ស្ថានទូតអាមេរិក បដិសេធ ចំពោះព័ត៌មានថា សម រង្ស៊ី និង កឹម សុខា ស្ថិតនៅទីនោះ
ដោយ៖ ពៅ មេត្ដា / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
(រូបភាពដោយ tom-alice-customtailors.com)
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀល ថ្ងៃសៅរ៍នេះ អះអាងថា លោក សម រង្ស៊ី និងលោក កឹម សុខា មិនស្ថិតនៅក្នុងស្ថានទូតអាមេរិកទេ។
នៅរសៀលនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចរាប់រយនាក់ បំបែកក្រុមបាតុករនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃសៅរ៍នេះ មានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនានាថា លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានគេចខ្លួនចូល ស្ថានទូតអាមេរិក គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។
ជុំវិញព័ត៌មាននេះ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Sean McIntosh ច្រានចោលព័ត៌នោះដោយអះអាងថា មិនមានហេតុផលណាដែលស្ថានទូតអាមេរិក ឲ្យមេដឹកនាំ គណបក្សប្រឆាំងនៅទីនោះទេ។
លោក សម រង្ស៊ី និង លោក កឹម សុខា មិនអាចទាក់ទាក់ទងតាមទូរសព័ព្ទបានទេ ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀត ក៏មិនអាចសុំការបញ្ជាក់ពីព័ត៌មាននេះបានដែរ៕
No comments:
Post a Comment