តុលាការ មិនឃុំ មេបក្សប្រឆាំង បន្ទាប់ពីសាកសួរ
ហេង រស្មី / វីអូអេ | 15 មករា 2014
ភ្នំពេញ — មេដឹកនាំ គណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំង លោក រ៉ុង ឈុន ត្រូវបានតុលាការ សម្រេចមិនឃុំខ្លួន និងមិនធ្វើការចោទប្រកាន់ អ្វីនៅឡើយទេ បន្ទាប់ពីបានសាកសួរដាច់ដោយឡែកៗពីគ្នា អស់ប្រមាណជាងបួនម៉ោង ក៏ប៉ុន្តែបានដាក់ឱ្យស្ថិត នៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្ស និង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានមកឆ្លើយបំភ្លឺនៅចំពោះមុខតុលាការនៅថ្ងៃអង្គារនេះ តាមដីកាកោះរបស់លោក ហៀង សុភក្រ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញពីបទ៖ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រាប់ក្រុមអ្នកគាំទ្រនៅចំពោះមុខតុលាការ ក្រោយពីមេដឹកនាំទាំងពីរដើរចេញពីតុលាការថា គណបក្សសង្គ្រោះជាតិនៅបន្តទាមទារដោយអហិង្សារកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ។«យើងត្រូវតែខិតខំធ្វើយ៉ាងម៉េចឱ្យការពិតត្រូវបងប្អូនជនរួមជាតិដឹងឮទាំងអស់គ្នាហើយយើងនឹងតស៊ូជាមួយគ្នារហូតទាល់តែប្រជារាស្ត្រខ្មែរទាំងមូលទទួលបានយុត្តិធម៌ពេញលេញ»។
មានក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនពាន់នាក់បានមកតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញដោយមានកាន់បដា ទង់ជាតិព្រះរាជាណាចក្រកម្ពុជានិងទង់របស់អង្គការសហប្រជាជាតិ។

ពួកគេបានស្រែកព្រមៗគ្នាថា៖«ហ៊ុន សែន អើយចុះចេញទៅៗៗ។ ខ្ញុំអាណិតខ្មែរគ្នាឯង ខ្មោចស្លាប់យ៉ាងវេទនាគេធ្វើបាបគ្រប់កន្លែងទាំងអស់ទាំងដីធ្លី បាញ់សម្លាប់គ្នាយកទោសគ្នាទៀត»។
មិនមានកងកម្លាំងមានសមត្ថកិច្ចប្រដាប់ដោយអាវុធនិងខែលដាក់ការពារនៅបរិវេណតុលាការទេ។ ក៏ប៉ុន្តែមានកងកម្លាំងសន្តិសុខមួយចំនួន បានស្លៀកសម្លៀកបំពាក់ជាជនស៊ីវិលមកនៅលាយឡំជាមួយនឹងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។

មន្ត្រីសិទ្ធិមនុស្សនិងសាក្សីជាច្រើនបានអះអាងថា គ្មានការប៉ះទង្គិចណាមួយត្រូវបានធ្វើឡើងជាមួយកងកម្លាំងមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលទេ ពោលគឺដំណើរការសាកសួរបានបញ្ចប់ដោយគ្មានអំពើហិង្សា។
មានក្រុមអ្នកគាំទ្រលោក កឹម សុខានិងលោក សម រង្ស៊ី ខ្លះបានស្រែកទ្រហោយំនៅខាងក្រៅរបងតុលាការខណៈពេលដែលលោក ចៅក្រមស៊ើបសួរ លី សុផាន់ណាកំពុងសាកសួរមេដឹកនាំគណបក្សទាំងពីរ។
បុរសម្នាក់ឈរស្រែកយំថា៖
«ប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា គ្រប់យ៉ាងបាត់បង់អ្វីគ្រប់យ៉ាងដោយសារពួកអ្នកឯងតែប៉ុន្មាននាក់ទេ។ អ្នកឯងធ្វើបាបខ្មែរណាស់។ ខ្ញុំឈឺចាប់ណាស់ៗ»។

លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់ក្រុមអ្នកកាសែតមុនពេលដែលលោកចូលបំភ្លឺនៅតុលាការថាលោកមិនបារម្ភពីការឃុំខ្លួនទេដោយសារតែលោកមិនបានប្រព្រឹត្តខុស។ លោកកឹម សុខាបានបញ្ជាក់ថាការចោទប្រកាន់នេះជាការគំរាមកំហែងផ្នែកនយោបាយតែប៉ុណ្ណោះ។
លោកនិយាយថា៖«ការចោទប្រកាន់នេះគឺជាការគំរាមកំហែងផ្នែកនយោបាយតែប៉ុណ្ណោះ។ ខ្ញុំអត់មានអ្វីទៅប្រើអំពើហិង្សា អត់មានអ្វីដែលខ្លាច។ ដូច្នេះហើយយើងត្រូវតែហ៊ានលះបង់ដើម្បីជាតិ។ ខ្ញុំសុខចិត្តបូជាជីវិតខ្ញុំដើម្បីជាតិ ដើម្បីប្រជារាស្ត្រខ្មែរ»។ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់មុនពេលដែលលោកចូលបំភ្លឺតុលាការជាលើកដំបូងថាយុត្តិធម៌នឹងឈ្នះសម្រាប់ពលរដ្ឋខ្មែរ។
លោកនិយាយថា៖«យុត្តិធម៌នឹងឈ្នះមិនមែនយុត្តិធម៌សម្រាប់ខ្ញុំទេ។យុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរ។ ខ្ញុំសូមឱ្យបងប្អូនរក្សាភាពស្ងប់ស្ងៀមជានិច្ចតស៊ូដោយសន្តិវិធីជានិច្ច»។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជានិងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាមានប្រសាសន៍ថាតុលាការមិនបានបង្ហាញថាមានភាគីណាមួយបានដាក់ពាក្យបណ្តឹងទេ។ លោកចៅក្រមស៊ើបសួរ លីសុផានណាគ្រាន់តែបង្ហាញអំពីរបាយការណ៍របស់ប៉ូលិសតែប៉ុណ្ណោះ។
លោក រ៉ុង ឈុនបានឱ្យដឹងថាតុលាការបានដោះលែងលោកនិងមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរមកវិញក៏ប៉ុន្តែបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

លោកបានហៅវិធានការកោះហៅរបស់តុលាការនៅថ្ងៃនេះថាបានធ្វើឡើងផ្ទុយនឹងការពិត។
លោកនិយាយថា៖«ការណ៍ដែលលើកឡើងនៅក្នុងសំណុំរឿងហ្នឹងវាផ្ទុយទៅនឹងការពិតពីព្រោះយើងជាមេដឹកនាំសហជីពគ្រាន់តែដើរតួនាទីដល់បងប្អូនកម្មករកម្មការិនីនៅពេលដែលពួកគាត់ធ្វើការទាមទារប្រាក់ឈ្នួល១៦០ដុល្លារប៉ុណ្ណោះ»។

ក្រោយពីបញ្ចប់ការសាកសួររបស់តុលាការ មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងក្រុមប្រជាពលរដ្ឋបានដើរដង្ហែរតាមផ្លូវសាធារណៈឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ៕
No comments:
Post a Comment