រដ្ឋាភិបាល បង្កើតក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ទូទាំងប្រទេស
RFA | 29 Jan. 2014
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ ថា, កិច្ចប្រជុំនេះ ជាដំណើរការ កំណែទម្រង់ ទូលំទូលាយ និងស៊ីជម្រៅ។ លោក បញ្ជាក់ថា រដ្ឋាភិបាល នឹងចុះអនុវត្ត ឲ្យមានប្រសិទ្ធភាព នៅមូលដ្ឋាន, រៀបចំ វេទិកាសាធារណៈ ដើម្បី ស្តាប់ និងដោះស្រាយ នៅទីកន្លែង។ បញ្ហានេះ ជាការឆ្លើយតប ប្រកប ដោយគណនេយ្យភាព ក្នុងការលើកកម្ពស់ ការផ្តល់សេវា ដល់មហាជន។
ទោះជាបែបណាក្តី រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន មិនទាន់ដោះស្រាយបញ្ហាទំនាស់នយោបាយក្រោយការបោះឆ្នោតចប់សព្វគ្រប់ នៅឡើយ។ ចំណែកបក្សប្រឆាំង ធ្លាប់បានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភាបច្ចុប្បន្ននេះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមករា បានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅ ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ដែលមានសមាសភាពជាង ៣០រូបក្នុងមួយក្រុមៗ។ ក្រុមនីមួយៗដឹកនាំដោយឧបនាយករដ្ឋមន្ត្រីជាប្រធាន ទេសរដ្ឋមន្ត្រីជាអនុប្រធាន រដ្ឋមន្ត្រី ជាអនុប្រធាន ហើយក្រុមខ្លះទៀត មានទេសរដ្ឋមន្ត្រីជាប្រធាន ឬក៏រដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាប្រធាន រហូតដល់ក្រុមការងារនៅខេត្តមួយចំនួន មាននាយឧត្តមសេនីយ៍យោធាជាប្រធានក្រុមការងារនោះផង៕
No comments:
Post a Comment