អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire)
Photo courtesy of GOV.UK
|
អនុរដ្ឋមន្ត្រី ចក្រភព អង់គ្លេស មកទស្សនកិច្ច កម្ពុជា ចុងខែមករា
RFA | 29 Jan. 2014
អត្ថបទព័ត៌មាន របស់ លោកអនុរដ្ឋមន្ត្រី ហ៊ូហ្គោ ស្វៃវអ៍ ដែលផ្សាយ ដោយស្ថានទូត អង់គ្លេស នៅភ្នំពេញ នៅថ្ងៃទី២៩ មករា បានសរសេរ ថា, នេះ ជាដំណើរទស្សនកិច្ ចលើកទី១ របស់លោក មកកម្ពុជា និងជាផ្នែកមួយ នៃកម្មវិធី ពង្រឹងទំនាក់ទំនង អន្តរក្រសួង ជាមួយបណ្ដា ប្រទេស អាស៊ាន និងកសាង ទំនាក់ទំនងថ្មី។
លោក ហ៊ូហ្គោ ស្វៃវអ៍ ថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសចាប់អារម្មណ៍ខ្លាំងមួយដែលចក្រភពអង់គ្លេសចង់ភ្ជាប់ ទំនាក់ទំនងឱ្យស៊ីជម្រៅ។ លោកអនុរដ្ឋមន្ត្រីនឹងស្វែងយល់ឱ្យបានប្រសើរពីបញ្ហានយោបាយនៅ កម្ពុជា បច្ចុប្បន្ន និងឧបសគ្គប្រឈមនានា ដែលនៅមានសម្រាប់ការធានាដល់អនាគតសន្តិភាព សុវត្ថិភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ លោកក៏នឹងស្វែងរកសក្ដានុពល ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រីនឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង និងមេដឹកនាំបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគ្នាអំពីបញ្ហានយោបាយបច្ចុប្បន្ននេះ។
លោក ហ៊ូហ្គោ ស្វៃវអ៍ ក៏នឹងជួបអ្នកជំនួញអង់គ្លេស និងទស្សនាអាគារវឌ្ឍនៈ ដែលក្រុមអ្នកគូរប្លង់អង់គ្លេសជួយសាងសង់ ជួបនិស្សិតកម្ពុជា ដែលបានទៅរៀននៅអង់គ្លេស។ លោកក៏នឹងផ្ដោតលើដំណើររបស់សាលាក្ដីខ្មែរក្រហមដែរ ដែលចក្រភពអង់គ្លេសជាអ្នកគាំទ្ររឹងមាំមួយ។
មកទល់ពេលនេះ ចក្រភពអង់គ្លេស បានផ្ដល់ថវិកាប្រមាណ ១០លានសហរដ្ឋអាមេរិកហើយ ដល់សាលាក្ដីខ្មែរក្រហម។ លោកអនុរដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួល ស្លែងផង ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លើកទីមួយនេះ៕
No comments:
Post a Comment