងៃទី២៨។ ភ្លាមនោះយើងជាពលរដ្ឋសុំធ្វើការតវ៉ាជាបាតុកម្ម តែមេបក្សសង្គ្រោះបានសូមអនុញ្ញាតិ ពីយើងជាម្ចាស់ឆ្នោតស្តាប់គាត់សិន។ នៅក្នុងចន្លោះនោះមេបក្សសង្គ្រោះមានលោកសម រង្សីនិង
លោកប៉ុល ហមបានទៅសហការយ៉ាងស្ងាត់ជាមួយលោកហ៊ុន សែន និងលោកស ខេងបង្កើតយន្ត
ការបោះឆ្នោតពេលខាងមុខ។ដែលយើងជាពលរដ្ឋទទួលបានឯកសារភស្តុតាងចុះថ្ងៃទី១៦ ខែកញ្ញា
ឆ្នាំ២០១៣។ នៅចំពោះមុខការបោះឆ្នោតជាតិមិនទាន់ដោះស្រាយបានផង បក្សទាំង២នេះបានឃុប
ឃិតគ្នាក្បត់ យើងជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងជាម្ចាស់ប្រទេស(នេះគឺជាការក្បត់ជាតិខ្មែរមែន)
ហើយបក្សពីរនេះម្ខាងគេប្រើកំឡាំងទ័ពបាញ់សំឡាប់ពលរដ្ឋ រីឯបក្សម្ខាងទៀតស្រែកប្រឆាំងធ្វើដូច
ជាអាណិតណាស់ ដើរទេសចរក្រៅប្រទេស និងធ្វើការអំពាវនាវឲ្យខ្មែរនៅបរទេជួយជនរងគ្រោះខ្មែរ
អំពើដែលមិនអាចបិទបាំងបានតទៅទៀតនេះ ពលរដ្ឋខ្មែរបានធ្វើកិច្ចការរបស់ខ្លួនជាមួយនិងអង្គការ
សហប្រជាជាតិ មានការដាក់ពាក្យប្តឹងមេដឹកនាំបំបង់បាយខ្មែរ,មានការតវ៉ាធ្វើបាតុកម្មប្រឆាំង,ដាក់
ញាត្តិតាមស្ថានទូតនៃប្រទេសជាមិត្ត និងធ្វើសន្និសិទការសែតឲ្យបានដឹងឭដល់មតិជាតិនិងអន្តរជាតិ
ជំរាបថា យើងជាពលរដ្ឋជាម្ចាស់ប្រទេសសុំធ្វើការផ្លាស់ប្តូរមេដិកនាំនេះចេញ ព្រោះមេដឹកនាំសព្វថ្វៃ
គ្រាន់តែជាមេដឹកនាំចាំផ្ទះតែប៉ុណ្ណោះ។ យើងសូមអំពាវនាវដល់សហគមន៍អន្តរះជាតិជួយយើង ឲ្យ
មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ គ្មានការជ្រៀតជ្រែកពីបរទេសយ(យួន)ឈ្លានពាន ឲ្យដូច ការបោះ ឆ្នោតជាតិជ្រើសរកអ្នកគ្រប់គ្រងដូចអង្គការសហប្រជាជាតិធ្វើកាលពីខែឧសភា ឆ្នាំ១៩៩៣