ខ្មែរនៅ កាលីហ្វញ៉ា បាតុកម្មថ្កោលទោស ការប្រើហិង្សា និងសុំឱ្យអាមេរិកជួយ
ម៉ែន គឹមសេង \ វីអូអេ | 15 មករា 2014
វ៉ាស៊ីនតោន — ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋកាលីហ្វញ៉ា បានធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃច័ន្ទ នៅពីខាងមុខវិមានរដ្ឋសភាប្រចាំរដ្ឋនៅក្នុងទីក្រុងសាក់ក្រេមិនតូដើម្បី សុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក ឱ្យ មានការបោះឆ្នោតឡើងវិញនៅប្រទេសកម្ពុជា និងថ្កោលទោសការបាញ់សម្លាប់កម្មករខ្មែរដោយសារតែពួកគេតវ៉ាពីបញ្ហាប្រាក់ខែដែលតិចតួច និងពិបាករស់នៅ។
ព្រះតេជគុណ សឺង យ៉ឹងរតនា ជាព្រះសង្ឃគង់នៅវត្តខេមររង្សី ដែលបានចូលរួមក្នុងបាតុកម្មនោះដែរបានបញ្ជាក់ប្រាប់វីអូអេថា៖
«អាត្មាភាពមកចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃនេះគឺចង់បានឱ្យប្រទេសកម្ពុជាមានយុត្តិធម៌សង្គមហើយនឹងប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជាជាពិសេសកុំឱ្យមានការបាញ់សម្លាប់មនុស្សដោយគ្មានទោសពៃរ៍អីផ្សេងៗអញ្ចឹង ព្រោះដោយសារការសង្កេតឃើញមកទៅការសម្លាប់មនុស្សការសម្លាប់កម្មករក្នុងរបបលោកហ៊ុន សែនគឺថាអត់ដែលមានចាប់ឃាតករឬយកអ្វី មកផ្តន្ទាទោសបានទេ»។
ក្រុមអ្នកតវ៉ាដែលមកពីទីក្រុងនានានៅទូទាំងរដ្ឋបានមកជួបជុំគ្នាដោយមានលើកបដាថ្កោលទោសការបាញ់ប្រហារកម្មករនៅក្នុងពេលបង្ក្រាបដោយហិង្សាកាលពីថ្ងៃទី២ និងទី៣ខែមករាដែលបានបណ្តាលឱ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស៤០នាក់ព្រមទាំងមានការចាប់ខ្លួនកម្មករនិងសកម្មជន២៣នាក់ទៀត។ បាតុករបានលើកបដាដែលមានន័យថាឈប់សម្លាប់ពលរដ្ឋខ្មែរទៀតទៅ។
បាតុករខ្លះមានលើកបដាដែលមានសរសេរភាសាអង់គ្លេសមានន័យថា «ហ៊ុនសែនអើយចុះចេញទៅ» ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីហ៊ុន សែនដែលពួកគេយល់ថាឡើងកាន់អំណាចដោយខុសច្បាប់ចុះចេញពីតំណែង។ បាតុករជាច្រើននាក់បានប្រាប់វីអូអេថាពួកគេត្រូវការសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបនិងអង្គការសហប្រជាជាតិជួយដើម្បីឱ្យមានការរៀបចំបោះឆ្នោតជាតិឡើងវិញដោយត្រឹមត្រូវនិងធ្វើឱ្យការគោរពសិទ្ធិមនុស្សប្រសើរឡើង។
លោកគា រី ប្រធានសាខាគណបក្សសង្គ្រោះជាតិនៅ រដ្ឋកាលីហ្វញ៉ានិងជាអ្នកដឹកនាំបាតុកម្មបានបញ្ជាក់ថាស្ថានភាពក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ឡើងៗហើយដែលត្រូវការអន្តរាគមន៍ពីបរទេសជាបន្ទាន់៖
«ប្រសិនជាឱ្យអ្នកដឹកនាំនេះបន្តទៅ ទៀតយើងគ្មានសិទ្ធិសរសេររិះគន់រដ្ឋាភិបាលគ្មានសិទ្ធិទាមទារគ្មានសិទ្ធិបញ្ចេញមតិឬក៏គ្មានសិទ្ធិនិយាយប្រជុំអ្វីៗទាំងអស់ហេតុដូច្នេះច្បាប់នៅលើបបូរមាត់ហ៊ុន សែនទាំងអស់។ ហ៊ុន សែនយកច្បាប់មកសម្លាប់រាស្រ្តសង្កត់រាស្រ្តប៉ុន្តែបើហ៊ុន សែនធ្វើអ្វីបានតាមចិត្តរំលោភរដ្ឋធម្មនុញ្ញយ៉ាងម៉េចក៏អត់ចេះខុសដែរ។ ប្រជារាស្រ្តខុសទាំងអស់។ អ្នកប្រឆាំងនឹងខ្លួនឯងដើម្បី រកលទ្ធិប្រជាធិបតេយ្យខុសទាំងអស់»។
ប្រទេសកម្ពុជាកំពុងតែមានការជាប់គាំងនយោបាយដោយគណបក្សសង្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ ធំបំផុតមិនព្រមទទួលស្គាល់លទ្ធផលឆ្នោតដែលពួកគេចោទថាមានការគៃបន្លំយ៉ាងធ្ងន់ធ្ងរ៕

No comments:
Post a Comment